ស្ថាបនិក SoftBank ខាតបង់លុយ៧០ពាន់លាន$ អស់ពីខ្លួន តែអាចងើបឡើងក្លាយមហាសេដ្ឋីលំដាប់កំពូលជប៉ុន

0
35

លោក Masayoshi Son ស្ថាបនិក របស់​ ក្រុមហ៊ុន​ SoftBank Group Crop. ដែលជា ក្រុមហ៊ុនបច្ចេកវិទ្យាទូគមនាគមន៍ និងអ៊ិនធើណេតដ៏ធំមួយ​ របស់ជប៉ុន។ មហាសេដ្ឋីរូបនេះ ធ្លាប់ខាតបង់ទ្រព្យអស់ ៧០ពាន់លានដុល្លារ ស្ទើរអស់ពីខ្លួន តែលោកអាចធ្វើការស្ដារក្រុមហ៊ុនឡើងវិញ ដែលធ្វើឲ្យលោកក្លាយជា មហាសេដ្ឋីលំដាប់កំពូលសារជាថ្មីម្ដងទៀត។

នៅចុងឆ្នាំ ១៩៩៩ និងដើមឆ្នាំ ២០០០ ជាពេលដែលវិស័យអ៊ិនធើណេត មានការកើនឡើងយ៉ាងកំហុក មានអ្នកប្រើប្រាស់យ៉ាងច្រើន។ នៅពេលនោះ ទ្រព្យរបស់លោក កើនឡើង ចំនួន ១០ពាន់លានដុល្លារក្នុងមួយសប្ដាហ៍ ហើយត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ​ លោកក្លាយជាមហាសេដ្ឋីមានបំផុតក្នុងលោក។

យ៉ាងណាមិញ លោកមិនទាន់ទាំងបានហារមាត់ប្រាប់មនុស្សម្នាគ្រប់គ្នាថា លោកជា បុរសដែលមានទ្រព្យច្រើនជាងគេក្នុងលោក ផងស្រាប់តែវិបត្តិបច្ចេកវិទ្យាក៏បានកើតឡើង​នៅកំឡុងចុងឆ្នាំ ២០០០ ដែលធ្វើឲ្យ ភាគហ៊ុននៃ ក្រុមហ៊ុន របស់លោក បានធ្លាក់ចុះយ៉ាងខ្លាំងពោលគឺធ្លាក់រហូតដល់ ៧៥ភាគរយ។ បន្ទាប់មក ត្រឹមរយៈពេល ២ខែ ភាគហ៊ុនក៏ធ្លាក់រហូតដល់ ៩៣ភាគរយ ដែលធ្វើឲ្យក្រុមហ៊ុនរបស់លោកស្ទើរតែក្ស័យធន ហើយលោកក៏ខាតបង់លុយអស់ ចំនួន ៧០ពាន់លានដុល្លារផងដែរ។

បើទោះបីជា ក្រុមហ៊ុនរបស់លោកស្ទើរតែក្ស័យធនក៏ដោយ តែលោកនៅតែអាចរស់បាន។ បន្ទាប់ពីខាតបង់ទ្រព្យស្ទើរអស់ពីខ្លួន លោកចាប់ផ្ដើម គិតគូរកផ្លូវដើរសម្រាប់ជំហាបបន្ទាប់ គឺលោកគិតពីបច្ចេកវិទ្យាអ៊ិនធើណេត ដែលវានឹងក្លាយទៅជា អ៊ិនធើណេតចល័ត។

ដើម្បីដើរលើជំហានបន្ទាប់បាន ជោគជ័យ លោក Masayoshi Son ត្រូវប្រើប្រាស់ផ្លូវ២សំខាន់ ដែលទី ១ គឺ ស្នើរសុំអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ហើយទី២ គឺទទួលបានប្រតិត្តិការ សេវទូរស័ព្ទដែលមានស្រាប់​។ យ៉ាងណាមិញ​ រាជរដ្ឋាភិបាល បានបដិសេធមិនព្រមផ្ដល់អាជ្ញាប័ណ្ណដល់លោកនោះទេ។

បន្ទាប់មកលោក ក៏បានបញ្ចុះបញ្ចូលខាងធនាគារ ឲ្យជួយទិញ សេវាទូរស័ព្ទក្នុងឆ្នាំ ២០០៦ ពីក្រុមហ៊ុន Vodafone ដែលជា ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ធំមួយរបស់អង់គ្លេស។ ចាប់ពីពេលនោះមក លោកក៏អាចស្ដារមុខមាត់ ក្រុមហ៊ុន SoftBank Group Crop.​ របស់លោក ឲ្យរស់ឡើងវិញ និងចាប់ដំណើរការសារជាថ្មី។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០០៦ ទ្រព្យរបស់លោក មានចំនួន ១៤.៧ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យលោកត្រូវចាត់ចូលក្នុងអ្នកមានបំផុតទាំង ១០០ក្នុងពិភពលោក ហើយបច្ចុប្បន្ននេះ លោកជា មហាសេដ្ឋីជួមុខរបស់ជប៉ុន ជាមួយនឹងទ្រព្យកាន់ក្នុងដៃប្រមាណជា ២៣ពាន់លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here