Jack Ma៖ ១៨ឆ្នាំមុន មិត្តខ្ញុំ១៨នាក់ចូលហ៊ុនរកសីុលើមុខរបរដែលមនុស្សឯទៀតគិតថា គ្មានផ្លូវទេ

0
18

ថ្មីៗនេះ លោកមហាសេដ្ឋី Jack Ma បានថ្លែងក្នុងវេទិកា អ្នកវិនិយោគរបស់ក្រុមហ៊ុន អាលីបាបាថា ១៨ឆ្នាំមុន នៅក្នុងផ្ទះខន់ដូរបស់គាត់ មានមិត្តគាត់ ១៨នាក់ បានដាក់ហ៊ុន ចូលរកសីុលើមុខរបរដែលមនុស្សឯទៀតគិតថា គ្មានផ្លូវនោះទេ។

គាត់បានរំលឹកថា ពេលនោះជាពេលដែលពិបាកបំផុត ព្រោះក្នុងចំណោម ១៨នាក់នោះ មានតែម្នាក់គត់ ដែលយល់ស្របនឹងគំនិតរកសីុរបស់គាត់។ ១៧នាក់ទៀត ចូលហ៊ុនរកសីុ ទាំងស្រពិចស្រពិល តែយ៉ាងណា ទាំងអស់គ្នាបានព្រមព្រៀងគ្នាចេញរកសីុដោយជោគជ័យ។

ពេលបានចាប់ផ្តើមហើយ រកអ្នកទិញគ្មានទេ ដូចនេះរាល់ម្ចាស់ហ៊ុនទាំងអស់ ត្រូវបង្ខំ ចាយលុយខ្លួនឯង ទិញរាល់ទំនិញទាំងអស់ដែលមានលក់នៅលើគេហទំព័រ អាលីបាបា។ ពេលត្រូវការពង្រីកក្រុមហ៊ុន គាត់បានចេញទៅសំុខ្ចីពីធនាគារ ជាច្រើន តែគ្មានធនាគារណា ឲ្យខ្ចីទ្បើយព្រោះពេលនោះ គ្មាននរណាមើលឃើញពីអនាគតរបស់អាជីវកម្មមួយនេះទ្បើយ។

១៨ឆ្នាំក្រោយមក ក្រុមហ៊ុនអាលីបាបា មានអាជីវកម្មតូចៗបានលក់ទំនិញរបស់ខ្លួនលើ គេហទំព័រ មួយរហូតដល់រាប់លានអាជីវកម្ម។ ក្នុងមួយថ្ងៃ ក្រុមហ៊ុនមួយនេះដឹកទំនិញឲ្យភ្ញៀវរហូតដល់ រាប់លានជើង។ ហើយបើគិតពីសេដ្ឋកិច្ចវិញ ការលក់របស់អាលីបាបា មានទំហំស្មើរនឹងសេដ្ឋកិច្ច ទី ២២របស់ពិភពលោកគឺ សេដ្ឋកិច្ចរបស់ ប្រទេសអាសង់ទីន។

នៅរយៈពេល១០ឆ្នាំទៀត អាលីបាបានឹងមានអតិថិជន ២ពាន់លាននាក់ ចូលទិញតាមគេហទំព័រ របស់ខ្លួន ដោយនឹងមានទំហំលក់របស់ខ្លួន ធំស្មើរ សេដ្ឋកិច្ចទី ៥ របស់ពិភពលោក។ នេះហើយ ជាលទ្ធផលចេញពី ការរកសីុលើមុខរបរ ដែលមនុស្សឯទៀតគិតថាគ្មានផ្លូវទេ៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់ http://www.facebook.com/sam.kosal.7

LEAVE A REPLY

Please enter your comment!
Please enter your name here