មហាសេដ្ឋីលេខ១ របស់ចិន ប្រើយុទ្ធសាស្រ្តខ្យាដំរីដើម្បីដឹកនាំអាជីវកម្មរបស់លោក

0
291

តាមការវិភាគរបស់សារពត៌មាន Financial Times និងការឲ្យដឹងពីមនុស្សជំនិត របស់ស្ថាបនិក ក្រុមហ៊ុនយក្សរបស់ចិន Tencent លោក Pony Ma បានប្រើយុទ្ធសាស្រ្តខ្យាដំរីដើម្បីដឹកនាំអាជីវកម្ម របស់លោកកន្លង។

មហាសេដ្ឋីរូបនេះដែលដើមឆ្នាំ ២០១៨ គាត់ជាប់ជាសេដ្ឋីមានផុតលេខរបស់ចិន ខុសពីមហាសេដ្ឋីលេខ២ Jack Ma ត្រង់គាត់កន្លងមកមិនសូវនិយាយច្រើនជាសាធារណៈទេ។ ផ្ទុយទៅវិញគាត់ស្ងាត់ៗ លេចចេញនូវ សេវាកម្មថ្មីដែលធ្វើឲ្យទីផ្សារភ្ញាក់ផ្អើល ហើយស្ងាត់ក្រុមហ៊ុន របស់លោកបានប្រមូលប្រាក់បានរាប់ពាន់លានដុល្លារក្នុងដៃក្នុងមួយឆ្នាំៗ។

កម្មវិធីទូរស័ព្ទដៃ Wechat របស់លោកដែលមានអ្នកប្រើរហូតដល់ជាង ១ពាន់លាននាក់ហើយ នោះ ត្រូវបានលោក Pony Ma បង្កើតទ្បើងដោយស្ងាត់ៗបំផុត។ គាត់បានបង្កើតក្រុមពីរក្រុម លួចធ្វើការលើផលិតផលនេះដោយស្ងាត់ៗ ប្រកួតគ្នាដោយស្ងាត់ មុនសម្រេចចេញជាផ្លូវការ។ លោកមហាសេដ្ឋី ខ្យាដំរីនេះ ត្រូវអ្នកធ្វើការជាមួយលោក មើលឃើញថា ជាមេដឹកនាំ ដែលចូលការប្រកួតក្នុងក្រុមហ៊ុន រវាងក្រុមនឹងក្រុម ដើម្បីក្រុមហ៊ុនរីកចម្រើន។

មនុស្សជំនិតរបស់លោក មហាសេដ្ឋី Pony Ma មានមនុស្សពូកែៗ ជាច្រើន កំពុងតែធ្វើការឲ្យគាត់ ហើយគាត់ត្រូវបានគេមើលឃើញថា ជាមនុស្សដែលគិតវែងឆ្ងាយ។ គាត់មើលឃើញឆ្ងាយ ហើយពេលមានបញ្ហាម្តងៗ គាត់តែដោះបញ្ហានោះ ហើយបន្តដំណើររបស់គាត់ទៅមុខជានិច្ច។ ជាឧទាហរណ៍ ពេលរដ្ឋាភិបាលបានរអ៊ូរថា ហ្គេមរបស់លោកមួយបានធ្វើឲ្យមនុស្សជក់ភ្លេចទឹក ភ្លេចបាយ លោក Ma មិនបានខ្វល់យូរទេ គាត់បានដាក់ពេលកំណត់ក្នុងការលេងហ្គេមនោះ ហើយបន្តដំណើរការបស់ហ្គេមនោះមុខទៀត។

ខុសពីមហាសេដ្ឋី Jack Ma ដែលចូលចិត្តដើរនិយាយច្រើន លោកមហាសេដ្ឋី Pony Ma ដែលមានត្រកូល Ma ដូចគ្នា តែគ្មានជាប់សាច់ឈាមគ្នា មិនសូវនិយាយច្រើនទេ។ គាត់ជាមនុស្សដែលស្ងាត់ៗ តែធ្វើឲ្យមនុស្សឯទៀត ភ្ញាក់ផ្អើលបានម្តងៗ ពេលដែលគាត់ដើរម្តងៗ។ ថ្ងៃមួយគាត់បានវាយប្រហារលើ Jack Ma ខ្លួនតូចទេ តែដើរធ្វើធំ ធ្វើខ្លួនដូចជាម្ចាស់ផ្ទះរបស់ចិន ដើរនិយាយគ្រប់ទីកន្លែង ដូចខ្លួនជាម្ចាស់លើវិស័យអុីនធើណែត។

គិតត្រឹមដើមឆ្នាំ ២០១៨នេះ លោកមហាសេដ្ឋី Pony Ma ដែលជាស្ថាបនិក Tencent មានទ្រព្យរបស់លោកកើនដល់ជាង ៤៩ពាន់លានដុល្លារ រីឯលោក មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Alibaba មានទ្រព្យរបស់លោកកើនដល់ជាង ៤៨ពាន់លានដុល្លារ។ ចង់ឬមិនចង់ អ្នកទាំងពីរបានកំពុងដើរលើផ្លូវ២ តែកាត់គ្នាម្តងកាល ហើយអនាគតនឹងកាត់គ្នាកាន់តែច្រើន ប្រកួតគ្នាកាន់តែខ្លាំងដែរ៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ

គ្រូបង្វឹកផ្នែកចាប់ផ្តើមរកសុី និងផ្នែកលក់

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here