ចង់លក់ផ្ទះឆាប់ដាច់? គួរអនុវត្តចំណុចទាំង៣នេះ

0
42

សម្រាប់ទីផ្សារអចលនទ្រព្យបច្ចុប្បន្នកំពុងមានការរីកចម្រើនជាខ្លាំង មិនថាដីធ្លី អគារ សំណង់ជាដើម ជាពិសេសសំណង់ផ្ទះល្វែង។ ដោយឡែក សម្រាប់វិធីសាស្ត្រលក់ផ្ទះឲ្យដាច់វិញ ហាក់នូវជាបញ្ហាចោទនៅឡើយ ហើយក៏មានហេតុផលច្រើនក្នុងការលក់ផ្ទះមួយឲ្យឆាប់ដាច់។ ថ្ងៃនេះ Business Cambodia បានធ្វើការសម្ភាសអ្នកជំនាញអចលនទ្រព្យ ជានាយកប្រតិបត្តិក្រុមហ៊ុន Towncity Real Estate លោកវ៉ន ចាន់ថន បានផ្តល់ចំណុច ៤សំខាន់ក្នុងការលក់ផ្ទះឆាប់ដាច់ក្នុងរយៈពេលខ្លី ដែលម្ចាស់ផ្ទះត្រូវដឹង។

តម្លៃ

សម្រាប់ម្ចាស់ផ្ទះដែលមានបំណងចង់លក់ផ្ទះដាច់ក្នុងរយៈពេលខ្លី ត្រូវស្គាល់តម្លៃទីផ្សារតំបន់ក្បែរខាងឲ្យបានច្បាស់លាស់សិន ងាយស្រួលដាក់តម្លៃលក់លើទីផ្សារ ហើយសម្រាប់តម្លៃវិញ អាចស្មើទីផ្សារ ឬក៏ទាបជាងនេះ។ បើមិនស្គាល់ស្ថានភាពតម្លៃទីផ្សារជាក់លាក់ទេ អាចឲ្យយើងខាតបង់ពេលវេលា ឬខាតបង់ប្រាក់ក្នុងការកំណត់តម្លៃខុស។

តុបតែងលម្អផ្ទះឲ្យស្អាតចាំលក់

ប្រសិនបើផ្ទះស្អាតស្រាប់មិនចាំបាច់លម្អច្រើនពេកនោះទេ តែបើផ្ទះចាស់វិញ ម្ចាស់ផ្ទះត្រូវតែកែលម្អវាឲ្យស្អាតដាចខាត ព្រោះអ្នកដែលមានលុយទិញផ្ទះ គេមិនចង់បានផ្ទះណាមិនស្អាត ឬស្ថានភាពទុកចោលយូរនោះទេ។ ហើយការកែលម្អផ្ទះទៀតសោត អាចឲ្យតម្លៃផ្ទះកើនឡើងជាងតម្លៃធម្មតា ដែលមិនបានធ្វើអ្វីសោះ។ផ្ទះស្អាត និងមានគ្រឿងបរិក្ខាគ្រប់គ្រាន់ ល្អនឹងធ្វើឲ្យផ្ទះរបស់លោកអ្នក មានការទាក់ទាញខ្ពស់។ ជាទូទៅផ្ទះនៅកម្ពុជាមិនសូវមាន សួនទេ ដូចនេះ បើផ្ទះអ្នកមានសួនស្អាតនោះ នឹងជំរុញផ្ទះលោកអ្នកឲ្យដាច់លឿន។

គុណតម្លៃរបស់ផ្ទះ

គុណតម្លៃសំខាន់បំផុតរបស់ផ្ទះ គឺប្លង់រឹងនេះឯង ប្រសិនបើផ្ទះយើងមានប្លង់រឹង យើងអាចទាក់ទាញទំនុកចិត្តបានច្រើនពីអតិថិជន ព្រោះជាទូទៅអ្នកទិញមានការព្រួយបារម្ភច្រើនទាក់ទងរឿងនេះ។ ម្យ៉ាងវិញទៀត ផ្ទះមានប្លង់រឹងអាចបញ្ជាក់ថា ផ្ទះរបស់យើងមានប្រវត្ថល្អ មិនធ្លាប់មានបញ្ហាណាមួយកើតឡើង ទើបគេអាចទុកចិត្ត និងសម្រេចចិត្តទិញតាមក្រោយ។

បញ្ជូនព័ត៌មានឲ្យដល់អតិថិជនគោលដៅ

ជាចំណុចពិសេសណាស់ បើគ្រាន់តែមានផ្ទះល្អហើយ មិនស្គាល់អតិថិជនគោលដៅ មិនដឹងថា របៀបបញ្ចូនព័ត៌មានដល់គេនោះបរាជ័យនៅកើតមានដដែល។ លោកបានផ្តោតសំខាន់ សម្រាប់ម្ចាស់ផ្ទះត្រូវរកទីភ្នាក់ងារអចលនទ្រព្យទុកចិត្តណាមួយ ដែលមានជំនាញលក់ផ្ទះឲ្យ អាចជ្រើសរើស៤ ទៅ៥ក្រុមហ៊ុនជាដើម។ ហើយមួយវិញទៀត យើងអាចប្រកាសលក់តាមការលើស្លាកជាដើម គ្រាន់តែមិនសូវមានឥទ្ធិពលខ្លាំង ជាងការផ្សព្វផ្សាយតាមអនឡាញ។

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Facebook:  Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here