អត្ថបទ >
ព័ត៌មានថ្មីៗ
លែងបារម្ភ! អ្នកបាត់បណ្ណបើកបរអាចធ្វើការស្មើសុំថ្មីបាន ដោយគ្រាន់តែមានឯកសារទាំងនេះ

Bunthoeun Koem

May 26 2022

2K

បណ្ណបើកបរគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ។ ព្រោះវាជាបណ្ណមួយ បញ្ជាក់ថាអ្នកបានរៀនជំនាញនៃច្បាប់បើកបរ ដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនមុននឹងអនុញ្ញាតឲ្យកាន់ចង្កូតយាន្ដជំនិះ។ ទាក់ទងនឹងបណ្ណបើកបរនេះ កន្លងមកក៏មានបងប្អូនមួយចំនួនបានបាត់នេះផងដែរ។ ដូច្នេះក៏កើតជាចម្ងល់ថា តើបណ្ណបើកបរដែលបាត់អាចស្នើសុំថ្មីបានដែរឬទេ? បើបាន ត្រូវមានឯកសារអ្វីខ្លះ? និងតម្លៃប៉ុន្មាន?

បើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ច្បាស់ៗថា បណ្ណបើកបរដែលបាត់អាចស្នើសុំធ្វើថ្មីឡើងវិញបាន។ ដោយក្នុងនោះ យើងអាចធ្វើការស្នើសុំបណ្ណបើកបរនេះ ត្រូវមានឯកសារតម្រូវដូចជា៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
  • ពាក្យបណ្តឹង (មានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល)
  • លិខិតបញ្ជាក់កាយសម្បទា (មានតែនៅទីតាំងមួយចំនួន)
  • រូបថតខ្នាត ៤ x ៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក
  • ចំពោះកម្រៃសេវាសម្រាប់ស្នើសុំទុតិយតាបណ្ណបើកបរមានដូចជា៖

    • បណ្ណបើកបរប្រភេទ “ក” តម្លៃ ២០.០០០ រៀល
    • បណ្ណបើកបរប្រភេទ “ខ” “គ” “ឃ” និង “ង” តម្លៃ ៣០.០០០ រៀល

    ចំពោះព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យទាក់ទងទៅលេខទូរសព្ទ(Hotline)៖ 1275៕

    អត្ថបទ៖ កឹម ប៊ុនធឿន

    1549854406

    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    • Address: Building 422 St. 271, Phum 1,
      Stung Mean Chey Khan MeanChey, Phnom Penh
    • Email: sam.businesscambodia@gmail.com
    • Phone: 017/093 300 755
    © 2022 Baksey Media. All Rights Reserved.
    Developed by: Neak Panhboth