អត្ថបទ >
ព័ត៌មានថ្មីៗ
ធនាគារ ហ្វីលីព ចូលរួមអបអរសាទរទិវាជាតិសិង្ហបុរីជាមួយ ប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ ៥០%

Sopheak Pich

August 5 2022

351

ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២៖ ដើម្បីអបអរសាទរ គម្រប់ខួបលើកទី៥៧ នៃទិវាបុណ្យជាតិ សិង្ហបុរី ​ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកសិង្ហបុរី បាននាំ យកនូវការបញ្ចុះតម្លៃពិសេស រហូតដល់៥០% សម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។

អតិថិជន ធនាគារ ​ហ្វីលីព ទាំងអស់អាចទទួលបានការបញ្ចុះតម្លៃពិសេសពីភោជនីយដ្ឋាន ជាច្រើនដូចជា Samba Steak House, Eat Lah​, Singapore Bak Kut Teh, Prawn Paradise និងហាងថែរក្សាសម្រស់ Natural Beauty Lounge រហូតដល់ ៥០%។​

ដើម្បីទទួលបានការបញ្ចុះតម្លៃខាងលើ អតិថិជនតម្រូវឲមានគណនីធនាគារ ហ្វីលីព និងធ្វើ ការទូទាត់ដោយស្កេនកូដ KHQR ធនាគារ ហ្វីលីព នៅតាមបណ្តាខាងជាដៃគូ។ សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍លើម្ហូបអាហារ ពួកគាត់នឹងទទួលបាន ការបញ្ចុះតម្លៃរហូតដល់ ២០%សម្រាប់ការបរិភោគអាហារប៊ូហ្វេពេលល្ងាចនៅភោជនីយដ្ឋាន Samba Carnival Sky Dining ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែសីហា។ បន្ថែមពីលើនេះ អតិថិជននឹងទទួលបានម្ហូបអាហារជាច្រើន ក្នុងតម្លៃត្រឹមតែ ៥.៧ ដុល្លារ នៅភោជនីយដ្ឋាន Eat Lah ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែសីហា។ កាន់តែពិសេសទៅទៀតសម្រាប់អតិថិជន ដែលចូលចិត្តស៊ុប Bak Kut Teh ពួកគាត់អាចទៅកាន់ភោជនីយដ្ឋាន Singapore Bak Kut Teh នៅថ្ងៃទី០៩ ខែសីហា ដើម្បីទទួលបានការបញ្ចុះតម្លៃ១០%។

Photo 2022 08 05 16 00 38

Photo 2022 08 05 16 00 34

Photo 2022 08 05 16 00 25

Photo 2022 08 05 16 00 21

Photo 2022 08 05 16 00 29ចំណែកអតិថិជនដែលចូលចិត្តបរិភោគគ្រឿងសមុទ្រអាចរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូត ដល់៥០% ពីហាង Prawn Paradise ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ខែសីហា។ ដោយឡែក សម្រាប់អតិថិជនដែលមានបំណងចង់ធ្វើការថែរក្សាសម្រស់ ហាង Natural Beauty Lounge ក៏បានផ្តល់ជូនការបញ្ចុះតម្លៃពិសេស៥០ % រហូតដល់ថ្ងៃ៣០ កញ្ញា ឆ្នាំ២០២២ ផងដែរ។

សម្រាប់អតិថិជនដែលមិនទាន់មានគណនីធនាគារ ហ្វីលីព និងមានបំណងទទួលបាន ការផ្តល់ជូនខាងលើនេះ ពួកគាត់អាចធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ០៨៦ ៩៣០ ០០០ /​០៨៩ ៩៨៩ ៨១៨ (២៤/៧) ដើម្បីធ្វើការបើកគណនីដល់ទីកន្លែង ឬសាខាដែលនៅ ជិតពួកគាត់បំផុត៕

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth