ស្ថាបនិកKFC៖ គ្មានទេពាក្យថាបរាជ័យ សម្រាប់អ្នកចេញរកស៊ី

0
12

សហគ្រិនជោគជ័យជាច្រើន បានឆ្លងកាត់រឿងហេតុស្ទើរគ្រប់រស់ជាតិក្នុងដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីចំណុចចាប់ផ្តើមដំបូងរហូតទៅ។ ចេញរកស៊ីហាក់មិនមែនជារឿងងាយស្រួលពេកនោះទេ តែវាជាការខិតខំប្រឹងប្រែងទាំងកម្លាំងប្រាជ្ញាស្មារតី និងកម្លាំង ដើម្បីសម្រេចនូវកិច្ចការរកស៊ីណាមួយនោះ។ សម្រាប់ផ្លូវទៅកាន់ភាពជោគជ័យនៃជំនួញ គ្មានទេពាក្យថាបរាជ័យ មានតែពាក្យថា មានបញ្ហា មានដំណោះស្រាយតែប៉ុណ្ណោះ។

ស្ថាបនិកKFC លោក​ Colonel Sander ធ្លាប់បរាជ័យច្រើនគួរសមដែលនោះ មានទស្សនៈថា គ្មានទេពាក្យថាបរាជ័យ សម្រាប់អ្នកចេញរកស៊ី ព្រោះអ្នករកស៊ី ជាអ្នកពូកែដោះស្រាយបញ្ហា បើដោះស្រាយឧបសគ្គខ្លួនមិនរួចផង តើអាចដោះស្រាយបញ្ហាអ្នកដទៃម្តេចនិងបាន។ ក្នុងន័យនេះ សហគ្រិនជោគជ័យ ជាសហគ្រិនពូកែដោះស្រាយបញ្ហា មានបញ្ហា មានដំណោះស្រាយ។ ជាទូទៅសហគ្រិនពូកែជាមនុស្សពូកែគិត អនុវត្តផែនការ និងកែតម្រូវចំណុចខ្វះខាតដែលធ្លាប់កើតមាន។

ជាក់ស្តែង ដូចលោកColone Sander ផ្ទាល់ លោកមានក្តីស្រមៃចង់ក្លាយជាអ្នកជោគជ័យលើជំនួញ បើទោះបីជាគាត់គ្មានបទពិសោធន៍រកស៊ីក្តី តែគាត់បានខិតខំចេញរកស៊ី ឆ្លងកាត់បញ្ហាជារាប់ពាន់ដង រហូតទទួលបានជោគជ័យក្លាយជាសេដ្ឋី ដូចការគ្រោងទុករបស់ខ្លួន។

អ្នកមិនបរាជ័យដាច់ខាត បើអ្នកនៅតែខិតខំប្រឹងប្រែង មិនទទួលយកភាពបរាជ័យ នៅតែព្យាយាមរកគ្រប់វិធីសាស្ត្រកែតម្រូវបន្តិចម្តងៗរហូតឈានដល់ចំណុចល្អ ធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ។ អ្នកមិនព្រមទទួលយកភាពបរាជ័យមានន័យថា អ្នកជោគជ័យជំហានដំបូងរួចស្រេចទៅហើយ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here