ការនាំចេញ កាហ្វេ របស់ឡាវទៅទីផ្សារអន្តរជាតិ រំពឹង កើនលើស ១១២លាន$ក្នុងឆ្នាំ ២០១៧នេះ

0
40

តម្លៃនៃ ការនាំចេញកាហ្វេ របស់ប្រទេសឡាវ ត្រូវបានគេរំពឹងថា នឹងកើនលើស ១១២លានដុល្លារអាមេរិក ពោលគឺកើនឡើង​ ៣ភាគរយ បើធៀបនឹង ឆ្នាំ ២០១៦កន្លងទៅ។

ការនាំចេញ ឡាវ កើនខ្ពស់ ដល់​ ៧៤លានដុល្លារ សម្រាប់រយៈពេល ៦ខែដំបូង នៃឆ្នាំ ២០១៧នេះ ដែលកើនឡើង​ ៥០លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នា នៃ ឆ្នាំ ២០១៦​។

ការ លក់ផលិតផលកាហ្វេ របស់ឡាវទទួលបានទិន្នផលកើនឡើង ដោយសារ ប្រទេសឡាវ មានអាកាសធាតុអំណោយផល​ ជាពិសេស តម្រូវការកាហ្វេ មានការកើនឡើង ពីទីផ្សារអន្តរជាតិ ដូចជាប្រទេស វៀតណាម ជប៉ុ​ន និងចិនជាដើម។

លោក Sivixay Xayaseng ប្រធានសមាគមន៍កាហ្វេ របស់ប្រទេសឡាវ បានឲ្យដឹងថា មានក្រុមហ៊ុនជាច្រើន បានជួយផ្គត់ផ្គង់​ និងលើកទឹកចិត្ត ប្រជាកសិករនៅក្នុងតំបន់ ដើម្បីបង្កើនការដាំកាហ្វបន្ថែមទៀត តាមគោលនយោបាយ ២+៣ ដើម្បីកំណត់គម្រោងទិញ មុននឹង រាយការណ៍ទៅកាន់ក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម។

លោកក៏បានបន្តទៀតថា ការព្យាករណ៍នៅ​ នៅក្នុងឆ្នាំនេះ កាហ្វេ ប្រមាណជាជាង ៤ម៉ឺនតាន នឹងត្រូវបានប្រមូលផល​ សម្រាប់ធ្វើការ​ នាំចេញ ដែលកើនឡើង ១ម៉ឺនតោន បើធៀបនឹងឆ្នាំ ២០១៦។ បច្ចុប្បន្ន ប្រជាកសិករជាច្រើន បានធ្វើការចាប់ឆ្ការនៃដីរបស់ខ្លួន ដើម្បីបង្កើនការដាំកាហ្វេ។

នៅក្នុងប្រទេសឡាវ​ដំណាំកាហ្វេ ជាដំណាំដ៏មានប្រជាប្រិយភាព ពីព្រោះ ប្រជាកសិករ អាចរកបង្កើតចំណូលបានប្រសើរជាង ផលិតផលកសិកម្មផ្សេងៗទៀត។ ប្រជាកសិករ មួយចំនូន បានផ្លាស់ប្ដូរបរកសិកម្មរបស់ខ្លួន ពីការដាំដំឡូងមី មកដាំកាហ្វេវិញ។

ដំណាំកាហ្វេ ជាផលិតផលកសិកម្មដែលអាចរកចំណូលបានច្រើនជាងផលិតផលកសិកម្មផ្សេងទៀត ដូច្នេះ សមាគមន៍ កាហ្វេ​នៃ ប្រទេសឡាវ បានស្នើរសុំរាជរដ្ឋាភិបាល ក្នុងការពង្រីកផលិតផលកាហ្វេ ដើម្បីបង្កើនការនាំចេញ ឲ្យកាន់តែច្រើន៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here