អត្ថបទ >
ភាពជាអ្នកដឹកនាំ
មកស្គាល់ប្រវត្តិកំពូលចុងភៅពីររូប ដែលអាចល្បីឈ្មោះ អញ្ជើញសុទ្ធតែមនុស្សល្បីថតម្ហូបជាមួយ

Kan Dara

August 5 2022

262

អ្នកនិយមប្រើប្រាស់បណ្តាញសង្គមដូចជា YouTube, Tik Tok និងInstagram ប្រាកដជាធ្លាប់បានឃើញ ចុងភៅ២រូប ឧស្សាហ៍ថតជាមួយតារាល្បីៗឬជនមានឥទ្ធិពល គឺលោក Salt Bae ដែលត្រូវបានគេហៅចុងភៅរោយអំបិល និងម្នាក់ទៀតគឺលោក Czn Burak ឬចុងភៅញញឹម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃនេះយើងនឹងដឹកនាំមិត្តអ្នកអានមករូតវាំងននមើលប្រវត្តិចុងភៅពីររូបនេះ មុនទទួលបានចំណាប់អាម្មរណ៍ខ្លាំងពីមហាជន រួមទាំងរកលុយបានរាប់លានដុល្លារពីអាជីពធ្វើម្ហូបអាហារ៖

/. ចុងភៅរោយអំបិល លោក Salt Bae

លោក Nusret Gökçe ឈ្មោះក្រៅហៅថា Salt Bae កើតក្នុងឆ្នាំ១៩៨៣ លើទឹកដីប្រទេសតួគី ជាកូនពៅក្នុងចំណោមបងប្អូនបួននាក់នៃគ្រួសារជីវភាពមធ្យមមួយ។ ព្រោះតែវិបត្តិហិរញ្ញវត្ថុគ្រួសារ ជីវិតកុមារភាពរបស់ Nusret ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងបង្ខំឲ្យរូបគេបោះបង់ការសិក្សាតាំងវ័យ១២ឆ្នាំ ត្រឹមថ្នាក់ទី៦ ដើម្បីធ្វើការជាកូនជាងអ្នកកាប់សាច់នៅក្នុងស្រុក Kadıköy នៃទីក្រុងអ៊ីស្តង់ប៊ុល។

ត្បិតមិនសូវមានទ្រព្យ និងរៀនមិនបានខ្ពស់ក៏ពិតមែន ប៉ុន្តែក្មេងប្រុសជំទង់ Nusret តែងចិញ្ចឹមចិត្តចង់ក្លាយជាចុងភៅដ៏ឆ្នើមម្នាក់។ Nusret បានទៅលេងប្រទេសជាច្រើនរួមទាំងអាហ្សង់ទីន និងសហរដ្ឋអាមេរិកនៅចន្លោះឆ្នាំ២០០៧ និង២០១០ ជាកន្លែងដែលលោកបានធ្វើការនៅក្នុងភោជនីយដ្ឋានក្នុងស្រុកដោយឥតគិតថ្លៃ ដើម្បីទទួលបានបទពិសោធន៍ជាចុងភៅ និងភោជនីយដ្ឋាន។ បន្ទាប់ពីការវិលត្រឡប់ទៅប្រទេសតួគីវិញភ្លាម លោកបានបើកភោជនីយដ្ឋានដំបូងនៅអ៊ីស្តង់ប៊ុលក្នុងឆ្នាំ២០១០ ហើយក្រោយមកបានបើកភោជនីយដ្ឋាននៅឌូបៃក្នុងឆ្នាំ២០១៤។

ការចាប់ផ្តើមនេះហាក់ស្ងៀតភ្ញៀវណាស់ រហូតដល់ដើមឆ្នាំ២០១៧ លោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា Salt Bae តាមរយៈវីដេអូអ៊ីនធឺណែតដ៏ពេញនិយម និង memes ដែលបង្ហាញពីសកម្មភាពលោកកំពុងកាត់សាច់ និងរោចអំបិល។ តាំងពីពេលនោះមក ភោជនីយដ្ឋានលោកចាប់ផ្តើមមានមនុស្សច្រើនទៅៗ រហូតថ្ងៃខ្លះគ្មានកន្លែងសម្រាប់ទទួលភ្ញៀវថែមទៀតផង។ ចំណែករូបលោកផ្ទាល់ ក៏បានប្រែក្លាយខ្លួនពីចុងភៅធម្មតា ទៅជាចុងភៅល្បីឈ្មោះមានតម្លៃខ្លួនរាប់ម៉ឺនដុល្លារដោយសារតែកាយវិការរោយអំបិលដ៏ល្បីល្បាញរបស់លោក។ គិតត្រឹមឆ្នាំ២០២២ បុរសវ័យ៣៨ឆ្នាំ Salt Bae មានទ្រព្យប្រមាណ ៧០លានដុល្លារ ហើយទ្រព្យភាគច្រើនរបស់លោកគឺបានពីស្នាដៃធ្វើម្ហូបប្រើក្បាច់រោយអំបិលនិងបើកភោជនីយដ្ឋានផ្ទាល់ខ្លួន ចេញផ្សាយដោយគេហទំព័រ biooverview។

២/. ចុងភៅញញឹម លោក Czn Burak

លោក Burak Ozdemir ហៅ Cnz Burak ត្រូវបានគេឲ្យឈ្មោះថាចុងភៅញញឹម ព្រោះលោកតែងញញឹមដាក់មុខកាមេរ៉ាទោះដៃកំពុងហាន់សាច់ក៏ដោយ។ លោក Burak Ozdemir កើតក្នុងឆ្នាំ១៩៩៤ នៅប្រទេសតួគីដូចលោក Salt Baeដែរ។ ចុងភៅមុខមានប្រជាប្រិយរូបនេះចាប់ផ្ដើមចូលចង្រ្កានធ្វើម្ហូបជាមួយជីតារបស់លោកតាំងពីអាយុ១០ឆ្នាំមកម្ល៉េះ។ នៅអាយុ១៣ឆ្នាំលោកចាប់ផ្ដើមអាជីពជាចុងភៅដែលបានរៀនសូត្រពីជីតារបស់លោក។

ការប្រឡូកក្នុងវិស័យម្ហូបអាហារតាំងពីកុមារភាព គួបផ្សំជាមួយទេពកោសល្យពីកំណើត និងស្នាដៃធ្វើម្ហូបរបស់លោកបែបតួគី-អារ៉ាប់ Burak អាចបើកភោជនីយដ្ឋានផ្ទាល់ខ្លួនដែលមានឈ្មោះថា CZN Burak នៅក្នុងប្រទេសតួគី មិនតែប៉ុណ្ណោះលោកក៏បានពង្រីកភោជនីយដ្ឋានទៅកាន់ទីក្រុងឌូបៃទៀតផង។ បច្ចុប្បន្នលោក Burak Ozdemir មានទ្រព្យសរុបប្រមាណជាង១១លានដុល្លារ ចេញពីស្នាដៃធ្វើម្ហូបយ៉ាងសម្បូរបែបរបស់លោក យោងតាមការចេញផ្សាយរបស់គេហទំព័រ iwealthyfox។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះលោកក៏ជាជនល្បីល្បាញម្នាក់ក្នុងបណ្តាញសង្គមផងដែរ ដោយមានអ្នកតាមដាន ៤៨.២ លាននាក់នៅលើ TikTok អ្នកជាវ ៣.០៦ លាននាក់នៅលើ YouTube និង ២៨.១ លាននាក់តាមដាននៅលើ Instagram ។

យ៉ាងណាមិញ មេរៀនដែលអ្នកអាចរៀនសូត្រពីពួកគាត់ទាំង២នោះគឺ បើអ្នកចេះជំនាញអ្វីមួយឲ្យពិតប្រាកដ ហើយអាចធ្វើឲ្យគេស្គាល់កាន់តែច្រើនលើបណ្ដាញសង្គមនោះអ្នកនឹងមានឱកាសអាចរកលុយបានកាន់តែច្រើនដូចគ្នា។ ជាក់ស្ដែងពួកគាត់អាចរលុយបានច្រើនដោយសារភាពល្បីល្បាញលើបណ្ដាញសង្គមនេះឯង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth