https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
រាជរដ្ឋាភិបាល សម្រេចឱ្យកម្មករនិយោជិតឈប់៣ថ្ងៃ និងផ្អាកលក់គ្រឿងស្រវឹង ក្នុងថ្ងៃសំខាន់ខាងមុខនេះ

Kan Dara

May 24 2022

2.5K

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំនិងលិខិតស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង រួមទាំងសម្រេចអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាកចំនួន០៣ថ្ងៃ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានចេញសារាចរណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងរយៈពេល២ថ្ងៃ មួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ។

ជាមួយគ្នានេះយោងតាម សារលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថារាជរដ្ឋាភិបាលក៏បានសម្រេចអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាកផងដែរ ដោយរក្សានូវប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នឹងបានឈប់សម្រាកមុន ១ថ្ងៃ នឹងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ សរុបចំនួន ០៣ថ្ងៃ៕

2

3

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth