អត្ថបទ >
ភាពជាអ្នកដឹកនាំ
លោក យូរ៉ាយ ថាមនុស្សមានដៃគូស្នេហា ជីវិតភ្លឺថ្លា បាត់ស្រ្តេសជាង អ្នកដែលនៅខ្លួនមួយ

Kan Dara

September 21 2022

156

លោក យូរ៉ាយ Uriah Lyford ជនជាតិអាមេរិកកាំងដែលទើបតែនឹង នឹងចូលសញ្ជាតិកម្ពុជានាពេលថ្មីៗនេះ​ ក្រោយរងចាំអស់រយៈពេល២០ឆ្នាំ​ បានថ្លែងប្រាប់ក្រុមចាបនៃ Business Cambodia ថាមនុស្សមានដៃគូរស្នេហាជីវិតភ្លឺថ្លា​ បាត់ស្រេ្តសជាងអ្នកដែលនៅខ្លួនមួយ។

មនុស្សដែលមានស្នេហាជីវិតភ្លឹថ្លា បាត់ស្រ្តេសជាង អ្នកដែលនៅខ្លួនមួយ ព្រោះដៃគូអាចជួយបន្ថយស្រ្តេសនិងធ្វើឱ្យអារម្មណ៍ដែលតានតឹង បាត់បង់ទៅច្រើនជាងនៅម្នាក់ឯង។​ ការមានដៃគូនេះដែរមិនខុសអីពីការមានដៃគូជជែកកម្សាន្ត ពិភាក្សាការងារឬការស្វែងរកដំណេះស្រាយសម្រាប់បញ្ហាណាមួយនោះទេដូច្នេះជីវិតនឹងស្រស់បំព្រងជាងការនៅម្នាក់ឯង។

ការលើកឡើងខាងលើរបស់លោកយូរ៉ាយ​ថាមនុស្សដែលមានដៃគូស្នេហាជីវិតភ្លឺថ្លា បាត់ស្រ្តេសជាងនៅខ្លួនមួយ គឺគ្រាន់តែជាទស្សនៈរបស់លោកក្នុងជីវិតរបស់លោកផ្ទាល់ប៉ុណ្ណោះ ព្រោះថាក្រោយពេលរៀបការជីវិតលោកបានផ្លាស់ប្តូរច្រើន ដូចជាកាត់បន្ថយស្រ្តេសក្រោយពីបញ្ចប់ការងារដ៏ហត់នឿយពេញមួយថ្ងៃ ប៉ុន្តែសម្រាប់មនុស្សដទៃទៀតលោកមិនដឹងថាការមានស្នេហាវាជួយបែបនេះដែរឬអត់នោះទេ។​

គួរជម្រាបផងដែរថា លោកយូរ៉ាយគឺប្រធានសាលា Uofn Poipet ដែលបានជួយបណ្តុះបណ្តាលជំនាញភាសា និងបណ្តុះគំនិតដល់យុវជនខ្មែរផងដែរ។ មួយវិញទៀតជនជាតិអាមេរិកកាំងសញ្ជាតិកម្ពុជារូបនេះក៏មានគម្រោងនឹងចេញផ្សាយសៀវភៅជាភាសាខ្មែរផងដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth