ធានាថាឆ្ងាញ់បោសចាន! មុខម្ហូបថ្មី”គុយទាវបាក់សៀកពិសេស”ជាមួយសាច់ជ្រូកស្រែគ្មានជាតិគីមី១០០%

0
30

បើនិយាយពីម្ហូបអាហារសុខភាព ពិសេសរសជាតិឈ្ងុយឆ្ងាញ់ដោយមិនចំាបាច់ប្រើប៊ីចេង លោកអ្នកតែងតែនឹកឃើញភ្លាមមុនគេទៅដល់ភោជនីយដ្ឋានផាកកាហ្វេ ជាភោជនីយដ្ឋានក្នុងស្រុកមួយនេះ ដែលមានភាពល្បីល្បាញ មិនចាញ់ភោជនីយដ្ឋានម៉ាកក្រៅស្រុកនោះឡើយ។ ភោជនីយដ្ឋានផាកកាហ្វេតែងតែគិតគូរដល់សុខភាពរបស់អតិថិជនជាចំបង ជាមួយការប្តេជ្ញាចិត្តរាល់មុខម្ហូបគ្រប់មុខនៅក្នុងផាកកាហ្វេមិនប្រើប្រាស់ប៊ីចេងជាដាច់ខាត គឺក្នុងគោលបំណងដើម្បីធានានិងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខភាពអតិថិជនរបស់ភោជនីយដ្ឋានផាកកាហ្វេ។

គួរជម្រាបជូនថាជារៀងរាល់ខែ នៅគ្រប់សាខារបស់ផាកកាហ្វេទាំង១០តែងតែមានវត្តមានមុខម្ហូបថ្មីៗជាប្រចាំ ដែលមានរសជាតិឆ្ងាញ់ប្លែកនូវគ្រប់រសជាតិនៃមុខម្ហូបអាហារនីមួយៗ សម្រាប់អតិថិជនរបស់ខ្លួនមិនអោយជិនណាយ។

ដោយឡែកសម្រាប់ខែរដូវភ្ជុំបិណ្ឌនេះ Park Café បានចេញលក់នូវអាហារថ្មីមួយមុខទៀត ដែលមុខម្ហូបថ្មីនេះផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗ ជាពិសេសគឺ ទឹកស៊ុបយ៉ាងឆ្ងាញ់ ដោយជម្រើសយកបាក់សៀកលេខ១ ផលិតឡើងប្រកបដោយអនាម័យ។ លើសពីនេះទៀត សាច់ជ្រូកចិញ្ច្រាំដែលប្រើក្នុងគុយទាវបាក់សៀកពិសេស គឺជ្រើសរើសយកសាច់ជ្រូកស្រែដែលប្រជាកសិករចិញ្ចឹមបែបលក្ខណៈគ្រួសារ នៅខេត្តតាកែវដោយមានការពិនិត្យយ៉ាងត្រឹមត្រូវពីគុណភាពអនាម័យនិងស្តង់ដារដែលយើងចង់បាន។ បន្ថែមលើសពីនេះទៀត យើងបានផ្សំបញ្ចូលជាមួយផ្កាគូរឆាយ គល់់ស្លឹកខ្ទឹម ខ្ទឹមបំពងឈ្ងុយៗថ្មីៗនៅក្នុងចានតែមួយស្រោចទឹកស៊ុបក្តៅៗ ហុយៗជូនអតិថិជនជាពិសេស ដែលមានលក់នៅគ្រប់សាខាផាកកាហ្វេ។

កាន់តែពិសេសសម្រាប់អតិថិជនក្នុងខែភ្ជុំបិណ្ឌនេះ គ្រប់អតិថិជនដែលទិញគុយទាវបាក់សៀកពិសេស ​+ ភេសជ្ជៈមួយមុខ ឬ រាល់ការទិញអាហារ១មុខ + ភេសជ្ជៈ១មុខ គឺអាចទិញចៃយ៉បំពង(៣ដុំ) ក្នុងតម្លៃត្រឹមតែ $ 0.99 តែប៉ុណ្ណោះ ដែលមានផ្តល់ជូននៅគ្រប់សាខាផាកកាហ្វេ។ លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ ពិសេសមានដឹកជូនលោកអ្នកដល់ទីកន្លែងផងដែរ សូមទំនាក់ទំនងផ្នែកដឹកជញ្ជូនរបស់ផាកកាហ្វេដែលមានលេខទូរស័ព្ទ ០២៣ ៩២០​ ៩២០ ធានា២០ ទៅ ២៥នាទី ម្ហូបក្តៅៗ ទៅដល់ទីកន្លែងរបស់លោកអ្នក ។

អត្ថបទដោយ៖ Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here