https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
រូបរាងក៏ឡូយ ពូកែទាំងវោហារ! ប្រវត្តិតស៊ូតារាសម្តែងហួរ ក៏មិនធម្មតាមុនល្បីដូចបច្ចុប្បន្ន

Kan Dara

April 29 2022

35.2K

ប្រិយមិត្តដែលនិយមទស្សនាខ្សែភាពយន្តអប់រំខ្លីៗ ប្រាកដជាបានស្គាល់តួអង្គសុភាពបុរសសម្បូរស្នេហ៍ ហួរ ជាក់ជាមិនខាន ដែលភាគច្រើនសម្តែងជាតួអង្គ មានគុណធម៌ ជួយអ្នកដទៃ និងជាមនុស្សគួរជាទីគោរពស្រលាញ់រាប់អានជាដើម។ ប៉ុន្តែបើយើងក្រឡេកមកមើលជីវិតក្រៅឆាកវិញ តារាសម្តែងរូបនេះក៏មានប្រវត្តិតស៊ូមិនធម្មតាដែរ ទម្រាំតែលោកអាចបោះជំហានមកដល់ចំណុចនេះ។

តារាសម្តែងតួអង្គ ហួរ មានឈ្មោះពិតថា Cui Zhonghua (崔忠华) កើតនៅភូមិ Shun tian ស្រុក Zhen'an ទីក្រុង Dandong ខេត្ត Liaoning ប្រទេសចិន បច្ចុប្បន្នគឺជាតារាចម្រៀងប៉ុបប្រុស និងជាពិធីករអាពាហ៍ពិពាហ៍នៅចិនដីគោកដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។

កាលពីកុមារភាព Cui Zhonghua ជាក្មេងម្នាក់ចូលចិត្តចម្រៀងជាខ្លាំង។ នៅឆ្នាំ ១៩៩៩ បន្ទាប់ពីបញ្ចប់ការសិក្សាពីវិទ្យាស្ថានភូមិសាស្ត្រ Liaoning លោក Cui Zhonghua បានទៅទីក្រុង Changsha ខេត្ត Hunan ដើម្បីសម្រេចក្តីសុបិនក្លាយជាតន្ត្រីករ និងអ្នកចម្រៀងដែលលោកបានចិញ្ចឹមចិត្តទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកមិនបានទទួលការបណ្តុះបណ្តាលផ្នែកតន្ត្រីអាជីពទេ រហូតដល់បានរៀបការ ទើបលោករៀនជំនាញច្រៀងជាមួយប្រពន្ធរបស់លោកដែលមានឈ្មោះថា Li Xi។ បន្ទាប់មកវាក៏ជាពេលវេលាដែលលោកចាប់ផ្ដើមធ្វើជាអ្នករៀបចំពិធីមង្គលការផងដែរ។

យ៉ាងណាមិញ ក្នុងអំឡុងពេលដ៏មមាញឹកនេះលោក Cui Zhonghua មិនបានភ្លេចក្តីសុបិនខ្លួនឯងឡើយ លោកបានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីជាច្រើនដូចជា "The Voice of China Season 3" ក្នុងឆ្នាំ ២០១៤ "Zheng Junshu and his Friends New Year's Concert" ក្នុងឆ្នាំ ២០១៥ "Voice of China Star Student Aid Tour Concert" ក្នុងឆ្នាំ ២០១៥។ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៦ លោកបានក្លាយជាភ្ញៀវកិត្តិយសនៃការប្រគុំតន្ត្រី "Chang'an Hero" របស់ Guo Shaojie ដែលបានប្រារព្ធឡើងនៅទីក្រុង Xi'an។ ហើយនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំដដែល លោកបានចូលរួមនៅក្នុងកម្មវិធី "International Tourism Culture Bar Genting Club Star Concert" ធ្វើឡើងនៅទីក្រុង Zhangjiajie រួមទាំងការប្រគុំតន្ត្រីជាច្រើនផ្សេងទៀតមកទល់បច្ចុប្បន្ន។

ខាងលើនេះគឺជាជីវិតនៃការតស៊ូរបស់តារាសម្តែងតួអង្គ ហួរ ឬលោក Cui Zhonghua។ ថ្វីត្បិតតែលោកកើតនៅក្នុងភូមិតូចមួយនៃប្រទេសចិន និងមិនមានឱកាសរៀនជំនាញច្បាស់លាស់លើអ្វីដែលខ្លួនស្រលាញ់ក៏ពិតមែន ប៉ុន្តែលោកមិនដែលបាក់ទឹកចិត្ត ឬបោះបង់នោះទេ មិនតែប៉ុណ្ណោះថែមទាំងព្យាយាមកសាងក្តីសុបិននោះរហូតក្លាយជាការពិតទៀតផង។ ដូច្នេះចូលកុំបោះបង់ក្តីស្រមៃរបស់អ្នក ប្រឹងបន្តទៀត ថ្ងៃរបស់អ្នកនឹងមកដល់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth