https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
លោកLesBrownធ្លាប់ម្ដាយបោះបង់ចោលគេបញ្ឈប់ពីការងារមុនក្លាយជាវាគ្មិនដ៏ល្បីបំផុតទ្រព្យ​១៥លាន$

Kan Dara

May 24 2022

129

អតីតកាលមិនល្អមិនប្រាកដថាអនាគតមិនល្អនោះទេ អ្នកជានរណាមិនសំខាន់ អ្វីដែលសំខាន់តើអ្នកចង់ឱ្យខ្លួនឯងក្លាយជានរណា។ តួយ៉ាងដូចជាមហាសេដ្ឋីរូបនេះ អតីតកាលមានរឿងឈឺចាប់ប៉ុន្តែលោកមិនបានបោះបង់ឱ្យខ្លួនរស់នៅជាមួយស្នាមរបួសអស់មួយជីវិតនោះទេ។ បច្ចុប្បន្នលោកគឺមហាសេដ្ឋី​មានទ្រព្យសម្បត្តិ១៥​លានដុល្លារ ជាអ្នកនិយាយជំរុញទឹកចិត្ត​ វាគ្មិន​ អ្នកនយោបាយ​ក៏ដូចជាពិធីករទូរទស្សន៍។

រំលឹកទៅកាន់អតីតកាលបន្តិច កើតនៅថ្ងៃទី១២ ខែ០២​ ឆ្នាំ១៩៤៥ ពីក្មេងដែលត្រូវម្តាយបោះបង់ចោល​ចាប់តាំងពីខ្លួនមានអាយុ៣​សប្តាហ៍មកម្ល៉េះជាមួយគ្នានិងបងប្រុសភ្លោះរបស់ខ្លួននៅតំបន់ដ៏ក្រីក្រមួយក្នុងរដ្ឋ ផ្លារីដា សហរដ្ឋអាមេរិក។ មិនយូរប៉ុន្មានក្នុងពេលទារកទាំងពីរត្រូវបានស្រ្តីវ័យ ៣៨​ឆ្នាំម្នាក់ដែលមានឈ្មោះថា Mommy Brown ដែលជាចុងភៅក្នុងភោជនីយដ្ឋានមួយសុំយកទៅចិញ្ចឹម។

អតីតកាលអ្នកជាអ្នកណាមិនសំខាន់ អ្វីដែលសំខាន់​អនាគតអ្នកជានរណានោះគេអាស្រ័យលើដៃទាំងគូរបស់អ្នក ក្រោយបញ្ចប់​​ថ្នាក់វិទ្យាល័យលោកបានរកការងារធ្វើ​ដោយជាអ្នកសម្អាតក្នុងទីក្រុង។​ មិនបោះបង់ក្តីស្រមៃចោលនោះទេ វាគ្មិនរូបនេះបានក្លាយទៅជាពិធីករវិទ្យុក្នុងវេលាចៃដន្យមួយដោយលោកក្លាយជាអ្នកគ្រប់គ្រងចេញផ្សាយដែលជាការងារមួយដែលលោកស្រឡាញ់។ មិនយូរ​ប៉ុន្មានលោកត្រូវបានគេបណ្តោញចេញពីកន្លែងការងារ​ ដោយសារបញ្ហាមួយចំនួន។

មួយរយៈក្រោយមកលោក Brown ត្រូវបានជំរុញទឹកចិត្តឱ្យក្លាយជាវាគ្មិនអ្នកនិយាយលើកទឹកចិត្ត ដោយអ្នកដែលមានបទពិសោធន៍​។ ឆ្នាំ១៩៨០​​ លោកបានក្លាយជាអ្នកនិយាយលើកទឹកចិត្ត​ មានត្រឹមតែខោអាវមួយកំប្លេនិងអត្ថបទសុន្ទារកថាតែប៉ុណ្ណោះ។ បុរសវ័យ៧៧ឆ្នាំរូបនេះបាន ក្លាយជាជនជាតិអាមេរិកកាត់អាហ្រ្វិកទីមួយដែលទទួលបានពានរង្វាន់ពីសមាគមន៍វាគ្មិនជាតិពោលគឺក្នុងឆ្នាំ១៩៨៤ សមត្ថភាពលោកត្រូវបានគេទទួលស្គាល់និងមានការគាំទ្រជាខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ Wikipidea។

ខាងក្រោមនេះគឺជាសម្រង់សម្តីលើកទឹកចិត្តរបស់លោក Les Brown ៖

១.កុំបណ្តោយឱ្យគំនិតអ្នកដ៏ទៃ ក្លាយជាការពិតរបស់អ្នក។

២.អ្នកមិនដែលចាស់ពេកក្នុងការកំណត់គោលដៅផ្សេង ឬក្តីសុបិនថ្មីនោះទេ។

៣.ក្នុងមួយថ្ងៃមាន ១៤៤០ នាទីអ្នកអាចមានឱកាសអភិវឌ្ឍខ្លួន ១៤៤០ដង៕

អត្ថបទដោយ៖ ពីង ជូអេង (​ ត្រចៀកកាំ )

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth