អត្ថបទ >
ព័ត៌មានថ្មីៗ
ចិនចុះហត្ថលេខាជាមួយកម្ពុជា នាំចេញសំបុកត្រចៀកកាំ ខណៈតម្លៃក្នុងស្រុក១គីឡូអាចដល់២ពាន់ដុល្លារ

Bunthoeun Koem

August 8 2022

1.1K

ជាដំណឹងដ៏រីករាយមួយ ខណៈនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី " ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន" ជាមួយមជ្ឈមណ្ឌល  Cambodia (Xiamen) Commercial Center ។ នេះបើយោងតាមការចេញផ្សាយដោយផេកផ្លូវការ របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅមុននេះបន្ដិច។

នៅក្នុងកម្មវិធីឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណជូនចំពោះលោកនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែង សហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។ ឯកឧត្តម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់ភាគីទាំងពីរ ដែលឈានមកដល់ការចុះហត្ថលេខាលើឯកសារ MOU នាពេលនេះ។

I Stock 1030138128

ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងថាទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅ ផ្លូវការ។ ឯកសារ MOU ដែលនឹងចុះហត្ថលេខានៅពេលបន្តិចទៀតនេះនឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។

ឯកឧត្តមបញ្ជាក់បន្ថែមថាផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីសារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌលបានលើកឡើងថាមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថាតាមស្ថិតិ​​របស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមាន​ផ្ទះត្រចៀកកាំចំនួន​៨៧២​ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។​ ហើយ​សំបុកត្រចៀកកាំ​ទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ​/គក្រ និងសំបុក​​​​​​​​​ត្រចៀកកាំដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០-២ ០០០ដុល្លារ/គក្រ៕

អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

298178891 5192240917497433 1998959908101661037 N

297882045 5192241180830740 83992582555693538 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth