https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
ចង់ផ្លាស់ប្តូរពិភពលោក? សេដ្ឋី Bill Gates ផ្ដាំឱ្យមនុស្សត្រូវធ្វើរឿងធំ២យ៉ាងនេះជាចាំបាច់

សង្គមនាសម័យទំនើប ដែលដើរទន្ទឹមនឹងភាពរីកចម្រើននៃបច្ចេកវិទ្យាប្លែកៗជុំវិញពិភពលោក បានធ្វើឱ្យយុវជនក្មេងៗកាន់តែច្រើនឡើងៗ មានមហិច្ឆតាកាន់តែធំ ក្នុងការធ្វើអ្វីមួយ ដើម្បីអាចក្លាយជាផ្នែកមួយដែលជួយផ្លាស់ប្ដូរពិភពលោក ឱ្យមានភាពល្អប្រសើរឡើង និង ក្លាយជាកន្លែងដែលគួរឱ្យចង់រស់នៅជាងមុនកាន់តែខ្លាំង។

ទាក់ទិនជាមួយនឹងចំណុចនេះ មហាសេដ្ឋី Bill Gates ត្រូវបានគេស្គាល់ថាជា សហស្ថាបនិកក្រុមហ៊ុនសូហ្វែដ៏ល្បីល្បាញឈ្មោះ Microsoft ដែលទើបបានចូលរួមនៅក្នុងវគ្គ Reddit លើកទី១០ របស់គាត់ឈ្មោះ "Ask Me Anything" កាលពីថ្ងៃព្រហស្បត្តិ៍ លោកត្រូវបានគេស្នើរឱ្យ ជួយផ្ដល់យោបល់ទៅដល់យុវជនជំនាន់ក្រោយ ដែលមានបំណងចង់ក្លាយជាផ្នែកមួយ ដែលជះឥទ្ធិពលវិជ្ជមានទៅកាន់ពិភពលោក ថាតើពួកគាត់គួរធ្វើបែបណាខ្លះ?

ជាការឆ្លើយតប លោកបានប្រាប់ឱ្យយុវជនក្មេងៗត្រូវធ្វើរឿងធំៗចំនួន២យ៉ាងគឺ ទី១ ត្រូវចាប់កាន់សៀវភៅយកមកអានឱ្យបានច្រើនបំផុត និងទី២ ត្រូវរកឱ្យឃើញជំនាញមួយដែលគាត់សប្បាយចិត្តនឹងធ្វើវា ដែលជំនាញនោះវាអាចជះឥទ្ធិពលវិជ្ជមានបាន។

ជាឧទាហរណ៍ជាក់ស្ដែងរបស់លោកផ្ទាល់ Gates ជាមនុស្សដែលស្រលាញ់ចូលចិត្តការអានតាំងតែពីក្មេងមក រហូតដល់ពេលដែលលោកក្លាយជាសេដ្ឋីលេខ១លើពិភពលោក សល់ទ្រព្យរាប់ពាន់លានដុល្លារ ក៏លោកនៅតែឱ្យតម្លៃលើការអានសៀវភៅដដែល។ ជាទូទៅក្នុង១ឆ្នាំ លោកតែងតែអានសៀវភៅផ្សេងៗប្រហែល ៥០ក្បាលក្នុងមួយឆ្នាំ សូម្បីតែថ្ងៃវិសមកាលឈប់សម្រាក ក៏លោកនៅតែចំណាយពេលអានជាមធ្យម៣ម៉ោងក្នុង១ថ្ងៃដែរ ខុសពីមនុស្សធម្មតាភាគច្រើន​ដែលយកថ្ងៃឈប់សម្រាកគិតតែរឿងផឹកស៊ីសប្បាយតែមួយមុខ។

មួយវិញទៀត ភាពជោគជ័យដែលជួយឱ្យលោកក្លាយជាសហគ្រិន ដែលទទួលបានភាពជោគជ័យលំដាប់ថ្នាក់ពិភពលោក ទ្រព្យរាប់ពាន់លានដុល្លារ គឺព្រោះតែលោកមានជំនាញដ៏ពិសេសមួយជាប់ខ្លួនតាំងពីវ័យជំទង់មកគឺ ជំនាញសរសេរកូដកុំព្យូទ័រ ដែលធ្វើឱ្យលោកអាចសរសេរកម្មវិធីផ្សេងៗ និងអាចចាប់ផ្ដើមអាជីវកម្មបាន តាំងតែពីពេលដែលកំពុងតែសិក្សាថ្នាក់មហាវិទ្យាល័យនៅឡើយ។ ស្ថិតក្នុងវ័យជំទង់ឈាមរាវ នៅខណៈពេលដែលលោកសម្រុកផ្ដោតលើការកសាងក្រុមហ៊ុន Microsoft យុវជន Gates ធ្លាប់បានបញ្ជាក់ថា លោកឈប់ស្ដាប់តន្ត្រី​ និង ឈប់ទស្សនាទូរទស្សន៍រហូតដល់ទៅ៦ខែ ដើម្បីអាចប្រមូលថាមពលកាយចិត្ត ផ្ដោតអារម្មណ៍បានល្អ និងជៀសផុតពីការរំខានផ្សេងៗ។

មួយវិញទៀត Gates បាននិយាយថា "អ្នកពិតជាមិនចាប់ផ្តើមចាស់ទេ រហូតដល់ពេលដែលអ្នកឈប់រៀន"។ រាល់សៀវភៅទាំងអស់ដែលខ្ញុំបានអាន វាបង្រៀនខ្ញុំនូវអ្វីដែលថ្មី ឬជួយខ្ញុំឱ្យមើលឃើញអ្វីៗផ្សេងៗបានទូលំទូលាយ។ ខ្ញុំ​មាន​សំណាង​ណាស់​ដែល​មាន​ឪពុក​ម្តាយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យស្រលាញ់ការអាន។ ការអានផ្ដល់ឱ្យខ្ញុំនូវអារម្មណ៍ចង់ចេះចង់ដឹង ចង់ឃើញអំពីពិភពលោក ដែលវាបានជួយជំរុញខ្ញុំ ឱ្យឆ្ពោះទៅមុខក្នុងអាជីព និងក្នុងការងារដែលខ្ញុំធ្វើឥឡូវនេះជាមួយនឹងមូលដ្ឋានគ្រឹះដែលខ្ញុំមាន។ តើអ្នកយល់យ៉ាងណា ចំពោះការចែករំលែកអំពីគន្លឹះដើម្បីផ្លាស់ប្ដូរពិភពលោក របស់មហាសេដ្ឋីទ្រព្យពាន់លានដុល្លារ Bill Gates?

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជិត៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងការកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ផង។ ប្រសិនបើអ្នក មានគំនិតល្អៗចង់ចែករំលែក ឬចង់រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth