Lamborghini បញ្ចេញរថយន្ត SUV តម្លៃ២០ម៉ឺន$ ជារថយន្តSUVលឿនបំផុតក្នុងលោក

0
10

ក្រុមហ៊ុន Lamborghini របស់អាល្លឺម៉ង់​ ដែលជាក្រុមហ៊ុនដែលធ្លាប់តែផលិតរថយនស្ព័រទំនើបៗ តែពេល បានបញ្ចេញ រថយន្តម៉ូដែលថ្មី ជាប្រភេទរថយន្ត SUV ទី២ របស់ខ្លួន មានតម្លៃ២០ម៉ឹនដុល្លារ ហើយត្រូវបានក្រុមហ៊ុននេះ អះអាងថារថយន្តSUVថ្មីនេះ មានល្បឿនលឿនបំផុតក្នុងលោក។

រថយន្តថ្មីរបស់ Lamborghiniនេះ មានឈ្មោះថា The Urus មានកម្លាំងម៉ាស៊ីន ៦៥០សេះ អាចបង្កើនសន្ទុះល្បឿរហូតដល់ ៦២ម៉ាយប្រើពេលត្រឹមតែ ៣.៦វិនាទីប៉ុណ្ណោះ ហើយអាចបន្តបង្កើនល្បឿនដល់ ១៩០ម៉ាយក្នុងមួយម៉ោង។

ក្រុមហ៊ុន Lamborghini រំពឹងថា នឹងអាចលក់រថយន្តថ្មី ប្រភេទ SUV របស់ខ្លួនបានច្រើនជាងម៉ូដែលដទៃទៀតបូកបញ្ចូលគ្នា ជាពិសេស គឺ យ៉ាងហោចណាស់ក៏ អាចបង្កើនការលក់ប្រចាំឆ្នាំរបស់ខ្លួន ពោលគឺ ក្នុងឆ្នាំ ២០១៩​ ពេញមួយឆ្នាំដំបូង បន្ទាប់ពី រថយន្ត The Urus ចេញលក់ជាផ្លូវការ វានឹងក្លាយជាឆ្នាំ ដំបូងដែល Lamborghini អាចលក់រថយន្តបានច្រើន ខ្ទង់ ៧ពាន់គ្រឿង។

អ្វីដែលពិសេសនោះគឺ រថយន្តនេះ អាចបន្ថយល្បឿនឲ្យមកត្រឹមតែ ៦០ម៉ាយប្រើពេលតិចជាង ៣.៦វិនាទី ហើយបើតាមការឲ្យដឹងពីក្រុមហ៊ុន Lamborghini រថយន្តនេះ អាចបត់ចង្កូតបានទាំងកង់មុខនិងកង់ក្រោយ ពេលដែលបត់ជ្រុងផ្លូវឬប្ដូរគន្លងផ្លូវជាដើម។

គួរជម្រាបផងដែរថា The Urus ជាប្រភេទរថយន្ត ​SUV ទី២ ខណៈ រថយន្ត SUV ដំបូង មានឈ្មោះថា LM002 ត្រូវបានផលិតឡើង ក្នុងកំឡុងទសវត្ស ១៩៨០និង ៩០​ ដែលពេលនេះ ក្រុមហ៊ុនផលិតបានត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ។

អត្ថបទដោយ៖ ហុង

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here