Mercedes-Benz គ្រោងបង្ហាញរថយន្តប្រើហ្កាស-អាគុយ បញ្ចូលថាមពលម្តងជិះបានជិត ៥០០ គីឡូមែត្រ

0
4

ក្រុមហ៊ុន Mercedes-Benz​ គ្រោងនឹងបង្ហាញរថយន្តប្រើហ្កាស-អាគុយរបស់ខ្លួន នៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ ក្នុងកម្មវិធី the Frankfurt Motor Show ។

កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Mercedes-Benz​ គ្រោងនឹងបង្ហាញរថយន្តម៉ូដែល GLC F-Cell ជាមួយលក្ខណៈពិសេសៗនៅឆ្នាំនេះ ។ ក្រុមហ៊ុន Mercedes-Benz​ ឲ្យដឹងថារថយន្តនេះនឹងបំពាក់ដោយអាគុយ 9 KWh ( ៩គីឡូវ៉ាត់ម៉ោង) អាចផ្តល់ថាមពលឲ្យម៉ាស៊ីនរត់បានប្រមាណ ៤៨ គីឡូម៉ែត្រ ជាមួយនឹងធុងផ្ទុកហ្កាស ដែលសរុបចូលគ្នាវាអាចផ្គត់ផ្គង់រថយន្តឲ្យរត់បាន ៤៩៨ គីឡូម៉ែត្រ រាល់ពេលបញ្ចូលហ្កាសនិងអាគុយពេញម្តងៗ ។

ក្នុងនោះក្រុមហ៊ុន Ford ក៏គ្រោងនឹងបញ្ចេញរថយន្តប្រើហ្កាសនៅឆ្នាំនេះផងដែរ ប៉ុន្តែត្រូវបានពន្យារពេលទៅវិញ ដោយងាកមកផ្តោតលើការផលិតរថយន្តដែលប្រើតែអាគុយវិញម្តង ។

តាមការធ្វើបទបង្ហាញឲ្យដឹងថារថយន្តហ្កាស-អាគុយ អាចបើកបរបានឆ្ងាយនិងបំពេញថាមពលបានលឿនជាងរថយន្តធម្មតា​ ។

នៅពេលកន្លងមកនេះក្រុមហ៊ុន Toyota ក៏ធ្លាប់សាកល្បងដាក់លក់រថយន្តប្រើហ្កាស-អាគុយផងដែរក្នុងរដ្ឋ California ឃើញថាមានការគាំទ្រច្រើន ។

គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានស្ថានីយ៍បញ្ចូលអាគុយរហូតដល់ ១៦ ២៣៧ កន្លែង ដែលជាកត្តាបង្កផលល្អដល់វត្តមានរថយន្តប្រើហ្កាស-អាគុយ​ ងាយស្រួលក្នុងការស្វែងរកកន្លែងបញ្ចូលអាគុយ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here