តើប្រាក់ខែប៉ុន្មានទើបអាចបង់រម្លស់ខុនដូនៅភ្នំពេញបាន?

0
53

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានសន្ទុះកើឡើង ដូចកាំភ្លើងគ្រាប់ប្រៃ វិនិយោគិន បរទេស នៅ តែបន្ដ សម្រុកបោះទុន វិនិយោគតាមតំបន់ សក្កដានុពល នានាទូទាំង ប្រទេស កម្ពុជាជាមួយ គ្នា នេះ ទីផ្សារអាគា ខុនដូ ក៏ កំពុង ពេញនិយម សម្រាប់ ប្រជាជន ជំនាន់ថ្មីនេះ ដែរ។

តើអ្នកដែលចង់ទិញខុនដូ តាមរយៈការ បង់រម្លស់ ត្រូវមាន ប្រាក់ ខែ ចាប់ពីប៉ុន្មាន ឡើងទៅ ទើប សម រម្យ និងអាច បង់ រម្លស់ ខុនដូបាន ?

ថ្ងៃ នេះ Business Cambodia បាន ជួប សម្ភាសន៍ ជាមួយ អ្នក ជំនាញ ផ្នែក អចលនទ្រព្យ ហិរញ្ញវត្ថុ និង អ្នក វិភាគសេដ្ឋកិច្ច មួយ ចំនួន ដើម្បី លាដ ត្រដាង ពីចំណុចនេះ។

លោក ហ៊ឹម សីហា អ្នក សរសេរ របាយ ការណ៍ និង ជានាយក ផ្នែក ស្រាវជ្រាវ ប្រចាំ ក្រុមហ៊ុន អចលន ទ្រព្យ VTrust បានថ្លែង ប្រាប់ Business Cambodia នាថ្ងៃនេះ ថា ចំពោះ ការ បង់ រម្លស់ ខុនដូ នៅ ទីក្រុង នេះ ប្រជាជន ជំនាន់ ថ្មី យើង នៅ មាន ភាគតិចនៅឡើយ ដែលចាប់ អារម្មណ៍ និងបានផ្លាស់ទៅ រស់នៅខុនដូ។

លោកបន្ដថា «ការ បង់រម្លស់ខុនដូ បើ យើង ចង់ បង់ រម្លស់ ខុនដូដែល មានតម្លៃត្រឹម ៥-៦ ម៉ឺនដុល្លារ យើង គួរ មាន ប្រាក់ ខែចាប់ពី ១២០០ ដុល្លារ ឡើងទៅទើប ល្អ និង មិនសូវ ភ័យ»។

លោក សីហា បង្ហាញ ថា នាពេល បច្ចុប្បន្ន និន្នាការនៃ ការ សាង់សង់ខុនដូមាន ការកើនឡើង ប៉ុន្ដែ ចំពោះ អតិថិជនដែល រស់នៅ ភាគច្រើន គឺជនបរទេស ប្រជាជនខ្មែរ នៅ សូវទាន់មាន ទម្លាប់ រស់ នៅ ផ្ទះ ប្រភេទខុនដូនៅឡើយ។

ចំពោះ ខុនដូ ដែល មានតម្លៃ ចាប់ ពីខ្ទង់ ៧-៨ ម៉ឺនដុល្លារឡើងទៅ អ្នក បង់រម្លស់ គួរមាន ប្រាក់ខែចាប់ពី ៣០០០ ដុល្លារឡើងទៅ។

លោក បន្ដថា «នៅ កម្ពុជាយើង នៅ មិនទាន់ មាន ការ ស្រាវជ្រាវ ផ្លូវការណាមួយ ចំពោះប្រាក់ខែប្រជា ជន ប៉ុន្ដែ បើ តាម ការស្រាវជ្រាវ កំរឹតតូច របស់ ពួកខ្ញុំ បាន រកឃើញថា មាន ប្រជាជន នៅភ្នំពេញប្រហែល ៧ភាគរយ ប៉ុណ្ណោះដែល មាន ប្រាក់ខែខ្ទង់ ១ពាន់ដុល្លារឡើង ដូច្នេះទំហំនៃ ការបង់រម្លស់ ផ្ទះដូចជា ប្រភេទខុនដូ ក៏មិនសូវមាន ដែរ »។

ទោះជាយ៉ាងណា លោក សីហា បាន អះអាងថា ប្រជាជនដែល មាន ប្រាក់ ខែ ក្រោម ១ពាន់ដុលារ ហើយ ទៅ បង់រម្លស់ ខុនដូ ដែល មាន តម្លៃ ខ្ទង់ ៣-៥ ម៉ឺននៅ តែ អាច ប្រឈម នឹង ហានិភ័យច្រើន ព្រោះ ពួកគាត់ មាន ខ្ទង់ ចំណាយ ប្រចាំថ្ងៃជាប្រចាំ។

ទាក់ទិន នឹង កម្ចីទិញ ខុនដូនេះ លោក សន រ៉ាឌី មន្រ្ដី ជាន់ ខ្ពស់ ផ្នែក លក់ នៅ ម៉ាឌែរ ហ្វាយនែនសល យេផេន ភីអិលស៊ី បាន ឲ្យ ដឹងដែរថា ចំពោះកម្ចី ផ្សេង ម៉ាឌែរ ហ្វាយនែនសល តែង គិត ការ ប្រាក់ ១០% ចំពោះអតិថិជនទូទៅ។

លោក បន្ដថា «ប៉ុន្ដែ ស្ថាប័នយើង បាន ឲ្យ អាទិភាព ខ្លាំង ចំពោះអថិជន ដែល មាន របររកស៊ី ជាងអ្នក ធ្វើ ការ ងារ ព្រោះ ចំណូល របស់ពួកគាត់ ខ្ពស់ និង មាន ភាពជាក់លក្ខជាង អ្នក ធ្វើការ»។

តាម ការ ឲ្យដឹង ពី លោក រ៉ាឌី នៅ ភ្នំពេញ បច្ចុប្បន្ន ប្រជាជន ខ្ទង់ ជាង ៨០% ដែល បាន ទិញ ផ្ទះ គឺ ទិញ តាម រយៈ ការ បង់រម្លស់ ព្រោះ ពួកគាត់ មិន សូវ មាន សាច់ប្រាក់ ដុល ដើម្បី ទិញ ផ្ដាច់ នោះទេ តែ បើ មាន គឺ មាន តែ ប្រជាជនដែលជាអ្នក មានមុខរបររកស៊ីខ្លួនឯង ប៉ុណ្ណោះ៕

 

អត្ថបទ៖ វ៉ន ដារ៉ា

អ៊ីម៉ែល៖ [email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here