https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
កុមារា សេង អេរិច ម្ចាស់ជ័យលាភីលេខ១សរសេរសំបុត្រថ្នាក់ជាតិ និងតំណាងកម្ពុជាចូលប្រកួតជាមួយ១៩២ប្រទេស

Kan Dara

June 23 2022

217

កុមារា សេង អេរិច បានទទួលជ័យលាភីលេខមួយ សរសេរសំបុត្រថ្នាក់ជាតិឆ្នាំ២០២២ ខណៈជ័យជម្នះនេះនឹងផ្តល់ឱកាសឲ្យរូបគេត្រូវបានជ្រើសរើសជាតំណាងកម្ពុជា ទៅប្រកួតនៅក្នុងកម្មវិធីកម្រិតអន្តរជាតិ រៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្តាប្រទេស១៩២ នៅលើពិភពលោក។

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២២ លើប្រធានបទ “សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពល ស្តីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ Write a Letter to an Influential Person about Why and How to Take Action on Climate Change” ។

ក្រោយពីពិនិត្យ វាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនសរុប ៦៣រូប ដែលបានផ្ញើមកតាមរយៈសេវាប្រៃសណីយ៍រួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំណេរមានខ្លឹមសារល្អជាងគេនិងសម្ភាសន៍ផ្ទាល់អំពីអត្ថន័យនៃសំបុត្ររបស់បេក្ខជន គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប។

សម្រាប់បេក្ខជនជ័យលាភីលេខ១ ត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្តាប្រទេស១៩២ នៅលើពិភពលោក។ ហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុងអំឡុងទិវាប្រៃសណីយ៍ពិភពលលោក(World Post Day)នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមផេក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហោះនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរចំពោះសិស្សជ័យលាភី ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភីចំនួន ៣រូប រួមមាន៖

- ជ័យលាភីលេខ១ កុមារា សេង អេរិច មកពីសាលារៀនអន្តរជាតិវើលដ៏កម្ពុជា  ទទួលបាន មេដាយចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន២លានរៀល

- ជ័យលាភីលេខ២ កុមារី មេង សេនដូណា មកពីសាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍  ទទួលបាន មេដាយចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន១លានរៀល

- ជ័យលាភីលេខ៣ កុមារី សាន មុន្នីរ័ត្ន មកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ទទួលបាន មេដាយចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន១លានរៀល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភសាលាទាំង៣ ដែលបានចូលរួម ក្នុង១សាលាទទួលបានទឹកប្រាក់ ១លានរៀលផងដែរ៕

2

1

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth