https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ព័ត៌មានថ្មីៗ
សម្ដេចតេជោបញ្ជាក់ថា មន្រ្ដីរាជការ២ក្រុមនេះ នឹងត្រូវដំឡើងប្រាក់បៀវត្សដល់ ១ ៥០០ ០០០៛

Bunthoeun Koem

June 13 2022

11.2K

ថ្លែងនៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២​នេះតាមការសន្យា។ ដោយការដំឡើងនេះ គឺផ្ដល់អទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ ដែលនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិច ១ ៥០០ ០០០ រៀលនៅក្នុងមួយខែ។

យោងតាមប្រសាសន៍សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០២០ ក៏មិនបានឡើង ឆ្នាំ២០២១ ក៏មិនបានឡើង ឥឡូវឆ្នាំ២០២២នេះ យើងនឹងចាប់ផ្ដើមឡើង {...} គ្រូបង្រៀន និងគ្រូពេទ្យទាបបំផុតឲ្យមានមួយលានកន្លះ»។ សម្ដេចមានប្រសាសន៍បន្ដថា សម្រាប់ប្រាក់បៀវត្សរបស់មន្ដ្រីដទៃទៀតនឹងត្រូវដំឡើងឲ្យបាន ១ ៤០០ ០០០ នៅក្នុងមួយខែផងដែរ។

សម្ដេចតេជោបន្ថែមថា កាលពីម្សិលមិញសម្ដេចក៏បានប្រាប់ទៅកាន់ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថា នៅពេលដំឡើងប្រាក់បៀវត្សនេះ ក៏ត្រូវដំឡើងទំហំប្រាក់បៀវត្សដែលត្រូវជាប់ពន្ធដូចគ្នា។ ឧបមាថា ពេលដែលឡើងប្រាក់បៀវត្សមួយលានប្រាំសែន អ្នកបានក្រោម មួយលានប្រាំសែនមួយរៀល មិនត្រូវបានជាប់ពន្ធទេ ប៉ុន្ដែឡើងលើសមួយលានប្រាំសែនមួយរៀល ទើបជាប់ពន្ធ។ ការធ្វើបែបនេះគឺដើម្បីចៀសវាងអ្នកដែលមានប្រាក់ខែទាបជាងគេជាប់ពន្ធ។ ហើយគោលការនេះក៏នឹងត្រូវធ្វើទាំងវិស័យរដ្ឋ រួមទាំងឯកជនផងដែរ៕

ដើម្បីជ្រាបព័ត៌មានកាន់តែលម្អិតសូមតាមដានស្ដាប់ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនៅក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ កឹម ប៊ុនធឿន 

 

 

 

 

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth