ទីបំផុត! គំរូប្លង់ស្ពានជ្រោយចង្វារថ្មី បានលេចចេញជារូបរាងហើយ

0
10

គំរូប្លង់ស្ពានជ្រោយចង្វារថ្មី ដែលឆ្លងកាត់ទន្លេសាប តភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦អា បានចេញជារូបរាងហើយ កាលពីព្រឹកមិញនេះ ដោយមន្ទីរសាធារណៈការណ៍ និងដឹកជញ្ជូន ។

ស្ពានជ្រោយចង្វារចាស់ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ JICA រួមគ្នាជួសជុលឡើងវិញ ដែលនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៥ខែ កញ្ញា ឆ្នាំ ២០១៧ខាងមុខនេះ។

ស្ពានចាស់នេះ នឹងសាងសង់ដោយក្រុមហ៊ុនជប៉ុនសាជីវកម្ម អូបាយ៉ាស៊ិជប៉ុន (Obayashi Corporation of Japan)ដែលនឹងចំណាយទឹកប្រាក់ប្រមាណជាង៣០លានដុល្លារអាមេរិក ហើយគម្រោងជួលជុលស្ពាននេះ នឹងត្រូវប្រើពេល ២២ខែ។

គួរជម្រាបថា ស្ពានជ្រោយចង្វារចាស់មានប្រវែង ៧០៩ម៉ែត្រ ត្រូវបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ ១៩៦៦ ហើយក៏ត្រូវបានជួសជុលឡើងវិញ និងសម្ពោធដាក់ឲ្យប្រើសប្រាស់នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន៕

Image may contain: sky and outdoor

ដោយ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here