អត្ថបទ >
ភាពជាអ្នកដឹកនាំ
យុទ្ធសាស្ត្រដឹកនាំ៣ របស់លោកលី ក្វាន់យូ ប្រែសិង្ហបុរីពីដែនដីក្រីក្របំផុត ក្លាយជាគុជនៅអាស៊ី

បើរំលឹកទៅដល់ប្រទេសសិង្ហបុរី គេប្រាកដជាគិតដល់ដែនដីដែលហុំព័ន្ធទៅដោយទឹកប្រៃ នៅលើដែនកោះ និងខ្សាច់ជាក់ជាមិនខាន។ ដូចគ្នានេះផងដែរ អតីតដែនដីដ៏កម្សត់នេះ គឺពិតជាមិនអាចបំភ្លេចនូវគុណបំណាច់របស់រដ្ឋបុរស ដែលគេមានគុណបំណាច់យ៉ាងជ្រាលជ្រៅ ដែលជួយកែប្រែមុខមាត់ដែនដីនេះ ពីក្រខ្សត់ស្ទើរតែគ្មានទឹកសាបសម្រាប់ទទួលទាននិងប្រើប្រាស់ផង មកក្លាយជាប្រទេសឈានមុខលំដាប់ថ្នាក់ពិភពលោកជាច្រើនវិស័យ។ រដ្ឋបុរសម្នាក់នោះគឺ​ លោក លី​​ ក្វាន់យូ​​ កើតនៅ​ ​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ១៩២៣ ជាអតីតនាយករដ្ឋមន្រ្តីទី១ ដែលស្ថាបនិកដែនដីនេះ ឱ្យពិភពលោកមើលឃើញកោះដ៏តូចច្រលឹងនេះ ជាដែនដីពាណិជ្ជកម្មដ៏សម្បូរបែប។ លោកមានឈ្មោះក្រៅជាភាសាអង់គ្លេសថា Harry ថែមទាំងមានចំណេះដឹងភាសាអង់គ្លេសច្រើនព្រោះ​លោកទទួលរងឥទ្ធិពលវប្បធម៏ភាសាពីជីតារបស់ខ្លួន។ រដ្ឋបុរសរូបនេះបានទទួលការអប់រំពីសកលវិទ្យាល័យក្នុងស្រុក ប៉ុន្តែដំណើរអាក់ខានដោយសារសង្គ្រាមលោកលើកទី២​ បានធ្វើឱ្យលោកសម្រេចចិត្តផ្អាកការសិក្សាមួយរយៈ និងធ្វើជំនួញបន្តិចបន្តួច។ មិនយូរប៉ុន្មានស្ថានភាពស្រុកទេស បានវិលត្រឡប់មកស្រួលបួលវិញ លោកក៏បានបន្តទៅសិក្សានៅចក្រភពអង់គ្លេស និងបានវិលមកមាតុប្រទេសវិញក្នុងឆ្នាំ១៩៤៩​។ បន្ទាប់ពីនោះ បានចាប់អាជីពជាមេធាវី មុនពេលក្លាយជានាយករដ្ឋមន្រ្តីរបស់សិង្ហបុរី។​ យ៉ាងណាមិញលោក លី ក្វាន់យូ  មា​នយុទ្ធសាស្រ្ត ធំៗ៣យ៉ាង ដែលលោកជឿជាក់យ៉ាងមុតមាំថា​ ដែនដីដ៏កម្សត់មុនទទួលបានឯករាជ្យនេះ ក្លាយជាដែនដីពាណិជ្ជកម្មដ៏មានសក្តានុពលមួយនៅអាស៊ី។  តើស្ថាបនិករូបនេះមានយុទ្ធសាស្រ្តបែបណាខ្លះ ក្នុងការកែប្រែដែនដីកោះមួយនេះ ឱ្យមានភាពលេចធ្លោទាក់ទាញ រហូតត្រូវបានគេទទួលស្គាល់ថាជាគុជនៅអាស៊ី? ខាងក្រោមនេះគឺជាយុទ្ធសាស្រ្ត ៣របស់ មហាបុរសរបស់ប្រជាជនសិង្ហបុរី ដែលលោកបានចាត់ទុកជាអាទិភាពសំខាន់ក្នុងការស្ថាបនាប្រទេសក្រោមជ័យជម្នះក្នុងការទាមទារឯករាជ្យ៖

.មើលគំរូ

លោក លី​ ខ្វាន់យូ ធ្លាប់បានធ្វើដំណើរទស្សនៈកិច្ចមកកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយមក្រោមការទទួលការស្វាគមន៍ដ៏កក់ក្តៅពីបិតាឯករាជ្យជាតិ​​ ព្រះបរមរតនៈកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់កម្ពុជា​និងបានមើលគំរូពីប្រទេសដែលខ្លាំងខ្លានិងមានការរីកចម្រើន​ ស្ទើរគ្រប់វិស័យជាច្រើនទៀត ដើម្បីជាមេរៀនក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន។​​

.អាទិភាពការអប់រំ

លោកធ្លាប់បានឡើងថា «សិង្ហបុរីដីតូចចង្អៀតណាស់ បើប្រជាជ​នយើងខ្វះការអប់រំនោះគឺពិតជាពិបាកហើយ»លោកបានធ្វើកំណែទម្រង់នៅលើប្រព័ន្ធអប់រំហើយត្រូវបានគេទទួលស្គាល់ស្តង់ដារអប់រំមកទល់ពេលបច្ចុប្បន្ននេះ។ ធនធានមនុស្សត្រូវបានគេចាត់ទុកថាជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ អាស្រ័យហេតុនេះហើយ ទើបលោកឱ្យអាទិភាពក្នុងការអប់រំការគិតរបស់ប្រជាជនខ្លួន ឱ្យក្លាយជាធនធានដ៏សំខាន់របស់ជាតិ។

.ឧស្សាហកម្ម និង ពាណិជ្ជកម្ម

ត្បិតអីខ្សត់ធនធានកសិកម្ម​ ប៉ុន្តែលោកបានកែប្រែប្រទេសឱ្យក្លាយជាតំបន់ឧស្សាកម្ម និងជាទីតាំងពាណិជ្ជកម្មដ៏មមាញឹក តាមដែនសមុទ្រដែលជាកំពង់ផែលេខ១ ក្នុងការនាំចេញចូល និងចែកចាយទៅកាន់បណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់សិង្ហបុរី មានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ផងដែរថាលោក លី ក្វាន់យូ បានទទួលមរណៈភាពនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី​ជិត​៣ ទសវត្សរ៍ ក្រោយពេលដែលបានកែប្រែប្រទេសសិង្ហបុរី ពីប្រទេសដែលពើបប្រទះនឹងភាពក្រីក្របំផុត ឱ្យក្លាយជាកូននាគនៅអាស៊ី​ ក្រោមការគ្រប់គ្រងរបស់លោក ព្រមទាំងធ្វើឱ្យប្រជាជាតិសិង្ហបុរីទាំងមូលចងចាំនូវវីរៈភាពរបស់លោក ដែលបន្សល់ទុកដល់អ្នកជំនាន់ក្រោយផងដែរ៕

អត្ថបទដោយ ពីង ជូអេង​ ( ត្រចៀកកាំ​ ) 

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជិត៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងការកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ផង។ ប្រសិនបើអ្នក មានគំនិតល្អៗចង់ចែករំលែក ឬចង់រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth