អ្នក​ប្រាជ្ញចិន ស៊ូតុងប៉៖ ចង់ឲ្យស្ថាប័នមួយរឹងមាំ ដំបូងត្រូវពង្រឹងច្បាប់ និងប្រព័ន្ធគ្រប់គ្រង (ភាគ១)

0
120

ភ្នំពេញៈ នៅ​ដើម​សម័យ​កាលស្ដេច​​ហានការ​ដឹក​នាំ​​រាជការ​មាន​ការ​ធ្លាក់​ចុះ ស្ដេច​ហាន ក៏បាន​ប្រជុំ​មហាមន្រ្ដី ដើម្បី​ធ្វើ​ការ​ប្រឡង​ជ្រើស​រើស​អ្នក​មាន​ទេព្យ​កោលស្យ​ កែប្រែ​ទម្លាប់​អ្នក​សិក្សា ស្វែង​រក​អ្នក​ហាន​និយាយ​ពាក្យ​ពិត ដើម្បី​ចូលរួម​ដឹកនាំ​រាជការឡើង​វិញ។

នៅ​ក្នុង​សម័យ​នោះ ការ​សិក្សាបាន​បែង​ចែក​ចេញ​ពី​ពីផ្នែកគឺ​ផ្នែក​កូន​អ្នកមាន និងក្រ កូនអ្នក​មាន​បាន​ចូល​សិក្សា​នៅ​ក្នុង​សំណាក់​សិក្សាដែល​ជាសំណាក់​សិក្សារ​តែ​មួយគត់​នៅ​ក្នុង​រាជធានី និង​មាន​តែ​កូន​មន្រ្ដី​ធំ​សិក្សារ ចំណែកអ្នក​សិក្សារ​ក្រីក្រ ភាគច្រើន​នៅតាម​ខេត្ដ​ក្រុង​ផ្សេង​ៗ ដែល​មិន​សូវ​មាន​ជីវភាព​ធូរធារ។

ចំពោះ​ការ​ប្រឡង បង​ប្អូន​ពីរនាក់ ត្រូ​កូល​ស៊ូ គឺ​ ស៊ូសឺ (ស៊ូតុងប៉)និង និង​ស៊ូ ឈឹក ប្អូន​ប្រុសស៊ូសឺ​ ពួក​គេ​ទាំង​​ពីរនាក់​មាន​ការ​សិក្សាខ្ពង់​ខ្ពស់ ព្រោះ​មាន​ត្រកូល​ជាអ្នក​សិក្សារ​ ឱពុកគេ ស៊ូសៀ ​ក៏ជាអ្នក​ចេះ​ដឹង​​ម្នាក់​ដែរ ធ្លាប់​បាន​និពន្ធ​សៀវភៅ​ចំពោះ​ទំនៀម​ទម្លាប់​កាល​សម័យ​នោះជាច្រើន​​។

ចំពោះ​ការ​ប្រឡង ស៊ូសឺ ដែល​ប្រជារាស្រ្ដ​ឲ្យ​ឈ្មោះថា ស៊ូតុង​ប៉ ​បាន​សរសេរ​អត្ថបទ ដោយ​និយាយ​ពាក្យ​​ពិត និយាយ​ពី​ផលប្រយោជន៍ និង​ផល​ប៉ះពាល់ ចំពោះ​ប្រទេស។ ដូច្នេះ​ពាក្យ​ បាន​​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់​មន្រ្ដី​រាជការ​ជាច្រើន ពិសេស​ចំពោះ​ការ​ដឹក​នាំ​របស់​រាជការ​។

ស៊ូសឺ បាន​លើក​ឡើង​ថា «ចង់ឲ្យ​​រាជការ​មួយ​​រឹង​មាំ​ដំបូង​​ត្រូវ​ពង្រឹង​ច្បាប់ និង​កែ​ប្រែ​ទម្លាប់​ចាស់​ ចង់​ឲ្យ​ស្ថា​ប័នមួយរឹងមាំ ដំបូងត្រូវពង្រឹងប្រព័ន្ធគ្រប់គ្រងស្ថាប័នជាមុនសិន»។

ចំពោះ​ការ​ប្រឡងជាមន្ដ្រី​ដំបូង​ ស៊ូសឺ បាន​ប្រឡង​ជាប់លេ​ខ១ ដោយ​បាន​សរសេរ​អត្ថបទ​កែប្រែ​ទម្លាប់​នៃការ​ដឹក​នាំ​ និង​ការ​សិក្សាចាស់​ របស់​មន្រ្ដី​រាជការ​ក្នុង​សម័យ​នោះ​។

​​មន្រ្ដី​រាជការជំទាស់យ៉ាង​ខ្លាំង​ លើ​​អត្ថបទ​ ​ស៊ូសឺ ​ ប៉ុន្ដែ​ស្ដេច​ហាន ​បាន​ថ្លែង​ថា «បើ​យើង​យក​ទោស​ពៃ​ ស៊ូសឺ ដែល​ជាអ្នក​និយាយ​ពាក្យ​ពិត ដើម្បី​រាជការ​ រីកចម្រើន យើង​នឹង​ត្រូវអាម៉ាស់មុខ​ក្នុង​ប្រវត្ដិ​សាស្រ្ដ​ កូន​​ចៅ​នឹង​ជេស្ដី​យើង ​តើ​យើង​មាន​មុខ​មាត់​ឯណា​ទៅ​ជួប​ប្រ​ជា​រាស្រ្ដ​ និង​ដូនតា»។

ស្ដេចហាន​​បាន​ជួប​ ស៊ូសឺ ត្រឹម​ពីរលើក ប៉ុន្ដែ​បាន​ពេញ​ចិត្ដ​ ស៊ូសឺ ព្រោះ​​មាន​ទេព្យ​កោសល្យ ​និង​បាន​សង្កេត​ដឹង​ពី​ទេព្យ​កោសល្យ​របស់​ស៊ូសឺ​យ៉ាង​ច្បាស់ ថា​គឺជាមនុស្ស​មាន​សមត្ថភាព អាច​ជួយ​កិច្ច​ការ​រាជ​ការ​​បាន​។

បន្ទាប់​ពី​ឆ្លង​កាត់​ការ​ស្នើ​សុំ​ពី​មន្រ្ដី​គ្រប់​ជាន់ថា្នក់ឲ្យ​កាត់​ទោស​ប្រហារជីវិត ស៊ូសឺ ព្រះ​មហាក្សត្រ បាន​ជំទាស់​យ៉ាង​ដាច់​ណាត់ថា នឹង​មិន​កាត់​ទោស​ស៊ូសឺដាច់​ខាត តែ​​នឹង​តំឡើង​តំណែង​ស៊ូសឺទៅវិញ។​

ស្ដេច​ហាន បាន​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ដល់​មហាមន្រ្ដី​ទាំង​ឡាយ​ដោយ​​លើក​ឡើង​ថា «យើង​សួរ​ទៅ​អស់​​លោក​មន្ដ្រី តើ​តាំង​ពី​យើង​ធ្វើ​មហាក្សត្រ យើង​មាន​បញ្ហា​អ្វី​ត្រូវ​ដោះ​ស្រាយអស់​លោក​​ធ្លាប់​បាន​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​យើង​បាន​ដែរ​ទេ គឺ​មិន​ដែល​ទេ សួរ​ម្ដង​ណា​ក៏​មិន​ដែល​មាន​ដំណោះ​ស្រាយ​ រហូត​​ធ្វើ​ឲ្យ​រាជការ​ចុះខ្សោយ​រឹត​តែ​ខ្លាំង​​»។

ស្ដេច​ហានបន្ថែម «ដូច្នេះ​យើង​ខ្លាច​ពេល​ដែល​យើង​សោយ​ទីវង្គត់​ទៅ យើង​ពិត​ជាខ្មាស​ចំពោះ​ជីដូន​ជីតា​​​ខ្លាំង​ណាស់ អញ្ចឹង​ថ្ងៃ​នេះ​ នៅមុខ​ស្លាក​ប្រលឹង​ជីដូនជីតា​ ​​ យើង​ត្រូវ​អាកាត់ខ្លួន​ឯង​ម្ដងហើយ​ យើង​​​នឹង​ប្រកាស​រឿង​​ពីរ គឺ​​យើង​នឹង​ប្រកាស​លទ្ធផល​ប្រឡងតែង​តាំង​ស៊ូសឺជា​មន្រ្ដី​នៅ​សំណាក់​ហាន​លីញ ដំណែង​ស្នើ​មន្រ្ដី​ថ្នាក់​ទី៣​ក្នុង​រាជ​ការ និង​ចាប់​ផ្ដើម​ការ​កែ​ប្រែ​ច្បាប់​ទម្លាប់​ចាស់​បង្កើត​ច្បាប់​ថ្មី​​»​៕

 

អត្ថបទ៖ វ៉ន​ ដារ៉ា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here