មុននេះបន្តិច យោងតាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យដឹងថា បងប្អូនអាជីវកដែលចេញចូលផ្សារថៃហើយបានប្រើប្រាស់ប័ណ្ណព្រំដែន-កម្ពុជាថៃ (Cambodia-Thailand Border Pass) នាពេលនេះខាងភាគីអន្តោរប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាអាចចូលស្នាក់នៅពី ៣ថ្ងៃឱ្យស្នាក់នៅចំនួន ៧ថ្ងៃវិញហើយ។
ការធ្វើបែបនេះ គឺឱ្យស្របតាមគោលបំណងអាជីវករដែលឧស្សាហ៍ចេញចូលផ្សារថៃ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងអាជ្ងាធរមន្រ្តីជំនាញពាក់ព័ទ្ធជាមួយភាគីថៃជាប់ព្រំដែន។
សូមរំលឹកថា កាលពីថ្មីៗនេះមន្ទីរទេសចរណ៍ខេត្ដបាត់ដំបង ក៏បានបើកច្រក ៤ ០០ ស្ថិតនៅស្រុកសំឡូត គឺមិនចំាបាច់មាន Passport នោះទេ ប៉ុន្ដែតម្រូវឲ្យទិញសំបុត្រម្នាក់ ២ ០០០រៀលតែប៉ុណ្ណោះ។ ដោយក្នុងនោះលោកអ្នកអាចដើរលេងកន្លែងកម្សាន្ដជាច្រើននៅទីតាំងដែលបានកំណត់និងអាចយកម៉ូតូ រឺ ឡានជិះចូលក្នុងប្រទេសថៃដល់ទីរួមស្រុកបរៃប្រទេសថៃ រៀងរាល់ថ្ងៃ ពុធ និង សៅរ៏ មាន ផ្សារណាត់ លើសពីនេះទៅទៀតប្រិយមិត្តអាចទៅលេងទឹកធ្លាក់ ខ្លង់កែវ បានក្នុងទីរួមស្រុកនោះ៕