តើបុគ្គលបែបណាដែលសាកសមក្លាយជាសេដ្ឋីអចលន្រព្យ?

0
15

វិស័យអចនទ្រព្យគឺជាវិស័យមួយកំពុងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ  លើកស្ទួយជីវភាព​ប្រជាជនកម្ពុជា យ៉ាងណា មានបុគ្គលមួយ​ចំនួនក៏កំពុងក្លាយ​ជាជនរងគ្រោះដោយ​សារអចនទ្រព្យ ដោយសារកត្តាមួយចំនួន។

អ្នកប្រហែលជាមិនទាន់ដឹងទេថា តើបុគ្គលប្រភេទណាទើបសាកសមក្លាយជា​សេដ្ឋីដោយសារអចនទ្រព្យ?

នៅប្រទេសកម្ពុជាមានសេដ្ឋីជាច្រើនដែលកើតចេញពីរបរអចលទ្រព្យ ក្នុងនោះមានដូចជា ឧកញ៉ា ហុងពីវ ឧកញ៉ា សៀ    ឬទ្ធី ឧកញ៉ា ចេង ខេង  ជាដើម។

លោកឧកញ៉ា សៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុនWorldbridge Group​ ជាសហគ្រិន​ជោគជ័យ​មួយ​រូប​ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានចែករំលែកពីបុគ្គលិកលក្ខណៈរបស់សេដ្ឋីអចលទ្រព្យថា

មុខក្លាយជាអ្នកមាន ឬវិនិយោគជោគជ័យត្រូវចេះបង្កើតលំហូរសាច់ប្រាក់សិន

តើលំហូរសាច់ប្រាក់ជាអ្វី? វាគឺជាចរន្តនៃការបង្កើតឲ្យមានចំណូលសាច់ប្រាក់សម្រាប់ការបង្វិល ឬចាត់ចែងទៅលើអាជីវកម្ម ឬការវិនិយោគផ្សេងទៀត ដូចជាអចលនទ្រព្យជាដើម។

បង្កើតឱកាសដោយខ្លួនឯង កុំរង់ចាំ ព្រោះអាចមាន ឬអត់

ប្រសិនបើអ្នកចេះបង្កើតឱកាសសម្រាប់ខ្លួនឯង នោះឱកាសជោគជ័យរបស់​អ្នកច្រើនជាងអ្នករង​ចាំឱកាស ១០០ដង។

អ្នកឧកញ៉ា ហុងពីវ ដែលជាស្ថាបនិក និងអគ្គនាយកនៃ ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននឹងកំពុង សាងសង់បុរីជាច្រើន នៅភ្នំពេញ បាន លើកឡើងផងដែរថា

ធ្វើខុសកុំដោះសារតែត្រូវហ៊ានទទួលខុសត្រូវ

គ្មាននរណា ដែលថាធ្វើត្រូវ ១០០%ទេ តែពេលយើងធ្វើខុស យើងត្រូវហ៊ានទទួលខុសត្រូវ ហើយមិនត្រូវធ្វើខុសដដែលទេ។ បើលោកអ្នកធ្វើបាន នោះលោកអ្នកនឹងជោគជ័យ។

ការដោះសា មិនបានជួយដោះស្រាយបញ្ហាអ្នកទ្បើយ។ អ្នកខ្លះពេលជួបបញ្ហាម្តងៗ តែងបន្ទោសនេះ បន្ទោសនោះ ការបន្ទោសនេះ ហើយ ជាការដោះសា ដែលនឹងមិនជួយអ្នកដោះស្រាយអ្វីចេញទេ។

បើយើងក្រ មិនទាន់ជោគជ័យ យើងត្រូវហ៊ានទទួលស្គាល់នូវការខ្វះខាត សមត្ថភាពរបស់ខ្លួន ហើយខំបន្ថែមទៀត រកវិធី ដើម្បីឲ្យឈប់ក្រ មិនអាចបន្ទោសតែលើវាសនានោះទេ។ អ្នកនៅ​តែ ក្រព្រោះតែអ្នកមិនទាន់មានវិធីដើម្បីក្លាយជាអ្នកមាន ហើយបើអ្នកនៅតែដោះសា នោះអ្នកនឹងគ្មានថ្ងៃ រកផ្លូវថ្មីឃើញទ្បើយ។

ជាមួយគ្នានេះ លោក ឧញ៉ា ចេងខេង បានមានប្រសាសន៍ថា អ្នករកស៊ីពូកែខាងអចលនទ្រព្យគឺ៖

ជាអ្នកពូកែមើលឃើញឱកាស និងជាមនុស្សហ៊ាន

អ្នករកស៊ីពូកែ គឺជាអ្នកដែលតែងសម្លឹងមើលឃើញឱកាស គឺឱកាសចំណេញ និងឱកាសខាត។ ឱកាសចំណេញ គឺទិញនៅពេលគេចង់លក់ ហើយលក់នៅពេលគេចង់ទិញ ព្រោះតម្លៃអចលនទ្រព្យតែងកើនទៅតាមចិត្តនិងអារម្មណ៍។

ស្របគ្នានៃការចេះសម្លឹងមើលឱកាសហើយ អ្នកត្រូវតែជាមនុស្សម្នាក់ដែលហ៊ាន នៅពេលអ្នក​ដឹងថាឱកាស​ពិសេសបានមកដល់។

ដោយ៖ ពេជ្រ ស្រីវណ្ណ

Email: [email protected]

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here