https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ព័ត៌មានថ្មីៗ
នៅប៉ុន្មានថ្ងៃខាងមុខ កំណាត់មហាវិថីព្រះនរោត្តម នឹងផ្អាកមិនឱ្យយានយន្តឆ្លងកាត់បណ្តោះអាសន្ន

Bunthoeun Koem

June 23 2022

969

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅមុននេះបន្ដិច (ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២) បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ខាងមុន រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសយានយន្ដគ្រប់ប្រភេទ  លើកំណាត់មហាវិថីព្រះនរោត្ដម (ចាប់ពីស្ដុបជលផល ផ្លូវលេខ៤១ ដល់ស្ពានក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីម៉ោង ៥ ព្រឹករហូតតទៅ។

ការបញ្ចៀសនេះ គឺដើម្បីឲ្យ រក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រះទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ ខណៈនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦ ព្រឹក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏សូមមានការយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមការបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ នៅពេលផុតរយៈពេលហាមឃាតបណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរវិញធម្មតា៕

អត្ថបទ៖ កឹម ប៊ុនធឿន

289324342 2115561355291272 3672128706550863775 N

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth