កាគ្រប់គ្រងការធ្វើចំណាកស្រុកបានប្រសើរ អាចជួយបង្កើនកំណើនសេដ្ឋកិច្ចនៅអាស៊ាន

0
36

ភ្នំពេញៈ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បាន ឲ្យ ដឹងថា ការបន្ធូរបន្ថយការរឹត ត្បិត លើ ទេសន្ត ប្រវេសន៍ (ការធ្វើចំណាកស្រុក) ដើម្បីស្វែងរក ការ ងារ អាច ជួយបង្កើន សុខមាល ភាព របស់ កម្មករ និង បង្កើន ការ ធ្វើ សមាហរណកម្ម សេដ្ឋកិច្ច តំបន់ កាន់ តែ ប្រសើរ ។

យោងតាមរបាយការណ៍ ដែលមានចំណង ជើង ថា ការធ្វើចំណាកស្រុក ដើម្បី ស្វែង រក ឱកាស បាន ឲ្យ ដឹង ថា ចំណាកស្រុកទៅក្រៅប្រទេសនៅក្នុងតំបន់អាស៊ាន បាន កើន ឡើង គួរឲ្យ កត់ សម្គាល់នៅក្នុង ចន្លោះ ពីឆ្នាំ១៩៩៥ ដល់ ២០១៥ ដោយបានប្រែក្លាយប្រទេស ម៉ាឡេស៊ី សឹង្ហបូរី និងថៃឡង់ ទៅ ជា ទីកន្លែង សម្រាប់ពលករចំណាកស្រុក ចំនួន ៦,៥លាននាក់ រស់នៅក្នុងតំបន់នេះ គឺស្មើនឹង ៩៦ភាគ រយ នៃចំនួនពលករចំណាកស្រុកនៅក្នុងតំបន់អាស៊ាន។

ប្រាក់ដែលពលករផ្ញើទៅកាន់ប្រទេសកំណើនរបស់ខ្លួន នៅក្នុងតំបន់អាស៊ាន មានប្រមាណ ៦២ពាន់ លានដុល្លារ នៅក្នុងឆ្នាំ២០១៥។

ប្រាក់ដែលផ្ញើពីខាងក្រៅគឺមាន១០ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសហ៊្វីលីពីន ស្មើ ៧ភាគ រយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសវៀតណាម ស្មើ ៥ភាគរយនៃផលិត ផល សរុប ក្នុង ស្រុកនៅក្នុងប្រទេសមីយ៉ាន់ម៉ារ និងស្មើ ៣ភាគរយ នៃផលិត ផលសរុប ក្នុង ស្រុក នៅក្នុង ប្រទេស កម្ពុជា។

ពលករចំណាកស្រុកនៃប្រទេសអាស៊ានដែលមានជំនាញទាបនិងភាគច្រើនគ្មានលិខិតស្នាមត្រឹមត្រូវ បានធ្វើបម្លាស់ទីដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច ភាគច្រើននៅក្នុងវិស័យសំណង់ ដាំដុះ និងការបម្រើ តាម ផ្ទះ។ មានការងារដែលទទួលបានប្រាក់ខែខ្ពស់ៗត្រូវការអ្នកធ្វើ ក៏ប៉ុន្តែពលករជាច្រើន ជានិច្ច ជា កាល គ្មានលទ្ធភាពអាចឆក់យកអត្ថប្រយោជន៍ពីឱកាសទាំងនេះ ឬការងារបែបនេះទេ។

សហគមន៍សេដ្ឋកិច្ចអាស៊ាន បានចាប់ផ្តើមសម្របសម្រួលដល់បម្លាស់ទីពលកម្មហើយ ក៏ប៉ុន្តែ បទ បញ្ញត្តិ ជាច្រើន គឺគ្របដណ្តប់តែទៅលើអ្នកមានមុខរបរអាជីពជាក់លាក់ ដូចជា វេជ្ជបណ្ឌិត ទន្តពេទ្យ គិលានុប្បដ្ឋាក វិស្វករ ស្ថាបត្យករ គណនេយ្យករ និងអ្នកអាជីពផែ្នកទេសចរណ៍ ឬស្មើនឹង ៥ភាគ រយ ប៉ុណ្ណោះ នៃការងារនៅក្នុងតំបន់នេះ។

លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូ របស់ ធនាគារ ពិភពលោក ប្រចាំតំបន់ អាស៊ីបូព៌ានិង ប៉ាស៊ី ហ្វិក  បានមានប្រសាសន៍ថា «ជាមួយនឹងការជ្រើសរើសគោលនយោបាយដ៏ត្រឹមត្រូវ ប្រទេស បញ្ជូន ពលករ ចេញ អាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃចំណាកស្រុកទៅក្រៅប្រទេស ស្រប ពេល ដែលមានការគាំពារពលករចំណាកស្រុកដែលជ្រើសរើសទៅធ្វើការក្រៅប្រទេស។

នៅក្នុងប្រទេសទទួលយកពលករ ពលករបរទេសអាចបំពេញនូវកង្វះខាតកម្លាំងពលកម្ម និងជំរុញ កំណើន សេដ្ឋកិច្ចប្រកបដោយនីរន្តរភាព ប្រសិនបើគោល នយោបាយ ទេសន្ត ប្រវេសន៍ ដើរ ស្រប គ្នាជា មួយ នឹងតម្រូវការផ្នែកសេដ្ឋកិច្ច។ គោលនយោបាយមិនសមស្រប និងស្ថាប័នមិនមានប្រសិទ្ធិភាព មានន័យថា តំបន់នេះ កំពុងតែបាត់ បង់ ឱកាសទទួលបានប្រយោជន៍ដ៏ ពេញ លេញ ពីទេសន្ត ប្រវេសន៍ នេះ »។

ជាទូទៅ នីតិវិធីទេសន្តប្រវេសន៍ នៅទូទាំងតំបន់អាស៊ាន នៅមានកម្រិតនៅឡើយ។ របាំង ជាច្រើន ដូចជា ដំណើរការ នៃការជ្រើសរើស ពលករ ដែល ត្រូវចំណាយ ខ្ពស់ និងប្រើ រយៈ ពេល យូរ កូតា ដែល មាន លក្ខណៈរឹតត្បិតលើចំនួនពលករបរទេសដែលបានអនុញ្ញាតនៅក្នុងស្រុក និងគោល នយោបាយ ការងារ តឹងរឹង បានកំហិតជម្រើសការងាររបស់កម្មករ និងធ្វើឲ្យ ប៉ះពាល់ ដល់សុខមាល ភាព របស់ ពួកគេ។

គោលនយោបាយដែលមានលក្ខណៈរឹតត្បិត ជាផ្នែកមួយដែលទទួលរងឥទ្ធិពលពីការយល់ឃើញថា ការហូរចូលនៃពលករចំណាកស្រុក នឹង មាន ផលប៉ះ ពាល់អវិជ្ជមាន ទៅលើសេដ្ឋកិច្ចរបស់ប្រទេស ទទួល ពលករ។ ក៏ប៉ុន្តែ ភស្តុតាងជាក់ស្តែង គឺវាផ្ទុយពីការគិតនេះ។

នៅក្នុងប្រទេសម៉ាឡេស៊ី ភស្តុតាងស្រដៀងគ្នានេះដែរ បានបង្ហាញថា កំណើនជាក់ស្តែង ១០ភាគ រយ នៃពលករអន្តោរប្រវេសន៍ដែលមានជំនាញទាបទៅធ្វើការទីនោះ បានធ្វើឲ្យផលិផល សរុប ក្នុង ស្រុក ជាក់ស្តែងកើនឡើង ១,១ភាគរយ។ នៅក្នុងប្រទេសថៃ ការវិភាគថ្មីៗនេះបានរកឃើញថា បើ គ្មាន ពលករអន្តោប្រវេសន៍នៅក្នុងកម្លាំងពលកម្មទេ នោះផលិតផលសរុបក្នុងស្រុកនឹងធ្លាក់ចុះ ០,៧៥ ភាគរយ។

សេដ្ឋកិច្ចវិទូផ្នែកការគាំពារសង្គមនិងការងាររបស់ធនាគារពិភពលោក លោក ម៉រ៉ូ តេស្តា វើដ ដែល ជាអ្នក ដឹកនាំសរសេររបាយការណ៍នេះ បានមាន ប្រសាសន៍ ថា  «មិនថាពលករ ចង់ធ្វើចំណាក ស្រុក ទៅកាន់ ទីណាទេនៅក្នុងតំបន់អាស៊ាននេះ ពួកគេប្រឈមនឹង បម្លាស់ ទីដែល ត្រូវចំណាយ បីឬបួន ដងនៃប្រាក់ បៀវត្សរ៍មធ្យមប្រចាំឆ្នាំរបស់ខ្លួន។

ការកែលម្អដំណើរការនៃការធ្វើចំណាកស្រុក អាចជួយកាត់បន្ថយថ្លៃ ចំណាយ របស់ពលករ ទាំង នេះ នាពេល អនាគត និងជួយប្រទេស ទាំងនេះ ឆ្លើយតប បាន ប្រសើរ ទៅនឹង តម្រូវការ ទីផ្សារ ពលកម្ម របស់ ខ្លួន »។

ផលប៉ះពាល់នៃបម្លាស់ទីពលកម្មទៅលើផែនការសេដ្ឋកិច្ចរបស់តំបន់នេះ អាចមានទំហំធំ ព្រោះ ការ ធ្វើចំណាក ស្រុកអាចផ្តល់ ដល់ពលករនានា ដែលមក ពីប្រទេសមានប្រាក់ចំណូល ទាបជាង គេ នូវឱកាស សម្រាប់បង្កើននូវប្រាក់ចំណូលរបស់ខ្លួន។ ផលប៉ះពាល់ នៃការផ្ញើប្រាក់ ទៅកាន់ ប្រទេស កំណើន របស់ខ្លួនលើផលិតផលសរុបក្នុងស្រុករបស់ជាតិ ក៏មានទំហំធំដែរ។

របាយការណ៍បានប៉ាន់ប្រមាណថា ការកាត់បន្ថយឧបសគ្គចំពោះបម្លាស់ទីពលកម្ម នឹងជួយធ្វើ ឲ្យ ប្រសើរ ឡើងដល់សុខមាលភាពរបស់កម្មករ គឺអាចបង្កើនសុខមាលភាពរបស់ពួកគេ បាន ១៤ភាគ រយ ប្រសិនបើផ្តោតតែទៅលើក្រុមពលករដែលមានជំនាញខ្ពស់ និងអាចបង្កើនបាន ២៩ភាគរយ ប្រសិន បើផ្តោតទៅលើក្រុមពលករទាំងអស់។

គោលនយោបាយជាច្រើន អាចត្រូវបានគេយកមកអនុវត្តដើម្បីធ្វើលើកម្ពស់ ដល់បម្លាស់ ទីការ ងារ របស់ ពលករ។ គេចាំបាច់ត្រូវតែបង្កើនការត្រួត ពិនិត្យលើ ក្រុមហ៊ុន ជ្រើសរើស ពលករ នៅទូទាំង តំបន់ នេះ ។ ប្រទេសហ៊្វីលីពីន ដែលបានបង្កើតប្រព័ន្ធគាំទ្រយ៉ាងល្អ អាចយកធ្វើជាគម្រូសម្រាប់ ប្រទេស ដទៃទៀត បាន។ ប្រទេសឥណ្ឌូណេស៊ី អាចកែលម្អការសម្របសម្រួលក្នុងចំណោម ទីភ្នាក់ងារ ពាក់ព័ន្ធ នានា និង ធ្វើ បច្ចុប្ប ន្ន ភាពនីតិវិធីនានា។

ប្រទេសវៀតណាម អាចទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រទេសន្តប្រវេសន៍ជាតិ ដើម្បីដឹកនាំ ការធ្វើ កំណែទម្រង់នានា។ ដំណើរការផ្លូវការងាយៗ អាចជួយកាត់បន្ថយ តម្លៃពលករ ចំណាក ស្រុក ចេញ ក្រៅប្រទេស ជាពិសេស នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបជាងគេ ដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ារ។

ប្រទេសដែលទទួលយកពលករ ក៏អាចណែនាំបង្ហាញផងដែរនូវវិធានការនានា ដើម្បីទាញ យកអត្ថ ប្រយោជន៍ ឲ្យបានច្រើនបំផុតពីបម្លាស់ទីពលកម្មនេះ។ ប្រទេសម៉ាឡេស៊ី អាចកែសម្រួល គោល នយោបាយ ចំណាកស្រុកតម្រូវទៅតាមតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសខ្លួន រួមទាំង តាមរយៈ ការកែ តម្រូវ ប្រព័ន្ធកម្រៃពន្ធបច្ចុប្បន្នរបស់ខ្លួន និង តាម រយៈ ការពង្រឹង កិច្ចសម្រប សម្រួល ជាមួយ ប្រទេស បញ្ជូន ពលករចេញ។

ប្រទេសថៃ អាចទទួលបានអត្ថប្រយោជន៍ពីការរៀបចំធ្វើឲ្យពលករខុសច្បាប់ក្លាយជាស្របច្បាប់ និង ការបំពេញ បែបបទឆ្លងចូលក្នុងប្រទេស ត្រូវចំណាយកាន់តែតិចជាងមុន។

ខណៈដែលប្រទេសសឹង្ហបូរី បានរៀបចំបង្កើត ប្រព័ន្ធ ចំណាក ស្រុក មួយ ដែល មាន លក្ខណៈ ទំនើប និង ដំណើរ ការបានល្អ គេគួរតែបន្តផ្តោត ការយក ចិត្តទុក ដាក់ លើសុខ មាលភាព របស់ពលករ ចំណាក ស្រុក ។

របាយការណ៍ “ការធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាស”  នេះ ត្រូវបានរៀប ចំដោយ នាយកដ្ឋាន ប្រព័ន្ធ ការពារសង្គមនិងការងារសកលរបស់ធនាគារពិភពលោក៕

ព័ត៌មានបន្ថែម៖www.worldbank.org/eap និង www.worldbank.org/jobsanddevelopment

អត្ថបទ៖ វ៉ន ដារ៉ា

អ៊ីម៉ែល៖ [email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here