យុទ្ធសាស្រ្ដដឹកនាំរបស់​ព្រះបាទជយវរ្ម័នទី៧៖១«យុត្ដិធម៌ទឹកអំរែក»

0
39

ភ្នំពេញ​៖«យុត្ដិធម៌ទឹក​អំរែក»គឺ​ជា​យុទ្ធស្រ្ដ​ដឹក​នាំ​មួយ​នៅ​ក្នុង​ចំណោម​យុទ្ធសាស្រ្ដ​ដឹក​នាំ​សំខាន់ៗ​ទាំង​​៧៨ ដែ​លបាន​​បន្សល់ទុក​ របស់​​ព្រះ​ករុណា ព្រះបាទជយវរ្ម័ន​ទី៧ នេះ​បើ​តាម​​សាស្រ្ដាចារ្យ​ភាសា​បាលី​សំស្រ្កឹត​​មួយ​រូប ​នៅ​ទីជន​បទនៃ​ខេត្ដ​ព្រៃ​វែង ​បាន​ទាញ​យក​មក​ទូន្មាន ​ដល់​សិស្ស និង​ប្រាប់​ឲ្យ​សិស្ស​ទាំង​​ឡាយ​ចងចាំ​ទុក​យកទៅ​​ប្រើ​ប្រាស់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នា​ពេល​អនាគតរបស់​គាត់​កន្លង​មក​។

លោក​គ្រូ​សាស្ដ្រាចារ្យ ផុន សោភ័ណ អតី​តព្រះចៅអធិការវត្ដ ឧត្ដម​មាន​ជ័យ ក្នុង​ស្រុកពាមរក៍ ខេត្ដ​ព្រៃ​វែង និង​ជា​សាស្រ្ដា​ចារ្យ​បាលី សំស្រ្កឹត ធ្លាប់​បានលើក​យក​មេរៀន ក៏ដូច​ជាយុទ្ធសាស្រ្ដ​ដឹក​នាំ​សំខាន់​ទាំង​​៨ របស់​ព្រះបាទជ័យវរ្ម័ន​ទី៧រួម​មាន​ ១. យុត្ដិធម៌ទឹក​អំរែក ២.ចិត្ដ​រាជសី ៣.ភ្នែកសត្វ​ខ្លែង ៤.សម្ដីឥសូរ ៥.ថ្ងូ​ព្រះ​ឥន្ទ​ ៦.សុបិនឋានសួគ៍ ៧.ប្រាជ្ញាទន្សាយ ៨.សប្បាយស្រមោច ប្រាប់​ដល់​សិស្ស​ទាំងឡាយ ​ដើម្បី​ទុក​ជាទុន​ក្នុង​ការ​ដឹក​នាំ​ជីវិត ​គ្រួសារ និង​ការ​ងារ ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

ចំពោះ​យុទ្ធស្រ្ដ​ដឹក​នាំ​ដ៏អស្ចារ្យទាំង​៨ ថ្ងៃនេះ ពាណិជ្ជកម្មកម្ពុជា នឹង​លើក​យក​ចំណុច​សំខាន់​ដំបូង​មក​បកស្រាយ​ ដើម្បី​ទុកជាគតិ​ដល់​អ្នកអាន​ ក្នុង​ការ​ដឹក​នាំ​ក្រុម​ហ៊ុន ក៏ដូចជាការ​ងារ​ប្រចាំ​ថ្ងៃ​។

យុទ្ធសាស្រ្ដទី១«យុត្តិធម៌ទឹក​អំរែក»បើ​តាម​ការ​លើក​ឡើង​ ពី​លោក​គ្រូ​ សោភ័ណ ធ្លាប់​បាន​ពន្យល់​បែប​​សំរាយ ដល់​សិស្ស​ទាំង​ឡាយ​ថា យុទ្ធសាស្រ្ដនេះ បើ​យើង​ប្រើ​ចំពោះ​ការ​ដឹកនាំ ឬ ធ្វើ​ការ​ងារ​ជា​ក្រុម ពិត​​ជា​មាន​ប្រសិទ្ធ​ភាព​ល្អណាស់ អាច​ឲ្យ​មនុស្ស​មាន​សាមគ្គីភាពជាធ្លុងមួយ ចំពោះ​ការ​ងារ និង​យក​ចិត្ដ​​ទុកដាក់​ចំពោះ​ការ​ងារ​បាន​ល្អ ព្រោះ​ការ​ដឹក​នាំ​ឲ្យ​ប្រើ​យុទ្ធសាស្រ្ដ​នេះ មិន​មាន​ភាពលម្អៀងទៅ​បុគ្គល​​ណា​មួយ​ឡើយ។

«យុត្តិធម៌ទឹក​អំរែក»មាន​ន័យ​ថា ចំពោះ​ការ​ដឹក​នាំ​ មេដឹក​នាំ ត្រូវមាន​​សុក្រឹត្ដិភាព តម្លាភាព យុត្ដិធម៌ ជា​និច្ច​ចំពោះ​បុគ្គលិក និង​កូនចៅទាំង​ឡាយ មិន​លម្អៀង​ ទោទន់​ទៅ​បុគ្គល​ណាមួយ​ឡើយ​។

លោក​គ្រូ​ សោភ័ណ ធ្លាប់​បាន​ពន្យល់​ទៀត​ថា«យុទ្ធសាស្រ្ដ​នេះ ប្រៀប​បាន​នឹ​ង​យើង​រែក​ទឹក​ ១អំរែក​អញ្ចឹង បើ​យើង​រែក​ទឹក​ប៉ោតទាំងពីរ​មាន​ទឹក​មិន​ស្មើ​គ្នា នោះ​នឹង​ពិបាករែក អាច​នឹង​កំពប់គ្រប់​ពេល»​។

ផ្ទុយ​មក​វិញ ចំពោះ​ការ​ដឹក​នាំ​បុគ្គលិក ឬ​ក្រុម​ការ​ងារ​មួយ បើ​យើ​ង​យក​ភាព​យុត្ដិធម៌ ស្មើភាព​ទៅ​ប្រើ​នោះ​ប្រសិទ្ធភាព​ការ​ងារ​ នឹង​ដំណើរ​ការ​ទៅមុខ​បាន​លឿន​ ដោយ​មិន​​រាំង​​ស្ទះ​ឡើយ​។

ជាមួយ​គ្នានេះដែរ លោកគ្រូ​ សោភ័ណ​ ធ្លាប់​បាន​ផ្ដាំ​ថា បើ​យើង​ក្លាយ​ជាមេដឹក​នាំ​ គួរ​ប្រកាន់​ភ្ជាប់​នៅ​នឹង ភាពយុត្ដិធម៌ ដូច​យុទ្ធសាស្រ្ដ​ទីមួយ​នេះ​ នោះ​ក្រុម​ការ​ងារ​នឹង​ដំណើរ​ការបាន​ល្អ​៕

អត្ថបទ៖ វ៉ន ដារ៉ា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here