ក្រុមហ៊ុន DENSO ជប៉ុនបោះទុនជាង ២១លាន សង់រោងចក្រគ្រឿងបង្គុំរថយន្តនៅកម្ពុជា

0
76

ក្រុមហ៊ុនDENSO (CAMBODIA) CO.,LTD”របស់ប្រទេសជប៉ុន និងបោះទុនវិនិយោគចំនួន ២១,៤៥លានដុល្លារ លើគម្រោងបង្កើតរោងចក្រគ្រឿងបង្គុំរថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ។

ក្រុមហ៊ុន DENSO របស់ជប៉ុនបានមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាតាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ ហើយពេលថ្មីនេះ បានទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនជប៉ុនមួយនេះ ផលិតគ្រឿងបង្គុំរថយន្ត និងម៉ូតូ មួយចំនួនដូចជាផលិតផលបញ្ចុះកំដៅប្រេងម៉ាស៊ីន” “ទុយោទឹកលាងកញ្ចក់រថយន្ត” “ម៉ាញ៉េតូជាដើម។ ហើយធ្វើការផ្គត់ផ្គង់ផលិតផល  ផលិតនៅប្រទេសកម្ពុជាដែលមានគុណភាពខ្ពស់ ទៅកាន់ក្រុមហ៊ុនផលិតរថយន្ត និងម៉ូតូ ល្បីៗទូទំាងពិភពលោក។

សូមបញ្ជាក់ថា ក្រុមហ៊ុន DENSO បានបោះទុនវិនិយោគចំនួន ២១,៤៥លានដុល្លារអាមេរិក សម្រាប់សង់រោងចក្រគ្រឿងបង្គុំរថយន្ត និងអាចបង្កើតការងារបន្ថែមទៀតបានចំនួន ច្រើនរយកន្លែង និងផ្តល់ចំណេះជំនាញខាងផ្នែកគ្រឿងបង្គុំរថយន្តដល់ពលរដ្ឋកម្ពុជាផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here