ព្រលានយន្តហោះថ្មីតម្លៃ១៥០០លានដុល្លារនឹងសាងសង់នៅក្រុងតាខ្មៅ

0
321

ព្រលានយន្តហោះថ្មី១ទៀតនៅក្នុងប្រទេសកម្ពុជា ដែលបានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារអាមេរិក គ្រោងសាងសង់នៅ ស្រុកកណ្តាលស្ទឹងក្រុងតាខ្មៅ ខេត្តកណ្តាល។

ព្រ​លាន​យន្តហោះ​អន្តរជាតិ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៉ិ​ន​វេស​មិន ខូ អិ​ល ធី ឌី ( Cambodia Airport Investment Co,ltd » ជា​ក្រុមហ៊ុន​ភាព​ជា​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន (PPP) ដែលនឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា។

ព្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។

ដោយ៖ ពេជ្រ ស្រីវណ្ណ

រូបភាពព្រលានយន្តហោះ៖ តំណាង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here