ស្ថាបនិក Khmer24៖ ខ្ញុំរកសុីព្រោះខ្ញុំចង់បង្កើតអ្វីដែលជារបស់ខ្មែរ បង្កើតដោយខ្មែរនិងប្រើដោយខ្មែរ

0
14

លោក ទី រ៉ាឌី ស្ថាបនិករបស់គេហទំព័រ Khmer24 ដែលជាគេហទំព័រទិញនិងលក់អនទ្បាញ របស់កម្ពុជាបាន ប្រាប់ Business Cambodia នៅថ្ងៃនេះថា គាត់រកសុី ព្រោះគាត់ចង់បង្កើតអ្វីមួយដែលជារបស់ខ្មែរ ធ្វើដោយខ្មែរ និង ប្រើដោយខ្មែរផងដែរ។

លោក រ៉ាឌីដែលបានបង្កើតនិងដឹកនាំ គេហទំព័រ Khmer24 អស់ជាង១០ឆ្នាំហើយនោះ បានពន្យល់ថា នៅបរទេសគេឃើញមានគេហទំព័រល្បីៗបីបួនលក្ខណៈដូច Khmer24 ដែរ ហើយគេទំព័របែបនោះគឺមានប្រយោជន៍ណាស់សម្រាប់ប្រជាជនទូទៅ។ ដូចនេះហើយ បានជាគាត់គិត ចង់បានគេហទំព័រនេះមួយដែលសម្រាប់ខ្មែរ ដែលបង្កើតដោយខ្មែរ គំនិតរបស់ខ្មែរនិងដឹកនាំ ដោយខ្មែរ។

ក្រោយពីបានចាប់ផ្តើមរកសុីអស់ជាង១០ឆ្នាំមកនេះ Khmer24 បានឈរនាំមុខគេ ក្នុងវិស័យរបស់ខ្លួន។ តាមលោក រ៉ាឌី សព្វថ្ងៃសេវាកម្មពេញនិយមបំផុតលើ Khmer24គឺ ទិញនិង លក់ ទ្បាន និង ផ្ទះ។ គាត់បានប្រាប់ដោយមានជំនឿថា លើ Khmer24 បើអ្នកដាក់ទ្បានលក់ ក្នុងតម្លៃសមរម្យ ក្នុងតម្លៃដែលទីផ្សារអាចទិញបាន នោះមិនដល់កន្លះម៉ោង ទេអ្នកនឹងលក់ទ្បាននោះដាច់ហើយ។

ក្នុងរយៈពេល១០ឆ្នាំ គេហទំព័ររបស់ខ្មែរមួយនេះ បានមានការផ្លាស់ប្តូរច្រើន ប្រើនូវបច្ចេកវិទ្យាថ្មីៗ ហើយបើតាមលោក រ៉ាឌី អនាគតឆាប់ៗនេះ គាត់នឹងបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត ដើម្បីបង្កើតបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ Khmer24៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធតាមរយៈហ្វេសប៊ុក Sam kosal

LEAVE A REPLY

Please enter your comment!
Please enter your name here