អត្ថបទ >
ភាពជាអ្នកដឹកនាំ
មហាសេដ្ឋីពុង ឃាវសែ បង្ហើបថាធនាគារកាណាឌីយ៉ា ធ្លាប់ប្រែខ្លួនពីទុន៥០ម៉ឺន$ ឡើងដល់១ពាន់លាន$

ឡុង វឌ្ឍនៈ

September 21 2022

604

ធនាគារកាណាឌីយ៉ាត្រូវបានចាប់ផ្តើមដោយមានបេសកកម្មតែមួយ គឺ ដើម្បីក្លាយជាធនាគារល្អបំផុតរបស់កម្ពុជា។ កាលពីដើមធនាគារនេះបានផ្តោតការយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាកម្មធនាគារជាមូលដ្ឋានដ៏សំខាន់ សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរីកចម្រើន។

ធនាគារកាណាឌីយ៉ាតែងតែប្រកាន់ខ្ជាប់ខ្ជួននៅលើចក្ខុវិស័យនៃ "ធនាគារល្អបំផុតនៅកម្ពុជា" តាមរយៈការអនុវត្តយុទ្ធសាស្រ្តរយៈពេលវែងដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន, អភិបាលកិច្ចសាជីវកម្មរឹងមាំ, ការប្រមូលផ្តុំធនធានមនុស្សដែលមានចំណេះដឹង ជំនាញខ្ពស់ និងការកែលម្អជាបន្តបន្ទាប់នៃបច្ចេកវិទ្យាដើម្បីពង្រឹងប្រតិបត្តិការរបស់យើងបន្ថែមទៀត។

ក្នុងឆ្នាំ២០១៩ ធនាគារនេះត្រូវបានទទួលស្គាល់ដោយធនាគារអាស៊ីក្នុ ងនាមជាធនាគារដែលខ្លាំងជាងគេនៅកម្ពុជា តាមរយៈតារាងតុល្យការនិងធនាគារធុនតូច និងមធ្យមជាធនាគារក្នុងស្រុកដ៏ល្អបំផុត ដែលទទួលស្គាល់ដោយទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ។

ទន្ទឹមនឹងភាពរីកចម្រើន អ្នកឧកញ៉ា ពុង ឃាវសែ ក៏ធ្លាប់បង្ហើបអំពីប្រវត្តិពីមុនរបស់ធនាគារនេះថា  ធនាគារកាណាឌីយ៉ា កាលពីអំឡុងឆ្នាំ ១៩៩១ ធនាគារនេះមានទ្រព្យសកម្មចំនួន៥លានដុល្លារ ក្នុងនោះដែរមានទុនត្រឹមតែ៥០ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីឆ្នាំ២០២១ ទ្រព្យសកម្មធនាគារកាណាឌីយ៉ាកើនដល់៧.៣ពាន់លានដុល្លារឯនោះ ហើយក្នុងនោះទ្រព្យសម្បត្តិរបស់ធនាគារបានកើនឡើងដល់ទៅ១ពាន់លានដុល្លារឯនោះ។

តាមរយៈភាពរីកចម្រើនរបស់ធនាគារកាណាឌីយ៉ា លោកក៏បានសម្ដែងការអគុណចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានផ្ដល់នូវគោលនយោបាយយ៉ាងល្អ ពោលគឺសេដ្ឋកិច្ចទីផ្សារសេរី ដែលជាហេតុទាក់ទាញអ្នកវិនិយោគជាច្រើនចូលមករកស៊ីកម្ពុជា។

បន្ថែមពីនោះ អ្នកឧកញ៉ា ក៏បានលើកចិត្តឱ្យយុវជនកម្ពុជា គប្បីព្យាយាមសិក្សារៀនសូត្រពីប្រទេសអភិវឌ្ឍន៍ដូចជា ចិនឱ្យបានច្រើនផងដែរ ហើយលោកក៏បានលើកយកនូវពាក្យស្លោកដ៏ល្បីល្បាញមួយឃ្លារបស់ចិនមកបង្ហាញផងដែរគឺ៖ “យុវជនខ្លាំង ទើបប្រទេសខ្លាំង យុវជនមាន ទើបបានប្រទេសមាន យុវជនជាអនាគតរបស់ប្រទេសជាតិ”៕

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជាង៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth