Jack Ma នឹងវិនិយោគ ១៥ពាន់លាន$ សង់មន្ទីរពិសោធន៍ក្នុងប្រទេសធំៗ អភិវឌ្ឍន៍បច្ចេកវិទ្យា៧ធំៗ

0
17

ក្រុមហ៊ុន Alibaba របស់លោក Jack Ma គ្រោងចំណាយលុយ ១៥ពាន់លានដុល្លារ ក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាសំខាន់ៗ ដែល​ បច្ចេកវិទ្យាទាំងនោះ អាចនឹងលេចរូបរាងឡើងចេញជាផ្លែផ្កានាថ្ងៃអនាគត។

តាមរយៈ ទឹកប្រាក់វិនិយោគ ១៥ពាន់លានដុល្លារនេះ ក្រុមហ៊ុន Alibaba នឹងបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវបច្ចេកវិទ្យាមួយ ដែលមានឈ្មោះថា “ DAMO” ហើយមានរាប់ បញ្ចូលទាំង មន្ទីរពិសោធន៍ថ្មី ចំនួន៧​ នៅ សហរដ្ឋអាមេរិក ចិន រូស្ស៊ី អ៊ីស្រាអែល និង សិង្ហបុរី​ ជាដើម។

មជ្ឈមណ្ឌល ស្រាវជ្រាវ“ DAMO”​ នេះ នឹងធ្វើការស្រាវជ្រាវ រុករក និងអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាផ្សេងៗ ចំនួន៦ដូចជា ប្រព័ន្ធទិន្នន័យឆ្លាតវៃ​, បច្ចេកវិទ្យាប្រព័ន្ធអ៊ិនធើណេត, បច្ចេកវិទ្យាគណនាពិសេសក្នុងប្រព័ន្ធ កុំព្យូទ័រ​, បច្ចេកវិទ្យាទំនើបប្រើក្នុងវិស័យហិរញ្ញវត្ថុ( Fintech)​, បណ្ដាញសន្ដិសុខសុវត្ថិភាព, ការប្រាស្រ័យទាក់ទងរវាង ម៉ានស៊ីន និងមនុស្ស និងដំណើរការនៃ បច្ចេកវិទ្យាភាសា។

បើតាមប្រសាសន៍របស់លោក Jeff Zhang  ប្រធានក្រុមហ៊ុន Alibaba បានឲ្យដឹងថា គោលបំណងធំរបស់ មជ្ឈមណ្ឌល ស្រាវជ្រាវ“ DAMO”​ គឺកំពុងស្វែងរក អ្នកស្រាវជ្រាវជំនាញៗ ប្រហែល ១០០នាក់ មកពី ទូទាំងពិភពលោក ដើម្បីមកធ្វើការអភិវឌ្ឍន៍ បច្ចេកវិទ្យាទំនើបសម្រាប់ក្រុមហ៊ុន Alibaba។

ក្រៅពីប្រមែប្រមូលអ្នកស្រាវជ្រាវជំនាញៗ ក្រុមហ៊ុនក៏ មានគម្រោងចាប់ដៃគូជាមួយ សាកលវិទ្យាល័យ ដូចជា សាកលវិទ្យាល័យ Berkeley សម្រាប់ការស្រាវជ្រាវជាក់លាក់មួយ ដែលប្រមូលផ្ដុំទៅដោយសាស្រ្តាចារ្យល្បីៗផងដែរ។

ក្រុមហ៊ុន Alibaba ជឿជាក់ថា មជ្ឈមណ្ឌល ស្រាវជ្រាវបច្ចេកវិទ្យា ថ្មីដែល ខ្លួននឹងបង្កើតនេះ នឹងអាចជួយខ្លួនឲ្យសម្រេចបាននូវ គោលដៅ ដែល ដាក់មហិច្ឆតាចង់ ស្រូបយកអតិថិជន ខ្ទង់​ ២ពាន់លាននាក់ ជាមួយនឹងការបង្កើតឱកាសកាងារ ចំនួន ១០០លានការងារ ក្នុងរយៈពេល ២០ឆ្នាំ។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Alibaba​ របស់ មហាសេដ្ឋីចិនមាឌល្អិត Jack Ma គឺជា ក្រុមហ៊ុន លក់ទំនិញអនឡាញធំបំផុតនៅអាស៊ី ដែលមានវិស្វករ និងអ្នកវិទ្យាសាស្រ្ត ប្រមាណជា ២៥០០០នាក់។ បើតាមការព្យាករណ៍ បានឲ្យដឹងថា ក្រុមហ៊ុន អាចនឹងវ៉ាដាច់ក្រុមហ៊ុន Amazon របស់ មហាសេដ្ឋី ​Jeff Bezos ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតក្នុងលោក​៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here