អត្ថបទ >
ព័ត៌មានថ្មីៗ
គួរឱ្យបារម្ភ! ចិនប្រកាស រកឃើញករណីឆ្លងផ្តាសាយបក្សីប្រភេទ H3N8 លើកុមារជាលើកដំបូង

យោងតាមការចេញផ្សាយចេញពីសារព័ត៌មាន CNA បានចុះផ្សាយថា ប្រទេស​ចិន​បាន​ប្រកាសរកឃើញ ករណី​ឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H3N8 ជាលើកដំបូងទៅលើមនុស្ស​ នៅក្នុងនោះករណីអ្នកឆ្លងជំងឺនេះជាលើកដំបូងគឺកើតឡើងទៅលើកុមារដែលមានអាយុ៤ឆ្នាំ។

ប្រភពដដែលបន្តឱ្យដឹងទៀតថា ជំងឺផ្តាសាយប្រភេទ H3N8 ត្រូវ​បាន​គេ​រកឃើញតាំងពីឆ្នាំ ២០០២ មកម្លេះបន្ទាប់​ពី​បាន​លេច​ចេញ​ជា​លើក​ដំបូង​នៅ​ក្នុង​ហ្វូង​សត្វ​ទឹក​នៅ​អាមេរិក​ខាង​ជើងហើយវា​ត្រូវ​បានគេរកឃើញថាឆ្លងទៅ​ដល់សត្វ​សេះ ឆ្កែ និងឆ្មាទឹក ប៉ុន្តែមិនធ្លាប់ត្រូវបានគេរកឃើញពីមុនថា បានឆ្លងរីករាលដាលលើមនុស្សនោះទេ។

នៅក្នុងនោះដែរ សម្រាប់ប្រទេសចិនគឺជាករណីដំបូងគេបង្អស់ដែលបានរកឃើញនៅជំងឺផ្តាសាយបក្សីប្រភេទ H3N8 ស្របពេលគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ដែលរស់នៅក្នុងខេត្ត Henan ភាគកណ្តាលបានធ្វើតេស្តរកឃើញជំងឺគ្រុនផ្ដាសាយបក្សី H3N8 បន្ទាប់ពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីដើមខែមេសានេះ ដោយមានរោគសញ្ញាគ្រុនក្តៅ និងរោគសញ្ញាផ្សេងៗទៀត។

គណៈកម្មាធិការសុខភាពនៃប្រទេសចិនបានបន្ថែមថា គ្រួសាររបស់ក្មេងប្រុសនេះគឺចិញ្ចឹមសត្វទា ហើយរស់នៅក្នុងតំបន់ដែលមានសត្វទាព្រៃច្រើនដោយ

ក្មេងប្រុសនេះ បានឆ្លងជំងឺនេះដោយផ្ទាល់ពីសត្វបក្សី ហើយវាមិនត្រូវបានរកឃើញថា មានសមត្ថភាពក្នុងការឆ្លងរីករាលដាលយ៉ាងទូលំទូលាយ ក្នុងចំណោមមនុស្សនោះទេ។ ការធ្វើតេស្តលើអ្នកដែលទាក់ទងជិតស្និទ្ធ ជាមួយក្មេងប្រុសនេះ ក៏បានរកឃើញថា មិនមានអ្វីខុសប្រក្រតីឡើយ។

គណៈកម្មាធិការសុខភាពនៃប្រទេសចិន (NHC) បានព្រមានឱ្យប្រជាជននៅឱ្យឆ្ងាយពីសត្វបក្សីដែលងាប់ឬឈឺ ហើយស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ឬរោគសញ្ញាផ្លូវដង្ហើមផងដែរ៕

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth