អត្ថបទ >
ព័ត៌មានថ្មីៗ
អ៊ីនធើណេតនឹងកាន់តែលឿន! ក្រសួងគ្រោងតខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រប្រវែង២៧០០គីឡូម៉ែត្រ ពីហុងកុង

Bunthoeun Koem

August 5 2022

233

អនាគតកម្ពុជាអាចនឹងមានសេវា អ៊ីនធើណេត (Internet) កាន់តែទូលំទូលាយជាងពេលបច្ចុប្បន្ន ហើយតម្លៃក៏អាចនឹងធូរថ្លៃជាងនេះផងដែរ ក៏ព្រោះតែ ក្រសួងប្រៃសណីយ៍ គ្រោងតបណ្ដាញខ្សែកាប្លិ៍អុកទិក នៅក្រោមបាតសមុទ្រប្រវែងជាង ២ ពាន់គីឡូម៉ែត្រ តភ្ជាប់ពីហុងកុងមកខេត្តព្រះសីហនុ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ការលើកឡើងរបស់ឯកឧត្តមខាងលើធ្វើឡើងកាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២២ ក្នុងពិធីសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

តាមប្រសាសន៍របស់ឯកឧត្ដមបានបញ្ជាក់ថា យើងមានបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ប្រហែល ៦៤០ គីឡូម៉ែត្រ ហើយយើង កំពុងតែគិតគូរ តពីហុងកុង ប្រវែង២,៧០០គីឡូម៉ែត្រ។ គម្រោងរបស់យើងខែតុលា យើងនឹងចាប់ ផ្ដើមគម្រោងនេះ ហើយសង្ឃឹមថា ឆ្នាំ២០២៤ នឹងបញ្ចប់ មកដល់ស្រុកខ្មែរ

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជាមានអ្នកប្រើប្រាស់សេវា internet ចល័តប្រហែលជាង ១៧ លានស៊ីម និងសេវា Internet អចល័តជាង ៣១ម៉ឺន ប្រតិបត្តិករផ្តល់សេវា internet ចំនួន៣៨ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកលើគោក និងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រចំនួន ៥ បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងមាន ១៩,២៧៩ គីឡូម៉ែត្រ និងបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាត សមុទ្រ ក្នុងដែនសមុទ្រកម្ពុជាមានប្រវែង ៦៤០ គីឡូម៉ែត្រ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

57 A C86 A2 3902 4 D68 B D6 E 31 B4969

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth