អត្ថបទ >
ព័ត៌មានថ្មីៗ
ឈប់យល់ច្រឡំ! ក្រសួងបញ្ជាក់ច្បាស់ៗ លើឯកសារសំខាន់ៗដែលតម្រូវឱ្យអ្នកបើកយានយន្តដាក់តាមខ្លួន

Bunthoeun Koem

August 5 2022

5.1K

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរ យានយន្ដ បន្ទាប់ពីមួយរយៈនេះមានប្រជាពលរដ្ឋជាច្រើនមានចម្ងល់ទាក់ទងនឹងបញ្ហាមួយនេះ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧ មក ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការកែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ដ បណ្ណសម្គាល់យានជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)  លិខិតអនុញ្ញាតឲ្យយានយន្ដធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីងាយស្រួលគ្រប់គ្រង។

ដូចនេះ ដើម្បីចូលរួមអនុវត្ដច្បាស់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រសួងបានធ្វើការណែនាំដល់អ្នកបើកបរយានយន្ដ ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមាន​​ឯកសារភ្ជាប់តាមខ្លួនដែលរួមមាន៖

១. បណ្ណបើកបរយានយន្ដ តម្រូវឲ្យប្រើប្រាស់ឯកសារច្បាប់ដើម។

២. បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាស់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះមិនមាន QR Code តម្រូវឲ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះ ទើបអាចប្រើប្រាស់ជាផ្លូវការបាន។

៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

៤. ចំពោះរថយន្ដដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវ លិខិតអនុញ្ញាតឲ្យយានយន្ដធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ឯកសារថតចម្លងបានដូចគ្នា៕

អត្ថបទ៖ កឹម ប៊ុនធឿន

297933219 370374931940174 6458634881126626455 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth