ចំណេះដឹងដំបូងបំផុតដែលអ្នកចាំបាច់ត្រូវមាន មុនចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ

0
23

ជំនាញវិភាគក្នុងទីផ្សារអចលនទ្រព្យគឺជាជំនាញមួយដែលទាមទារឲ្យអ្នកមានចំណេះដឹងនិងការស្វែងយល់ឲ្យបានច្រើននិងស៊ីជម្រៅបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីងាយស្រួលក្នុងការវិនិយោគលើវិស័យដែលអាចរកផលចំណេញដ៏មហាសាលមួយនេះ។ ហើយការវិនិយោគដ៏ចាំបាច់បំផុតដែលទាមទារឲ្យអ្នកត្រូវមានមុនគេនោះគឺ ការវិនិយោគលើខ្លួនឯង

គ្មានអ្នកណាម្នាក់ចេះគ្រប់រឿង ឬល្អឥតខ្ចោះចេះដឹងបានគ្រប់យ៉ាងនោះឡើយ ប៉ុន្តែអ្វីដែលសំខាន់ហើយវាពិតជាសំខាន់ខ្លាំងនោះគឺ អ្នកត្រូវអភិវឌ្ឍន៍ខ្លួនឯងឲ្យរីកចម្រើនតាមដែលអាចធ្វើទៅបាន ហើយចេះបង្កើតឱកាសដល់ខ្លួនឯងឲ្យបានច្រើនបំផុត។ វាមិនមែនជាបញ្ហានោះទេ ទោះបីអ្នកគ្មានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ ឬក៏មានចំណេះដឹងផ្នែកនេះខ្លះៗហើយក៏ដោយ ប៉ុន្តែបញ្ហាសំខាន់ដើម្បីកាត់បន្ថយហានិភ័យឲ្យនៅកម្រិតទាបបំផុត អ្នកត្រូវតែវិនិយោគលើចំណេះដឹង និងរៀនសូត្រជាប់ជាប្រចាំ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអភិវឌ្ឍចំណេះរបស់អ្នកក្នុងវិស័យផ្នែកមួយនេះ មានវិធីជាច្រើនក្នុងការទទួលបានចំណេះដឹងទាំងនោះ មានដូចជា ការអានសៀវភៅឲ្យបានច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ការចូលរួមសិក្ខាសាលាទាក់ទងនឹងអចលនទ្រព្យ ការប្រឹក្សាសុំមតិយោបល់ពីអ្នកជំនាញអចលនទ្រព្យ និងតាមរយៈការធ្វើសកម្មភាពផ្សេងៗទៀតដែលទាក់ទងនឹងវិស័យមួយនេះឲ្យបានច្រើន។

ចូរចងចាំថាមុនពេលចាប់ផ្តើមប្រឡូកក្នុងវិស័យអចលនទ្រព្យ ចូរវិនិយោគលើចំណេះដឹងខ្លួនឯងឲ្យបានច្រើនសិន ព្រោះការវិនិយោគលើវិស័យមួយនេះ វាមានប្រែប្រួលរហ័សមិនទៀងទាត់ និងមានហានិភ័យខ្ពស់ បើអ្នកមានព័ត៌មានក្នុងដៃស្ទើរឬមិនគ្រប់គ្រាន់ អ្នកអាចនឹងជួបគ្រោះធំជាពុំខាន។ ចូរបង្កើនកម្លាំងចិត្ត និងរៀនសូត្របន្ថែមឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ទោះបីតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ឬពីអ្នកដទៃដ៏ដោយ។ កុំវិនិយោគលើអចលនទ្រព្យ មុនវិនិយោគលើចំណេះដឹង ចៀសវាងជួបហានិភ័យធំ៕

ភាគបន្ត៖ តើអ្នកត្រូវត្រៀមទុននិងរៀបចំលំហូរសាច់ប្រាក់ដូចម្តេចខ្លះ មុនសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យ?

អត្ថបទដោយ៖ វុទ្ធា សិរីសុភាតា

LEAVE A REPLY

Please enter your comment!
Please enter your name here