https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
សមត្ថភាពពិសេស៣ របស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវជ្រើសរើសជា តួអង្គឯកក្នុងភាពយន្តហូលីវូដលើកដំបូង

Kan Dara

May 24 2022

24.2K

អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី ត្រូវបានជ្រើសរើសជាតួអង្គ​ឯក ​ក្នុង​ខ្សែភាពយន្តហូលីវូដថ្មីមួយនៅ​លើទឹកដីសហរដ្ឋ​អាមេ​រិក ដែលមានចំណងជើងថា «1660 Vine» ផលិតដោយផលិតកម្ម PhilmCo Media ចាប់ផ្តើមថតចាប់ពីដើមខែមិថុនាតទៅ ហើយនេះក៏ជាការសម្ដែងជាតួអង្គឯកលើកដំបូង​របស់ទ្រង់ផងដែរ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Variety ចុះនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

25075175 345399845935919 4394671343277707819 O 1024x683

សែរាជវង្សខ្មែរទី១ ​ត្រូវ​បានជ្រើស​​ជាតួ​ឯករឿងហូលីវូដ ខាងក្រោមនេះគឺជាសមត្ថភាពពិសេស ៣ របស់អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី៖

១/. សមត្ថភាពច្រៀង៖ នៅក្នុង​ឱកាសនៃពិធីប្រកាសបិទជាផ្លូវការនូវទិវាមហោស្រពភាពយន្តអន្តរជាតិអាស៊ាន លើកទី៧ “Asian World Film Festival” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានបកស្រាយបទចម្រៀងជាខេមរភាសាមួយបទចំណងជើង អានី ដែលជាសំនៀងដើមរបស់អធិរាជសំឡេង មាស ស៊ិនស៊ីសាមុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងគ្រានោះ ទ្រង់បានប្រគុំលេងហ្គីតាបណ្តើរ បកស្រាយបទចម្រៀងបណ្តើរ គួបផ្សំនឹងទឹកដមសំឡេងដ៏សែនពិរោះរណ្តំថែមទៀតនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើល និងនាំគ្នាកោតសរសើរចំពោះព្រះរាជសមត្ថភាពរបស់អ្នកអង្គម្ចាស់ជាខ្លាំង។

២/. សមត្ថភាពលេងឧបករណ៍តន្ត្រី

ទ្រង់​បាន​ទទួល​គោរមងារ​ជា អ្នកអង្គម្ចាស់​នរោត្ដម រស្មីខែ​មុន្នី ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ​នរោត្ដម សីហមុនី ដែល​ត្រូវ​ជា​ព្រះបិតុលា​របស់​ទ្រង់។ កាល​ទ្រង់​នៅ​វ័យ​កុមារ ត្រូវ​បាន​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​ ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ សព្វ​ព្រះរាជ​ហរទ័យ​ជា​ខ្លាំង ទៅ​លើ​ទេព​កោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់។ ក្នុងនោះអ្នកអង្គម្ចាស់មានសមត្ថភាពអាចលេងហ្គីតា ព្យាណូ និងឧបករណ៍តន្ត្រីជាច្រើនផ្សេងទៀតបានយ៉ាងល្អ។

Po

៣/.សមត្ថភាពនិយាយ និងច្រៀងភាសាបរទេសយ៉ាងស្ទាត់ជំនាញ

ថ្មីៗនេះអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងកោតសរសើរទ្រង់ជាថ្មីម្តងទៀត ក្រោយពេលដែលបានបញ្ចេញសមត្ថភាពច្រៀងបទចម្រៀងជាភាសាបរទេសដែលមានចំណងជើងថា When You’re Smiling របស់តារាចម្រៀង Michael Bublé ជាមួយការលេងឧបករណ៍តន្ត្រីយ៉ាងស្ទាត់ជំនាញ។

យ៉ាងណាមិញ ក្រៅពីសមត្ថភាពពិសេសទាំង៣ខាងលើ អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី​ ​ព្រះរាជវង្សានុវង្ស នៃ​នគរ​ក្រុង​កម្ពុជា ក៏មានឆាយាល័ក្ខណ៍ ដ៏​ស្រស់​សង្ហា និងរាងកាយកម្លាំងពលាំមាំមួនផងដែរ។

Lll

គួរជម្រាបថា អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តោ (ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង ឯកឧត្ដម កែវ ពុទ្ធរស្មី។ អ្នកអង្គម្ចាស់ បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៧ នៅឯ American Academy of Dramatic Arts នៅទីក្រុង Los Angeles។ បន្ទាប់មក ទ្រង់ក៏បានសិក្សានៅទីក្រុង Kuala Lumpur និង ទីក្រុង ប៊ែកឡាំង។  ​យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់ Royal du Cambodge ពេល​ទ្រង់យាង​ត្រឡប់​មក​កម្ពុជា ទ្រង់​ក៏​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) មុន​ពេល​ទ្រង់​បាន​ផ្លាស់​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក។ បច្ចុប្បន្នទ្រង់មានព្រះជន្ម ២៥ព្រះវស្សា៕

Kkkk

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth