អត្ថបទ >
ព័ត៌មានថ្មីៗ
ដំណឹងរីករាយ! ឯកឧត្ដម ស៊ុន ចាន់ថុល ថាគម្រោងផ្លូវរថភ្លើងក្រោមដីនៅកម្ពុជា សិក្សារួចហើយ

Bunthoeun Koem

September 21 2022

5.9K

កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគាំទ្រគម្រោងសាងសង់រថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ ជាជាងការសាងសង់រថភ្លើងលើអាកាស ដោយសារវាមិនមានផលប៉ះពលច្រើន។

យ៉ាងណាទាក់ទងគម្រោងនេះដែរមុននេះបន្ដិច ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងក្នុងបទសម្ភាសន៍ស្ដីពីការរៀបចំដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ថាគម្រោងរថភ្លើងក្រោមដីនេះត្រូវបានសិក្សារួចរាល់ហើយផងដែរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា  រថភ្លើងក្រោមដីបានសិក្សាចប់សព្វគ្រប់ហើយ ដោយទីក្រុងមួយដែលមានប្រជាជនពលរដ្ឋជាង២លាននាក់ យើងត្រូវការរថភ្លើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ពេញចិត្តធ្វើនៅខាងក្រោម ដោយសារខាងលើមើលទៅទើសភ្នែកផង ហើយមិនដឹងរកកន្លែងណាជាទីតាំងស្ថានី​ អ៊ីចឹងក្រសួងសាធារណការ បានសិក្សាគម្រោងនេះមួយជំហ៊ានធំហើយ

បើតាមការបញ្ជាក់បន្ថែម ពីឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឲ្យដឹងថាបច្ចុប្បន្នគម្រោងរថភ្លើងក្រោមដីនេះកំពុងស្វែងរកដៃគូបណ្ដាក់ទុនដើម្បីសាងសង់ផងដែរ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

 306639227 398448149132852 938097409291257037 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth