https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
ទស្សនៈមាស៤ពី កូលីង ហ័ង កូនកម្មកររោងចក្រ ក្លាយជាមហាសេដ្ឋីលេខ៦នៅចិន ព្រោះជំនួញធំ១នេះ

Kan Dara

May 24 2022

227

លោក កូលីង ហ័ង ជាមហាសេដ្ឋីលេខ៦ក្នុងប្រទេសចិននាអាយុ៤២ឆ្នាំបានកែប្រែជីវិតខ្លួនពីកូនកម្មកររោងចក្រក្លាយជាអ្នកជំនួញចិនវាល់លានដុល្លារ។ បើថ្លែងអំពីអតីតកាលរបស់មហាសេដ្ឋីចិនរូបនេះមានប្រវត្តិតស៊ូយ៉ាងណាខ្លះមុននឹងឈានដល់ភាពជោគជ័យលើការវិនិយោគផ្សារអេឡិចត្រូនិចដែលជាគូរប្រជែងដ៏ស្វិតស្វាញរបស់ Alibabaមួយនេះ ។​​

តើមហាសេដ្ឋីរូបនេះមានប្រវត្តិនិងទស្សនៈយ៉ាងណាខ្លះក្នុងពិភពពាណិជ្ជកម្ម?

លោក កូលីង​ ហ័ង កើតនៅថ្ងៃទី០១ ខែមករា​ ឆ្នាំ១៩៨០ នាជាយក្រុងហា​នចូវ ប្រទេសចិន​ ​ដែលមានឪពុកម្តាយជាកម្មកររោងចក្រ។ ត្បិតតែគ្រួសារមិនសូវជាធូរធារ ប៉ុន្តែយុវជន កូលីង ហ័ង គឺខិតខំរៀនសូត្ររហូតដល់ឈ្នះមេដាយលើមុខវិជ្ជាគណិតវិទ្យាដែលលោកបានពិន្ទុខ្ពស់បំផុតនិងទទួលបានអាហារូបករណ៍ទៅសិក្សា​នៅសកលវិទ្យាល័យល្បីមួយ​ ក្នុងខេត្តហានចូវ ប្រទេសចិន។

ដោយអំណោយផលនៃការសិក្សានេះហើយដែលជាចំណុចចាប់ផ្តើមនៃក្តីស្រមៃរបស់យុវជន​ ហ័ង។ ជាងនេះទៅទៀតលោកបាន​ធ្វើការជាបុគ្គលិកហាត់ការនៅក្នុងក្រុមហ៊ុន​​ Microsoft Beijing ដែលទទួលបានប្រាក់បៀវត្ស៩០០ដុល្លារ។ មហាសេដ្ឋីវ័យ៤២ឆ្នាំរូបនេះ បានបញ្ចប់ថ្នាក់អនុ​បណ្ឌិតផ្នែកវិទ្យាសាស្រ្តកំព្យូទ័រក្នុងឆ្នាំ២០០៤ពីសកលវិទ្យាល័យ​ Wisconsin។

ក្រោយមកបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលោកទទួលបាននូវលិខិតអញ្ជើញពីក្រុមហ៊ុនធំៗ​ចំនួន៣ ប៉ុន្តែលោកក៏បា​នបដិសេធការផ្តល់ការងាររបស់ក្រុមហ៊ុនទាំងនោះដោយរើសយកក្រុមហ៊ុន Googleជំនួសវិញ។ លោកបានចូលបម្រើការងារឱ្យក្រុមហ៊ុន Google នៅឯសហរដ្ឋអាមេរិក​ ដែលមានតួនាទីជាវិស្វិករបាន៣ឆ្នាំ លោកក៏លាឈប់ព្រោះមានបញ្ហាផ្ទាល់ខ្លួនមួយចំនួន។

មាតុភូមិនិវត្តន៍មកស្រុកកំណើតវិញមហាសេដ្ឋីវាល់លានរូបនះបានសម្រេចចិត្តធ្វើការវិនិយោគលើគេហទំព័រអេឡិចត្រូនិចចំនួន៣ ដោយដំបូង​ឡើយមានការរីកចម្រើនជាលំដាប់។ មួយវិញទៀត​គេហទំព័រមួយដែលកាន់តែធ្វើឱ្យមានការរីកចម្រើនខ្លាំងក្លានោះ គឺ Pinduoduo​​ ដែលផ្តោតលើកសិកម្មព្រមទាំងជាដៃគូប្រជែង​ Alibaba ទៀតផង។​ រលកមុនច្រានរលកក្រោយវេបសាយមួយនេះមានការលក់កើនឡើងជាលំដាប់និងក្លាយជាវេបសាយលំដាប់លេខ៣មួយក្នុងប្រទេសចិន។ ​លោក កូលីង ហ័ង ដែលជាស្ថាបនិក​វេបសាយមួយនេះមានទ្រព្យសម្បត្តិប្រមាណជាង១៣.៦ពាន់លានដុល្លារ ដែលបច្ចុប្បន្ននេះលោកបានលាលែងពីតំណែងពីនាយកប្រតិបត្តិក្នុងឆ្នាំ២០២០កន្លងទៅ នេះបើយោងតាមការចុះផ្សាយរប​ស់ Forbes​​ ។

ខាងក្រោមនេះគឺគំនិតមាស៤របស់មហាសេដ្ឋី ៖

.លុយជាមធ្យោបាយ មិនមែនជាទីបញ្ចប់នោះទេ

.ស្វែងរកឱកាសថ្មីជានិច្ច

.ភាពជាសហគ្រិនគឺដូចជាការវិនិយោគ

.ដឹងពីការបែងចែកទ្រព្យសម្បត្តិ និងការចំណាយ៕

អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth