យុវជនវ័យជាង២០ឆ្នាំ ធ្លាប់ដេកតែ៣h/ថ្ងៃទេ ព្រោះតែមិនចង់ឲ្យអាជីវកម្មទី២ របស់ខ្លួនបរាជ័យ

0
138

លោក Jae Kim ស្ថាបនិក ក្រុមហ៊ុនលក់អាហារតាមទ្បាន ឈ្មោះ Chi Lantro ដែលកំពុងមានការរីកចម្រើនខ្លាំង ដោយបានពង្រីកសាខាបានច្រើន បានសសេរពីដំណើរជីវិត ជាសហគ្រិនវ័យក្មេងរបស់ខ្លួនលើទឹកដីអាមេរិចថា គាត់ធ្លាប់ដេកក្នុងមួយថ្ងៃបានតែ៣ម៉ោងទេ ព្រោះតែគាត់មិនចង់ឲ្យអាជីវកម្មទី២ របស់គាត់បរាជ័យទ្បើយ។

យុវជនវ័យជាង ២០ឆ្នាំ រូបនេះមានដើមកំណើតកូរ៉េខាងត្បូង មករស់នៅអាមេរិចកាលពីគាត់ អាយុ ១២ឆ្នាំ។ ដោយសារក្នុងខ្លួនមាន គំនិតចង់តែរកសុី គាត់បានចេញប្រទ្បូករកសុី បើកហាងកាហ្វេកាលពីគាត់ទើបតែមានអាយុ ២១ឆ្នាំប៉ុណ្ណោះ។ ដោយសារតែគាត់គ្មានបទពិសោធន៍ អាយុនៅតិចពេក បើកហាងកាហ្វេបានតែ២ឆ្នាំ ត្រូវបង្ខំចិត្តបិទហាងនេះទៅវិញទៅ។

តាមពិតទៅបញ្ហាខ្វះបទពិសោធន៍ ខ្វះដើមទុនគឺជាមូលហេតុតូចតាចទេ បើតាមលោកអ្វីដែលជាមូលហេតុធំដែលធ្វើឲ្យគាត់ បិទហាងកាហ្វេនេះចោលវិញគឺដោយសារ គាត់គ្មានទឹកចិត្តពិតប្រាកដជាមួយអាជីវកម្មនោះ។ គាត់ថា គាត់គ្មានក្តីស្រមៃអ្វីសោះជាមួយហាងកាហ្វេ ក្រៅពីដើម្បីលុយ ក្នុងខ្លួនគាត់គឺទទេរសុទ្ធរកសុីមុខរបរមួយនេះ។

ដួលម្តងហើយ លោកគីម នៅមិនអស់ចិត្តទេ លើកនេះគាត់រកឃើញក្តីស្រមៃរបស់គាត់ គឺគាត់ចង់លក់ម្ហូបវិញ។ តាមរយៈម្ហូបគាត់មានឱកាសធ្វើឲ្យម្ហូបរបស់កូរ៉េ កាន់តែល្បី នៅលើទឹកដីអាមេរិក ហើយគាត់ក៏បានចាប់ផ្តើមលក់ម្ហូបចល័តតាមទ្បាន។

ចេញរកសុីលើកនេះគឺខុសពីមុន ដោយលើកនេះគាត់បានរកសុី ពេញដោយទឹកចិត្ត ចង់ឃើញ ចង់កសាងអ្វីមួយសម្រាប់ប្រទេសដើមកំណើតរបស់គាត់។ គាត់បើកទ្បានលក់ឲ្យអ្នកដើរយប់ រហូតដល់ម៉ោង ៤យប់ ហើយព្រឹកទ្បើងម៉ោង ៧ គាត់ភ្ញាក់ពីដេក បន្តការលក់របស់លោកបន្តទៀត។ ដើម្បីអាចលក់អាហារពេលព្រឹកបាន គាត់បានគេងនៅក្បែរទ្បានរបស់គាត់ ដើម្បីមានពេលគ្រប់គ្រាន់ដើម្បីរៀបចំម្ហូប។

តាមរយៈអាជីវកម្មទី២នេះ មនុស្សនៅអាមេរិចកាន់តែច្រើនបានស្គាល់អ្វីទៅជា ជ្រក់គីមឈី ដោយលោកបានចែកឲ្យភ្ញៀវញុាំឥតគិតលុយ។ តាមរយៈអាជីវកម្មមួយនេះ គាត់បានមានទស្សនៈនៃការរកសុីកាន់តែច្បាស់ ដើម្បីឲ្យគេស្គាល់ម្ហូបកូរ៉េកាន់តែច្រើន។ នេះហើយជាដើមហេតុនៃការរកសុី ល្អបំផុត ដែលយុវជនកម្ពុជាគូរយកគំរូតាម។

គិតមកដល់សព្វថ្ងៃនេះ ភោជនីយដ្ឋាន Chil Lantro ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១០ បានមានសាខារហូតដល់ ៥សាខា និង ទ្បានចល័តចំនួន ៤។ និង ទទួលបានការវិនិយោគពី Shark Tank ចំនួន ៦សែនដុល្លារដើម្បីពង្រីកអាជីវកម្មកាលពីចុងឆ្នាំ ២០១៦។ សហគ្រិនវ័យរូបនេះ មានមហិច្ឆតានឹងពង្រីងហាងឲ្យបាន ៦០សាខា និងចង់

មានការលក់ឲ្យបានប្រមាណ ១០០លានដុល្លារក្នុងឆ្នាំ៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ

គ្រូបង្វឹក ផ្នែកចាប់ផ្តើមរកសុី និង ផ្នែកលក់

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here