អ្នកឧកញ៉ា ហុង ពីវ ៖ ចង់មានត្រូវឈប់ដោះសា ធ្វើខុសត្រូវហ៊ានទទួល

0
13

អ្នកឧកញ៉ា ហុងពីវ ដែលជាស្ថាបនិក និងអគ្គនាយកនៃ ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននឹងកំពុង សាងសង់បុរីជាច្រើន នៅភ្នំពេញ បានបង្ហាញនូវគោលការណ៍ ១០ចំណុចដើម្បីធ្វើឲ្យបុគ្គលម្នាក់ៗអាចអភិវឌ្ឍន៍ខ្លួនឯងបានដោយជោគជ័យ។

Business Cmabodia ចាប់អារម្មណ៍នឹង ចំណុចទី៣របស់អ្នក ឧកញ៉ាដែលថា ហាមដោះសា។ យើងដឹងគ្រប់គ្នាថា ធម្មជាតិរបស់មនុស្សខ្លះគឺចូលចិត្តដោះសាណាស់ ការដោះសានេះហើយ ដែលបានធ្វើឲ្យពួកគាត់ពិបាកនឹងជោគជ័យណាស់។

អ្នកឧកញ៉ា ហុង ពីវ បានពន្យល់ថា គ្មាននរណា ដែលថាធ្វើត្រូវ ១០០%ទេ តែពេលយើងធ្វើខុស យើងត្រូវហ៊ានទទួលខុសត្រូវ ហើយមិនត្រូវធ្វើខុសដដែលទេ។ បើលោកអ្នកធ្វើបាន នោះលោកអ្នកនឹងជោគជ័យ។

សូមបញ្ជាក់ថា ការដោះសា មិនបានជួយដោះស្រាយបញ្ហាអ្នកទ្បើយ។ អ្នកខ្លះពេលជួបបញ្ហាម្តងៗ តែងបន្ទោសនេះ បន្ទោសនោះ ការបន្ទោសនេះ ហើយ ជាការដោះសា ដែលនឹងមិនជួយអ្នកដោះស្រាយអ្វីចេញទេ។

បើយើងក្រ មិនទាន់ជោគជ័យ យើងត្រូវហ៊ានទទួលស្គាល់នូវការខ្វះខាត សមត្ថភាពរបស់ខ្លួន ហើយខំបន្ថែមទៀត រកវិធី ដើម្បីឲ្យឈប់ក្រ មិនអាចបន្ទោសតែលើវាសនានោះទេ។ អ្នកនៅតែ ក្រព្រោះតែអ្នកមិនទាន់មានវិធីដើម្បីក្លាយជាអ្នកមាន ហើយបើអ្នកនៅតែដោះសា នោះអ្នកនឹងគ្មានថ្ងៃ រកផ្លូវថ្មីឃើញទ្បើយ។

ជាចុងក្រោយពេលអ្នកឈប់ ដោះសាពេលបរាជ័យអ្នក នឹងរកឃើញនូវចំណុចដែលនឹង អាចធ្វើឲ្យលោកអ្នកជោគជ័យនាពេលបន្ទាប់។ សូមឈប់យកលេស សូមរកចំណុចខុស ហើយហ៊ានទទូួលខុសត្រូវចំពោះគ្រប់លទ្ទផល៕

 

ដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam kosal

LEAVE A REPLY

Please enter your comment!
Please enter your name here