អត្ថបទ >
ព័ត៌មានថ្មីៗ
ទៅសៀមរាបត្រូវដឹង! នេះជាកំណាត់ផ្លូវសំខាន់ៗទាំង ១១ ដែលរដ្ឋបាលខេត្តបិទចរាចរណ៍សម្រាប់ឡានធុនធំគ្រប់ប្រភេទ

Bunthoeun Koem

September 22 2022

9.7K

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។

306166971 466333322200119 3361724319240296016 N

យោងតាមសេចក្ដីជូនដំណឹងខាងលើ ការផ្អាកចរាចរណ៍បណ្ដោះអាសន្ននេះ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សម្រេចធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវដូចខាងក្រោយ៖

១. កំណាត់ជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ)

២. កំណាត់ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង)

៣. កំណាត់ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ)

៤. កំណាត់ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក)

៥. កំណាត់ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី)

៦. កំណាត់ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ)

៧. កំណាត់ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន)

៨. កំណាត់ផ្លូវខេត្ត លេខ២៦៧៦ (ទួលគ្រួស-តាសៀម)

១០. កំណាត់ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ)

១១. កំណាត់ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)

តាមបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននេះនឹងអនុវត្ដចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី៕

អត្ថបទ៖ កឹម ប៊ុនធឿន

308011085 466333315533453 2760558908688302549 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth