https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
ស្ត្រីចេញរកស៊ីលំបាកអ្វីខ្លះ អ្នកនាង ឃុន ពិសី ប្រាប់បទពិសោធន៍ និងធាតុផ្សំសំខាន់៤ជួយជំនួញកាន់តែរីកចម្រើន

ស្រ្តីសម័យមុន ផ្ដោតលើការខិតខំធ្វើកិច្ចការងារផ្ទះ និងរង់ចាំជួយជ្រោមជ្រែងស្វាមី ប៉ុន្តែស្ត្រីសម័យថ្មី គាត់ក៏ហ៊ានចេញរកស៊ីដើរតាមក្ដីស្រមៃរបស់ខ្លួនឯងផងដែរ។ ប៉ុន្តែភាពជាស្ត្រីក្នុងវិស័យសហគ្រិនភាព គឺមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺត្រូវប្រឈមនឹងបញ្ហារាប់រយជំពូក ប្រឈមនឹងទស្សនៈសង្គម និងបញ្ហាជាច្រើនជំពូកទៀត ដែលទាមទារឱ្យគាត់ត្រូវតែជម្នះឱ្យបាន ដើម្បីអាចដឹកនាំជំនួញឱ្យទទួលបាននូវភាពរីកចម្រើន។

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ រវាងក្រុមការងារ Business Cambodia ជាមួយនឹងស្ត្រីអ្នកជំនួញវ័យក្មេងគឺ អ្នកនាង ឃុន ពិសី ស្ថាបនិកក្រុមហ៊ុន Workingna ដែលត្រូវបានសិស្សនិស្សិតភាគច្រើនស្គាល់ថា ជាវេទិកាជ្រើសរើសបុគ្គលិក ដ៏មានកិត្តិនាមមួយក្នុងទីផ្សារកម្ពុជា អ្នកនាងក៏បានចែករំលែកនូវ បទពិសោធន៍ពេលចេញរកស៊ីដំបូងរបស់ខ្លួន ថាបានជួបការលំបាកជាច្រើនក្នុងនាមជាស្ត្រី មុនពេលដែលអាច ដឹកនាំអាជីវកម្មឱ្យរីកចម្រើនមកទល់នឹងចំណុចបច្ចុប្បន្ន និងមានអតិថិជនគាំទ្រសរុបខ្ទង់៩ម៉ឺននាក់ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ឱ្យហ៊ានបណ្ដាក់ទុនជាមួយ។

រំលឹកទៅកាន់ប្រវត្តិនៃការចាប់ផ្ដើមជំនួញដំបូង អ្នកនាងបានបង្ហើបថាបានជួបការលំបាកច្រើនមែនទែន ព្រោះពេលនោះអ្នកនាងមានគ្រួសារ និងមានផ្ទៃពោះផង ដែលជាហេតុធ្វើឱ្យអ្នកនាងមាន បញ្ហាទាក់ទិននឹងការគ្រប់គ្រងបែងចែកពេលវេលា បញ្ហាទាក់ទងនឹងការបែងចែកពេលវេលាសម្រាប់អាជីវកម្ម និងគ្រួសារ បូករួមជាមួយនិងបន្ទុកគ្រួសារ ដែលនេះជារឿងមិនអាចមើលរំលងផងដែរ។

ម៉្យាងទៀត ប្រហែលជាមនុស្សភាគច្រើនបានដឹងហើយថា បើធៀបបុរសនិងស្ត្រី ភាពជាស្ត្រី គឺមិនអាចដើរហើរសេរីដូចគេបាននោះទេ ជាពិសេសពេលដែលកំពុងតែមានគត៌ទៀតនោះ។ មួយវិញទៀត ពេលចាប់ផ្ដើមដំបូងមិនទាន់មានធនធានគ្រប់គ្រាន់ អ្នកនាងត្រូវធ្វើកិច្ចការងារជាច្រើនជំពូកតែម្នាក់ឯង ហើយត្រូវខំធ្វើការបណ្ដើរ និងខំពង្រឹងជំនាញដឹកនាំបណ្ដើរ​ ព្រោះក្នុងនាមជាមេដឹកនាំម្នាក់ ត្រូវតែមានជំនាញច្បាស់លាស់ទាក់ទងនឹងការដឹកនាំមនុស្ស។

ថ្វីត្បិតតែការចាប់ផ្ដើមផ្សងព្រេង ក្នុងពិភពជំនួញដើម្បីសម្រេចក្ដីស្រមៃរបស់អ្នកនាង ត្រូវប្រឈមនឹងបញ្ហាជាច្រើនជំពូកក៏ពិតមែន ប៉ុន្តែអ្នកនាងតែងតែប្រកាន់នូវផ្នត់គំនិតដ៏ល្អឯកមួយថា “ការធ្វើការងារ ឬធ្វើជំនួញមិនប្រកាន់ភេទជាបុរសឬស្ត្រី ទើបជោគជ័យនោះទេ ព្រោះ ប្រសិនបើការងារនោះ យើងជឿជាក់ហើយគិតថាខ្លួនអាចធ្វើបាន នោះយើងប្រាកដជាអាចសម្រេចបានពិតមែន។​ ផ្ទុយទៅវិញ ប្រសិនបើកិច្ចការងារនោះយើងមិនចង់ធ្វើ ចឹងយើងនឹងគិតថាខ្លួនធ្វើមិនបាន នោះយើងនឹងខំប្រឹងរកលេសដើម្បីគេចវេសពីការធ្វើវាជាមិនខាន”។

ទាក់ទិននឹងគោលការណ៍របស់អ្នកនាង ​ដែលដឹកនាំអាជីវកម្មឱ្យរីកចម្រើនមកទល់នឹងចំណុចបច្ចុប្បន្ន នេះមានដូចជា៖

១. ភាពស្មោះត្រង់៖ ត្រូវរកស៊ីប្រកាន់នូវភាពស្មោះត្រង់ចំពោះខ្លួនឯង ចំពោះអតិថិជន ចំពោះបុគ្គលិក ចំពោះអ្នកវិនិយោគ និងភាគីដែលពាក់ព័ន្ធឱ្យបានល្អបំផុត។ មិនថាស្ថិតក្នុងកាលៈទេសៈបែបណា ត្រូវតែប្រកាន់នូវភាពស្មោះត្រង់ក្នុងក្រអៅបេះដូងជាប់ជានិច្ច។

២. ចេះដាក់ខ្លួន៖ ជាទូទៅការចាប់ផ្ដើមជំនួញដំបូង ប្រាកដជាមិនមែនជារឿងស្រួលឡើយ ហើយក៏មិនអាចធានាភាពជោគជ័យដែរ ។ ដូច្នេះហើយវាតម្រូវឱ្យយើងចេះដាក់ខ្លួនបន្តិច ស្រូបយកមេរៀនល្អៗឱ្យបានច្រើនពីដៃគូពាក់ព័ន្ធ ពីរៀមច្បង និងពីដៃគូអាជីវកម្ម។

៣.ភាពចាស់ទុំ៖ ការរកស៊ីជោគជ័យគឺទាមទារនូវបទពិសោធន៍ ហើយនៅពេលដែលអ្នកមានបទពិសោធន៍កាន់តែច្រើន អ្នកនឹងមានភាពចាស់ទុំក្នុងអាជីវកម្ម​ ឬក្នុងវិស័យ ដែលអ្នកកំពុងតែធ្វើផងដែរ។

៤. បណ្ដាញទំនាក់ទំនង៖ គេថាបើចង់ដើរទៅលឿន ចូរដើរតែឯង ប៉ុន្តែបើចង់ដើរបានឆ្ងាយយូរអង្វែង ត្រូវដើរជាក្រុម រីឯអាជីវកម្មដែលរឹងមាំ គឺត្រូវមានបណ្ដាញទំនាក់ទំនងរឹងមាំ ​ជាមួយអាជីវកម្មដទៃ ឬមនុស្សជុំវិញខ្លួនផងដែរ។

គួរជម្រាបផងដែរថា Workingna ជាក្រុមហ៊ុនដ៏មានជំនាញឯកទេសខ្ពស់មួយ ជួយឱ្យក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្សេងៗអាចជ្រើសរើសបានបុគ្គលិកដែលល្អ ត្រឹមត្រូវជាមួយនឹងស្ថាប័ន ហើយក៏ជួយដល់បុគ្គលិក ឬនិស្សិតផ្សេងៗ ឱ្យរើសបានអាជីពការងារដែលត្រឹមត្រូវជាមួយនឹងខ្លួនឯងផងដែរ។ Workingna ជួយឱ្យនិយោជក និងនិយោជិត កាន់តែងាយស្រួលជាងមុន និងចំណេញជាងមុនទ្វេដងផងដែរ។

ទន្ទឹមនឹងនេះដែរ Workingna ក៏មានសេវាតេស្តបុគ្គលិកលក្ខណៈ DISC ធ្វើឱ្យមនុស្សអាចស្គាល់ពីទេពកោសល្យ ភាពខ្លាំង ភាពខ្សោយ និងប្រភេទអាជីពការងារដែលត្រូវជាមួយចរិតលក្ខណៈរបស់គាត់ ជាមួយនឹងតម្លៃតេស្តសមរម្យបំផុតត្រឹមតែ ១៧.៥ដុល្លារតែប៉ុណ្ណោះ។

បន្ថែមពីនោះ នៅក្នុងថ្ងៃ០៨ ខែ កក្កដា ឆ្នាំ២០២២ខាងមុខនេះ Workingna ក៏បានរៀបចំនូវសិក្ខាសាលាដ៏ពិសេសមួយទៅលើប្រធានបទ “តើគួររៀបចំយុទ្ធសាស្ត្រគ្រប់គ្រងបុគ្គលិកបែបណា ដើម្បីឱ្យអាជីវកម្មរីកចម្រើន” ដែលលោកអ្នកអាចចុះឈ្មោះតាមតំណលីង https://forms.gle/U5oo5WKccqVYV8En7 ឬសាកសួរព័ត៌មានបន្ថែមតាមរយៈ 070 242 456/ 095 420 565 ៕

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713 

Lee LoveLee Love1Lee Love2

 

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជិត៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងការកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ផង។ ប្រសិនបើអ្នក មានគំនិតល្អៗចង់ចែករំលែក ឬចង់រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth