ជប៉ុនបោះទុនជិត ១០លានដុល្លារ សង់រោងចក្រផលិតកាបូប វាយនភណ្ឌនៅខេត្តព្រះសីហនុ

0
8
People work at a bag factory in Dongguan, southern China's Guangdong province in this January 26, 2008 file picture. Rising labor costs, higher real estate prices, less favorable government policies and smaller order volumes are forcing Chinese plants to downsize just to survive. To match CHINA-LABOUR/FACTORIES REUTERS/Jason Lee/Files

នៅពេលថ្មីៗនេះ ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសជប៉ុនចំនួន ២ បានសម្រេចបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ ជិត១០លានដុល្លារអាមេរិក លើការសាងសង់រោងចក្រ២ផ្សេងគ្នា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ នេះបើយោងតាមការប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ ម្សិលមិញនេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនជប៉ុនចំនួន២។

ក្រុមហ៊ុន“Zone (Cambodia) Traveling & Handbags Co.,Ltd.”: គម្រោងបង្កើតរោងចក្រផលិតកាបូប មានទុនវិនិយោគចំនួន ២,៥លានដុល្លារអាមេរិក។

ក្រុមហ៊ុន  “Cambodian Meitai Home Textile Co.,Ltd.”:គម្រោងបង្កើតរោងចក្រវាយនភណ្ឌ មានទុនវិនិយោគចំនួន ៥,១លានដុល្លារអាមេរិក។

ក្រុមហ៊ុនជប៉ុនទាំង២នេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួនជាង ១,០០០កន្លែង ដល់ពលរដ្ឋកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ជប៉ុនជាប្រទេសដៃគូវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា ដោយការវិនិយោគផ្ទាល់ពីជប៉ុនមកកាន់កម្ពុជានាពេលកន្លងមក មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅឆ្នាំ ២០១៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគជប៉ុនដែលមានដើមទុនវិនិយោគសរុបប្រមាណ ៨២២ លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here