ងាយៗតែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពី iOne

0
35

ក្នុងថ្ងៃនេះ iOne ដែលជាក្រុមហ៊ុនធំទទួលបានសិទ្ធិលក់នូវផលិតផល Apple នៅក្នុងទីផ្សារប្រទេសកម្ពុជាបាននាំមកជូននូវដំណឹងថ្មីមួយទៀតហើយជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើន សំរាប់អតិថិជនរបស់ខ្លួនដែលមានប័ណ្ណសមាជិក iOne Privilege Card តាមរយៈ ការផ្លាស់ប្តូរពីប័ណ្ណដែលពួកគាត់កំពុងប្រើប្រាស់ទៅជា iOne Visa Card ដែលជាប្រភេទ Visa Card ដែលអតិថិជនអាចធ្វើការបញ្ចូលទឹកប្រាក់ ឬ Top Up បាន។

 

  • អត្ថប្រយោជន៍ដែលអតិថិជននឹងទទួលបានជាមួយនឹងកាតប្រភេទថ្មីនេះរួមមាន៖

-ទទួលបានការបញ្ចុះតំលៃកាន់តែច្រើនសំរាប់ការទិញទំនិញនៅក្នុងហាង iOne រហូតដល់ទៅ ១៥ ភាគរយ (3rd Party Accessories) និង ពី ហាង នានា ដែលជាដៃ គូសហការរបស់ iOne ដែលមានជាង ១៥០ ហាងនៅទូទាំងប្រទេស។

-អាចប្រើប្រាស់ទូទាត់ទំនិញអនឡាញ និង វិក័យប័ត្រទាំងក្នុងនិងក្រៅប្រទេស

-ងាយស្រួលក្នុងការបញ្ចូលលុយ ឬ Top Up ( តាមរយៈ សាខារបស់ធនាគារសហពាណិជ្ជ ក.អ UCB ឬ នៅតាមបញ្ជរវីង)

-ឥតគិតថ្លៃសេវាប្រចាំឆ្នាំ (សំរាប់ឆ្នាំដំបូង)

– មកធ្វើការផ្លាស់ប្តូរកាតរបស់អ្នកនៅពេលនេះដើម្បីទទួលបានអំពូលភ្លើងតុក្កត្តា ដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃពី iOne

 

  • លក្ខខណ្ឌងាយៗក្នុងការផ្លាស់ប្តូរ៖
  • អតិថិជនត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនដែលមានសុពលភាព
  • រូបថត ៤x៦ ចំនួនពីរសន្លឹក

 

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ សាខាកណ្តាលរបស់ធនាគារសហពាណិជ្ជ ក.អ UCB ជាន់ទី4 ឬ គ្រប់សាខាហាងរបស់ iOne ឬ ទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០២៣ ៩៩៣ ១៦១៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here