ធនាគារពិភពលោក គ្រោងទិញ ភាគហ៊ុនធនាគារ Bred Bank នៅកម្ពុជា២០% ក្នុងតម្លៃ ១៥លាន$

0
29

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ( IFC) ដែលជាស្ថានប័នផ្ដល់កម្ចីឯកជន របស់ធនាគារ ពិភពលោក គ្រោងនឹងវិនិយោគប្រមាណជា ១៥លានដុល្លារអាមេរិក ដើម្បី ទិញភាគហ៊ុន២០ភាគរយរបស់ ធនាគារ Bred Bank នៅកម្ពុជា នេះ បើយោងតាម សារព័ត៌មាន dealstreetasia។

បើតាមការឲ្យដឹងពី សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ( IFC) ទុនវិនិយោគដែលខ្លួនទិញភាគហ៊ុន ធនាគារ Bred Bank នេះនឹង ជួយបង្កើនផ្នែកហិរញ្ញវត្ថុសម្រាប់ ផ្គត់ផ្គង់ សហគ្រាស់ធនតូច និងមធ្យម(SME) នៅកម្ពុជា ដែលជាគោលដៅ ផលិតផល និងសេវាកម្មនៃ ធនាគារនេះ ខណៈ ធនាគារ​នេះក៏មាន ផ្ដល់សេវាកម្មហិរញ្ញវត្ថុទទួលប្រាកបញ្ញើផងដែរ។

លើសពីនេះ ធនាគារ Bred Bank ផ្ដោតសំខាន់លើសេវាកម្ម ជាច្រើនដូចជា ការលក់រាយ និង លក់ដុំ ការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍន៍អចលទ្រព្យនិងសំណង់ វិស័យកាត់ដេរ និង កសិកម្មជាដើម។

គួរជម្រាប់ផងដែរថា ​Bred Bank គឺជា ធនាគារដ៏ធំលំដាប់ទី២និងល្បីល្បាញរបស់បារាំង ដែលបានដាក់ដំណើរការសាខាទី១របស់ខ្លួននៅភ្នំពេញកាលពីខែមិនា ​ឆ្នាំ​២០១៧។

Bred bank នៅកម្ពុជា ផ្តល់កម្ចីទិញផ្ទះជាមួយអាត្រាទាបបំផុតមិនធ្លាប់មាននៅកម្ពុជា ពោលគឺ បើលោកអ្នកចង់បានកម្ចីទិញផ្ទះ នោះ លោកអ្នកនឹង តម្រូវឲ្យបង់ការប្រាក់ទៅធនាគារវិញតែ 6.60% តែប៉ុណ្ណោះ។ លោកអ្នកអាចខ្ចីបានរហូតដល់ ៧០%នៃតម្លៃផ្ទះ ដោយមានរយៈពេលខ្ចី រហូត២០ឆ្នាំ៕

អត្ថបទដោយ៖ ហុង

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here