https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
តុលាការមុខដែក! ប្រវត្តិតស៊ូមិនធម្មតា និងរឿងដែលប៉ាវចិនធ្លាប់សម្ដែងតាំងពីចូលសិល្បៈ

Kan Dara

May 23 2022

360

​ខ្សែភាពយន្ភភាគចិនរឿងតុលាការមុខដែកមានភាពល្បីល្បាញជាខ្លាំង​ក្នុងវិស័យភាពយន្តនិងមានការគាំទ្រទាំងក្នុងនិងក្រៅប្រទេសចិនផងដែរ។ ដោយឡែកបើក្រឡេកមកដឹងអំពីសាច់រឿងក្រៅឆាករបស់តួអង្គតុលាការមុខដែកដែលប្រជាជនខ្មែរយើងនិយមហៅថា ប៉ាវចិន ថាលោកមានប្រវត្តិតស៊ូយ៉ាងណានៅលើវិថីសិល្បៈព្រមទាំង បានសម្តែងខ្សែភាពយន្តអ្វីខ្លះ?

តួអង្គមុខខ្មៅមានព្រះចន្ទមួយចំណិតលើថ្ងាសរូបនេះមានឈ្មោះពិតថា Jin Chao Chun ( 金超群 ) កើតនៅ ថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ១៩៥១ នាក្រុងតៃប៉ិ កោះតៃវ៉ាន់។ បច្ចុប្បន្នជាតារាសម្តែងជើងចាស់មួយរូបព្រមទាំងជាផលិតករទូរទស្សន៍ផងដែរ។​ ជាមួយគ្នានោះដែរលោកមានភាពល្បីល្បាញបំផុតនៅអាស៊ីដោយសារតែរឿងតុលាការមុខដែកនេះឯងរហូតទទួលបានពានរង្វាន់​ Golden Bell Award ក្នុងឆ្នាំ១៩៩៣ ។

ជាមួយគា្នផងដែរមុនចូលសិល្បៈប្រវត្តិតារាសម្តែងវ័យចំណាស់រូបនេះមានការតស៊ូដោយ​ លោកបានចាប់ផ្តើមអាជីពនេះក្នុងឆ្នាំ១៩៧៩ ក្នុងអំឡុងពេលដែលលោកមានវ័យ ២៨ឆ្នាំតែប៉ុណ្ណោះ។ មុននឹងឈានជើងចូលសិល្បៈលោកក៏ជួបនូវរឿងរ៉ាវតស៊ូក្នុងជីវិតជាតារាសម្តែងជាច្រើន ដោយដំបូងឡើយ លោកមិនបានសម្តែងជាតួអង្គឯកអ្វីនោះទេ គឺលោកសម្តែងជាតួអង្គរង ឬតួអង្គបន្ទាប់បន្សំតែប៉ុណ្ណោះ។​ទោះជាយ៉ាងណាក៏តារាសម្តែងមានទេពកោសល្យរូបនេះនៅតែខិតខំប្រឹងប្រែងមិនរាថយរហូតដល់ត្រូវបានទទួលស្គាល់សមត្ថភាព និងការគំាទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកតាមដានភាពយន្តក៏ដូចជាផលិតករនានា។

យ៉ាងណាមិញការចំណោយជីវិតអស់រយៈពេល​៤៣ឆ្នាំមកនេះក្នុងពិភពសិល្បៈ តារាសម្តែងវ័យ ៧០ឆ្នាំរូបនេះបានបន្សល់ទុកនូវស្នាដៃជាច្រើននិងផលិតកុនបានជាង​​​ ១៧​ រឿងភាគធំៗ ព្រមទាំងកម្មវិធីទូរទស្សន៍មួយចំនួនផងដែរ។ ក្នុងនោះរឿងតុលាការមុខដែក ឬដែល​និយមហៅថា ប៉ាវ ចិននេះគឺមានការគាំទ្រខ្លាំងនៅទូទាំងអាស៊ីដែលលោកសម្តែងជាតួអង្គឯកនិងជាផលិតករផ្ទាល់តែម្តង។ ជាមួយគ្នានេះដែរ តារាសម្តែងជនជាតិចិនតៃវ៉ាន់រូបនេះ មានចំណូលអកម្មភាគច្រើនពីការផលិតកុននេះបើយោងតាមប្រភពមួយបានលើកឡើងដោយថា ប៉ាវ ចិន ដែនកោះតៃវ៉ាន់រូបនេះមានទ្រព្យសម្បត្តិប្រមាណជាង ៥លានទៅ១០លានដុល្លារដែលនេះជាការប៉ាន់ស្មានរបស់ Wikispro.com ៕

អត្ថបទដោយ៖ ពីង​​ ជូអេង​ ( ត្រចៀកកាំ )

 

 

 

 

 

 

 

 

                                                                           

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth