អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុ៖ ចាយវាយ ដោយប្រើសាច់ប្រាក់ក្នុងដៃ ធ្វើឲ្យអ្នកមានគំនិតចេះសន្សំសំចៃ

0
29

បច្ចុប្បន្ននេះ និន្នាការនៃ របៀបចាយវាយ ដែល ប្រជាជនពេញនិយមប្រើប្រាស់ជាគេ មាន២ប្រភេទ គឺការចាយវាយដោយប្រើកាន់សាច់ប្រាក់ក្នុងដៃផ្ទាល់សម្រាប់ទូទាត់ទំនិញ និងការចាយវាយដោយមិនបាច់សាច់ប្រាក់តាមរយៈ ការប្រើប្រាស់កាតធនាគារ ដោយការឆូតកាតសម្រាប់ទូទាត់ទំនិញជាដើម។

យ៉ាងណាមិញ កញ្ញា Kathleen Elkins អ្នកនិព្ធផ្នែកហិរញ្ញវត្ថុ របស់សារព័ត៌មាន CNBC ដែលធ្លាប់ដាក់កំហិតខ្លួន​ឯងក្នុងការចាយលុយតិចតួចនៅក្នុងប្រទេសដែលត្រូវចំណាយច្រើនក្នុងការរស់នៅ បានលើកឡើងថា ការចាយវាយ ដោយប្រើប្រាស់សាច់ផ្ទាល់ក្នុងដៃសម្រាប់ទូទាត់​ទំនិញអាចធ្វើឲ្យអ្នកមានគំនិតចេះសន្សំលុយបានខ្លះៗដែរ។

កាលពី ឆ្នាំ ២០១៧ កញ្ញា Kathleen Elkins បានទៅរស់នៅទីក្រុង New York សហរដ្ឋអាមេរិករយៈពេល ២ខែ ហើយក្នុងមួយសប្ដាហ៍នាងចំណាយតែ៦០ដុល្លារប៉ុណ្ណោះ ដែលការចំណាយនេះតិចតួចណាស់ ខណៈការចំណាយក្នុងការរស់នៅក្នុងទីក្រុងនេះត្រូវចំណាយច្រើន។

កំឡុងពេលរស់នៅក្នុងទីក្រុង New York រាល់ពេលចាយវាយ នាងតែងតែប្រើប្រាស់សាច់ប្រាក់ក្នុងទូទាត់ទំនិញ ដែលខុសពីទម្លាប់នាងធ្លាប់ចាយវាយ ព្រោះធម្មតាពេលវាយចាយ​ នាងប្រើប្រាស់កាតធនាគារ តាមរយៈការឆូតការក្នុងការទូទាត់ទំនិញ ដោយមិនបាច់កាន់សាច់ប្រាក់ក្នុងដៃឡើយ។ ការផ្លាស់ប្ដូរទម្លាប់ មកចាយដោយប្រើសាច់ប្រាក់ធ្វើឲ្យអាចសន្សំបាន ខ្ទង់១ពាន់ដុល្លារក្នុងរយៈពេល២ខែ។

កញ្ញា បានពន្យល់ថា ការចាយវាយ ដោយប្រើប្រាស់សាច់ប្រាក់ក្នុងដៃ ជួយឲ្យអ្នកសន្សំសំចៃបានច្រើន​ ហើយក៏អាចកំណត់ខ្លួនឯងកុំឲ្យកំណាយហួសហេតុផងដែរ។ តាមការស្រាវជ្រាវ បានបង្ហាញថា ការចាយវាយដោយប្រើសាច់ប្រាក់ អ្នកបានកាន់និងឃើញសាច់ប្រាក់របស់អ្នក ហើយអ្នកក៏ឃើញលុយកាន់បាត់បង់ទៅ ពេលអ្នកបង់ថ្លៃទំនិញ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់ចំពោះលុយដែលបាត់ពីក្រសែភ្នែករបស់អ្នក។ ដូច្នេះ ការចាយដោយប្រើសាច់ប្រាក់ អាចជួយឲ្យអ្នកមានគំនិតចេះសន្សំសំចៃ ហើយចាយលុយដោយប្រុងប្រយ័ត្ន មិនចាយហួសប្រមាណ ពិសេសចេះចំណាយលុយភាគច្រើនទៅលើអ្វីដែលចាំបាច់។

ជាមួយគ្នានេះដែរ មាហាសេដ្ឋី Mark Cuban ធ្លាប់លើកឡើងថា ការចាយលុយដោយកាន់លុយក្នុងដៃ វាអាចជួយបង្កើនជំនាញក្នុងការតថ្លៃផងដែរ។ លោកបានលើកឧទាហរណ៍ថា ប្រសិនបើអ្នកទៅរៀនថ្នាក់ ហាត់ yoga ហើយគេឲ្យបង់ថ្លៃ ៣០ដុល្លារ តែនៅក្នុង ២០ដុល្លារ អ្នកអាចនិយាយថា ក្នុងហោប៉ៅខ្ញុំមានតែ ២០ដុល្លារទេ ដូច្នេះគេនឹងយល់ព្រមឲ្យអ្នកបង់ក្នុងតម្លៃ២០ដុល្លារ៕

អត្ថបទដោយ៖ ហុង

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here